ថ្ងៃ​អាទិត្យ, ខែ​កញ្ញា 08, 2024

ព័ត៌មានជាតិ

ពលរដ្ឋ​ស្នើសុំ​អាជ្ញាធរ​ខេត្ត​រតនគិរី​ជួយ​ទប់ស្កាត់​ជនជាតិ​វៀតណាម ដែល​ចូល​កាប់រំលំ​ដើម​សំ​រ៉ង​រើស​យក​ផ្លែ​នៅ​តំបន់​អូរ​ចា​ដង់​យ៉​ល​(​តំបន់​កន្ទុយ​នាគ​)

(​រតនគិរី​)៖​យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ថ្មីៗ​នេះ​មាន​ជនជាតិ​វៀតណាម​ជាច្រើន​នាក់​បាន​សម្រុកចូល​ទឹកដី​ខ្មែរ​ដោយ​ខុសច្បាប់​តាម​ច្រករបៀង​មួយចំនួន​តាម​ក្រវ៉ាត់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ទឹកដី​តា​វែង និង​ស្រុក​អណ្តូង​មាស ដើម្បី​ចូល​មក​រំលំ​ដើម​សំ​រ៉ង​ព្រៃ​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​យក​ផ្លែ​ដឹក​ចូលទៅ​ប្រទេស​វៀតណាម​។​

​សេចក្តីរាយការណ៍​ខាងលើ​បញ្ជាក់​ឲ្យដឹង​ទៀតថា ការចូល​កាប់​ដើម​សំ​រ៉ង​រើសយក​ផ្លែ​នេះដែរ មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន​,​កម្លាំងយោធា​,​កម្លាំង​នគរបាល ពិសេស​ពី​លោក​សីហា​មេបញ្ជាការ​កងអនុសេនាធំ​លេខ​៣​ចំណុះ​វរ​សេនា​តូច​លេខ​២(​យោធា​) និង​លោក​អុល​មេ​ប៉ុស្តិ៍​កន្ទុយ​នាគ​ចំណុះ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​២០៣(​នគរបាល​)​។​ខណៈ​កន្លែង​ខ្លះ​ជនជាតិខ្មែរ​ជា​អ្នក​កាប់រំលំ និង​កន្លែង​ខ្លះ​ទៀត​ជនជាតិ​វៀតណាម​ជា​អ្នក​កាប់រំលំ​ដោយ​ប្រើរ​ណា​យន្ត​ទំនើប​(​មិន​ឭ​សំលេង​មក​ក្រៅ​)​។​មិនតែប៉ុណ្ណោះ​ជនជាតិ​វៀតណាម​ជា​អ្នក​ប្រមូល​ទិញ​ក្នុង​ព្រៃ​រួច​ដឹក​ឆ្លងដែន​កាត់​តាម​ប៉ុស្តិ៍​កន្ទុយ​នា​គ​ដែល​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​កំពុង​ត្រូវប៉ាន់​ខ្លាំង​។​ទាក់ទិន​ទៅនឹង​ករណី​ជនជាតិ​វៀតណាម​សម្រុកចូល​មក​កាប់រំលំ​ដើម​សំ​រ៉ង​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​ចំណុច​អូរ​ចា​ដង​យ៉​ល រហូតដល់​តំបន់​កន្ទុយ​នាគ​ដោយ​មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន​,​កម្លាំង​នគរបាល​,​កម្លាំងយោធា ជាពិសេស​មេ​ប៉ុស្តិ៍​ទាំង​២​កន្ទុយ​នាគ​បើកដៃ​ឲ្យ​ពលរដ្ឋ​ចូល​មក​ដោយ​សេរី​ខាងលើ​នេះ​ដែរ​,​ភ្នាក់ងា​កោះសន្តិភាព​ប្រចាំ​ខេត្ត​រតនគិរី​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៤​បាន​ទំនាក់ទំនង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ទៅ​លោក​ស៊ូ សិរី​អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្តរតនគិរី​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​ដល់​រដូវ​ប្រមូល​ផល​ផ្លែ​សំ​រ៉ង​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៅ​បះ ទៅ​អង្រួញ​រើស​យក​ផ្លែ​។​ដោយឡែក​ប្រជាពលរដ្ឋ​វៀតណាម​ចូល​មក​ពួកគាត់​ជា​ឈ្មួញកណ្តាល​ទិញ​ទៅ​លក់​បន្ត​ប៉ុន្តែ​លោក​ស៊ូ សិរី​មិន​បាន​បញ្ជាក់ថា​តើ​ពលរដ្ឋ​វៀតណាម​ចូល​មក​ដី​ខ្មែរ​(​ខុសច្បាប់​ឫ​ត្រូវ​ច្បាប់​នោះទេ​)​។​

​ប្រជា​ពលរដ្ឋ​ខ្មែ​ដែល​រក​សុ​ី​ប៉ះ​ផ្លែ​សំ​រ៉ង​សុំ​សំណូមព​អោយ​ការ​សែ​កោះសន្តិភាព​ជួយ​ចុះផ្សាយ​រឿង​នឹង​អោយ​ថ្នាក់លើ​បានដឹង​មូលហេតុ​ដើម​សំ​រ៉ង​នឹង​ផ្លែ​សំ​រ៉ង​ជា​របស់​ខ្មែរ​មិនមែន​របស់​ជនជាតិ​វ​ឪ​ត​ណា​ម​ទេ​។​ដោយ​សំបូរ​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *