ថ្ងៃ​អាទិត្យ, ខែ​កញ្ញា 08, 2024

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ សារព័ត៌ មាន គឺជា​អំណាច​ទី​៤ ដែល​អំណាច​នេះ ប្រសិនបើ​ប្រើប្រាស់​ត្រូវ គឺ​មាន​សារៈ​សំ ខាន់​សម្រាប់ អភិវឌ្ឍ​ប្រទេសជាតិ​

ភ្នំពេញ​;​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​បញ្ជាក់​ថា សារព័ត៌មាន គឺជា​អំណាច​ទី​៤ ដែល​អំណាច​នេះ ប្រសិនបើ​ប្រើប្រាស់​ត្រូវ គឺ​មាន​សារៈសំខាន់ សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​ថែរក្សា សន្តិភាព ស្ថិរភាព និង​ផ្តល់​ថាមពល​ឱ្យ​ប្រជាជន​ក្នុង​ការសម្រេចចិត្ត ក៏ដូចជា រាជរដ្ឋាភិបាល​ក្នុង​ការដាក់ចេញ​នូវ វិធានការ​ចាំបាច់​កាន់​តែ​មាន​ប្រសិទ្ធភាព​។ ការបញ្ជាក់​នេះ ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៦ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័ណ៍​កោះ​ពេជ្រ នា​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ថ្លែង​អបអរសាទរ​អ្នកសារព័ត៌មាន​កម្ពុជា និង​អ្នកសារព័ត៌មាន​ទាំងអស់ នៅលើ​ពិភពលោក ក្នុងឱកាស​នៃ​ការ​ប្រារព្ធ «​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ឧសភា​» ដែល​នេះ​ជា​ឱកាស​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ប្រចាំ​ឆ្នាំ​លើក​ទី​៣១ ក្រោម​ប្រធានបទ «​សារព័ត៌មាន​សម្រាប់​ផែនដី​: សារព័ត៌មាន​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​បរិស្ថាន​» ដើម្បី​ជា​ការអំពាវនាវ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន​។ ដោយហេតុ​ថា ឆ្នាំ​២០២៤ គឺជា​ឆ្នាំ ដែល​បាន​កំណត់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ព្រោះ​វិបត្តិ​នៃ​ការប្រែប្រួល​អាកាសធាតុ ការបាត់បង់​ជីវៈចម្រុះ និង​ការបំពុល​ខ្យល់ បាន​ធ្វើឱ្យ​មនុស្ស​៨៥% នៅក្នុង​តំបន់​ប្រឈម​នឹង​ហានិភ័យ​នៃ​ការប៉ះពាល់ កាន់តែខ្លាំង ដូច្នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​កត្តា​គន្លឹះ​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​បញ្ហា​បរិស្ថាន​ទាំងនេះ​។​

​ទន្ទឹមនេះ សម្តេច​ធិបតី បាន​លើកទ្បើង​ថា លំហ សេរីភាព សារព័ត៌ មាន​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ធំធាត់ និង​ឆ្ពោះ​ទៅ​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​ល្អ​។ ស្ថានភាព​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​តែ​ស្ថិតក្នុង​បរិយាកាស​អំណោយផល ដោយហេតុ​ថា រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​បាន​ធានា​ឱ្យ​អ្នក សារព័ត៌មាន​អាច​រាយការណ៍​ដោយ​សេរី ឈរ​លើ​មូលដ្ឋាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន ស្របពេល​នៃ​ការរីកចម្រើន​ខ្លាំងក្លា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល បាន​បើក​ទូលាយ​ចំពោះ​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកសារព័ត៌មាន អង្គភាព​សារព័ត៌មាន សមាគម​សារព័ត៌មាន និង​ទីភ្នាក់ងារសារព័ត៌មាន​បរទេស​នានា​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាក់ស្តែង តាម​ស្ថិតិ​ក្រសួង​ព័ត៌មាន​កម្ពុជា​មាន​អ្នកសារព័ត៌មាន​ប្រមាណ ១០.០០០​នាក់ និង​ស្ថាប័ន​សារព័ត៌មាន​ជាង ២.០០០​អង្គភាព​។​

​ជាមួយនេះ សម្តេច​ធិបតី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា សារព័ត៌មាន គឺជា​អំណាច​ទី​៤ ដែល​អំណាច​នេះ ប្រសិនបើ​ប្រើប្រាស់​ត្រូវ គឺ​មាន​សារៈសំខាន់ សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ថែរក្សា សន្តិភាព ស្ថិរភាព និង​ផ្តល់​ថាមពល​ឱ្យ​ប្រជាជន ក្នុង​ការសម្រេចចិត្ត ក៏ដូចជា រាជរដ្ឋាភិបាល ក្នុង​ការដាក់ចេញ​នូវ​វិធានការ​ចាំបាច់​នានា កាន់តែ​មាន​ប្រសិទ្ធភាព​។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការគោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន ការបោះពុម្ពផ្សាយ និង​ការបញ្ចេញមតិ ដូចដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឱ្យ​សារព័ត៌មាន​ដើរ​តួនាទី​សំខាន់ និង​កាន់តែ​មាន​គុណភាព ហើយ​អ្នកសារព័ត៌មាន ឈរលើ​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ការគោរព​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន​ពិតប្រាកដ​។ ដោយហេតុ​ថា អ្នកសារព័ត៌មាន អាជីព ដែល​គោរព​វិជ្ជាជីវៈ គឺ​ប្រៀបបាន​ជា កញ្ចក់​សម្រាប់​ឆ្លុះបញ្ចាំង​ដ៏​មាន​ប្រសិទ្ធភាព​អំពី​បញ្ហា សង្គម​-​សេដ្ឋកិច្ច ដូច្នេះ សូម​បងប្អូន​សារព័ត៌មាន​ទាំងអស់​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន និង​សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់ និង​លុបបំបាត់​ព័ត៌មាន​បំភ្លៃ​ការពិត មាន​ចរិត​បំពុល​សង្គម បង្កចលាចល​ជេរប្រមាថ និង​ញុះញង់​បង្ក​ឱ្យ​កើត​មាន​អរិភាព និង​ការបែកបាក់​សាមគ្គីភាព​ជាតិ​។​

​សម្តេច​មហា​បវរ​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ព័ត៌មាន ដែល​បាន​បំពេញ​តួនាទី​ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល លើ​ការជំរុញ​ការអនុវត្ត​ភារកិច្ច​ប្រកប ដោយ​ការទទួលខុសត្រូវ និង​វិជ្ជាជីវៈ​អាជីព​របស់​អ្នកសារព័ត៌មាន ចំពោះ​ការចុះ​យក​ព័ត៌មាន ការចែករំលែក​ព័ត៌មាន និង​ការផ្សព្វផ្សាយ​ព័ត៌មាន​បាន​ទូលំទូលាយ និង​ទាន់​ពេល​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ ដើម្បី​បង្ហាញ​ពី​សភាពការណ៍​ពិតប្រាកដ ជាក់ស្តែង​នៅ​កម្ពុជា​។ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកសារព័ត៌មាន​ទាំងអស់ ទាំង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ និង​ឯកជន ដែល​បាន​ចូលរួម​យ៉ាង​សកម្ម និង​ប្រកបដោយ​ការទទួលខុសត្រូវ​វិជ្ជាជីវៈ​ខ្ពស់ ក្នុងការ​ពាំនាំ​ព័ត៌មាន​ពី​រាជរដ្ឋាភិបាល និង​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ ព្រមទាំង​ពាំនាំ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មក​រាជរដ្ឋាភិបាល​វិញ ដើម្បី​ជា​ផលប្រយោជន៍​សង្គម សុខដុមរមនា​សង្គម និង​ចូលរួម​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​យើង​៕a

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *