ថ្ងៃ​ចន្ទ, ខែ​កក្កដា 14, 2025

ព័ត៌មានជាតិ

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពី​ធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ខេត្ត​កំពត​ជា​ខេត្ត​ទី​២១ ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

​ខេត្ត​កំពត​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥​រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្ដស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពី​ធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ខេត្ត​កំពត​ជា​ខេត្ត​ទី​២១ ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)​។​

​ពិធី​ដ៏​អធិកអធម​នេះ ត្រូវបាន​រៀបចំឡើង​នៅក្នុង​បរិវេណ​រមណីយដ្ឋាន​ស្រះ​ឈូក ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​, ឯកឧត្តម តា​ក ហាប់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត​, អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​, ក្រុម​ការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ស្អាត និង​អនាម័យ​ជនបទ​ទាំង ២៥​រាជធានី​-​ខេត្ត , តំណាង​ដៃគូ​អភិវឌ្ឍន៍​, អង្គការ​ជាតិ អន្ដរជាតិ​, អាជ្ញាធរ​មូលដ្ឋាន​, កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​, មន្ដ្រីរាជការ​, លោក អ្នកគ្រូ​, សិស្សានុសិស្ស​, ប្រជាពលរដ្ឋ​, ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ សរុប​ប្រមាណ ១ ៦៧៥​នាក់​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ធ្វើ​សុន្ទរកថា​ស្វាគមន៍ និង​ធ្វើ​របាយការណ៍​បញ្ជាក់​ជូន​ថា នៅក្នុង​ខេត្ត​កំពត ចែកចេញ​ជា ៩ ក្រុង​-​ស្រុក​, ៩៣​ឃុំ​-​សង្កាត់ ស្មើនឹង ៤៩១​ភូមិ មាន​ប្រជាពលរដ្ឋ​សរុប ៧០៩ ៣៧៥​នាក់ ស្មើនឹង ១៦៥ ៩៨៥​គ្រួសារ ក្នុងនោះ​ខ្នង​ផ្ទះ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់ ស្មើនឹង ១០០% ដែល​ខ្នង​ផ្ទះ​មាន​បង្គន់​អនាម័យ​ផ្ទាល់ខ្លួន មាន​ចំនួន ១៤៩ ៤៥៨​ខ្នង​ផ្ទះ ស្មើនឹង ៩៤,៣៧%, ខ្នង​ផ្ទះ​ប្រើ​បង្គន់​អនាម័យ​រួម មាន​ចំនួន ៨ ៩១១​ខ្នង​ផ្ទះ ស្មើនឹង ៥,៦៣%​ដែល​ធ្វើឱ្យ​ស្ថានភាព​ក្រុង ស្រុក​, ឃុំ សង្កាត់ និង​ភូមិ សម្រេច​បាន​ការបញ្ចប់​ការ​បន្ទោបង់​ពាល​វាល​ពាល​កាល​នៅ​ទូទាំង​ខេត្ត​។ បន្ទាប់មក លោក យី គឹម​ថា​ន នាយក​ប្រចាំ​ប្រទេស​ស្តីទី របស់​អង្គការ​ភ្លែន​អន្តរជាតិ និង​ជា​តំណាង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​វិស័យ​ផ្គង់​ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​នៅ​កម្ពុជា បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ​ភ្លែន​អន្តរជាតិ និង​អង្គការ​ដៃគូ​នានា ក្នុង​កិច្ចសហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ចូលរួម​យ៉ាង​សកម្ម​ជួយ​អភិវឌ្ឍ​ខេត្តកំពត​លើ​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត និង​លើកកម្ពស់​អនាម័យ​ជនបទ រហូត​ធ្វើឱ្យ​ខេត្ត​ទទួលបាន​ជ័យលាភី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​នា​ថ្ងៃនេះ​។ ជាពិសេស អង្គការ​ភ្លែន​អន្តរជាតិ ប្តេជ្ញាចិត្ត បន្ត​គាំទ្រ និង​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​ការបន្ត​លើកកម្ពស់​ការទទួលបាន​ទឹកស្អាត និង​អនាម័យ​របស់​ប្រជាជន​នៅតាម​ជនបទ​តាមរយៈ​ការពង្រឹង​យន្តការ​សហប្រតិបត្តិកា​រ​ដែល​មាន​ស្រាប់​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ទូទាំង​ប្រទេស​ឱ្យ​បាន​នៅ​ឆ្នាំ​២០២៥ និង​អត្រា​គ្របដណ្តប់​ជា​មូលដ្ឋាន ទាំង​ទឹកស្អាត និង​ទាំង​អនាម័យ​ជនបទ ១០០% នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​សមិទ្ធផល​នានា ដែល​រដ្ឋបាល​ខេត្ត​សម្រេចបាន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ជាពិសេស​ជីវភាព​រស់​នៅ​កាន់តែ​ល្អប្រសើរ​ឡើង ការផ្លាស់ប្ដូរ​ទម្លាប់ និង​ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ តាមរយៈ​ការលើកកម្ពស់​ការផ្តល់​សេវា​ទឹក​ស្អាត និង​អនាម័យ​ដែល​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​បាន​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការផឹក​ទឹក​គ្មាន​សុវត្ថិភាព មក​ផឹក​ទឹកស្អាត​ជួយ​ទ្រទ្រង់​សុខភាព​, ផ្លាស់​ប្ដូរ​ពី​ការ​បន្ទោបង់​ពាសវាល​ពាសកាល មក​ការប្រើប្រាស់​បង្គន់​អនាម័យ​ត្រឹមត្រូវ និង​មាន​របៀប​រស់នៅ​ប្រកប​ដោយ​បរិស្ថាន​ល្អ មាន​ភាព​ស៊ីវិល័យ​។

​ឯកឧត្ដម​រដ្ឋមន្ដ្រី ក៏​បាន​ជម្រាបជូន​អង្គពិធី​អំពី​កម្មវិធី​អាទិភាព​ទាំង ៥ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ចក្ខុវិស័យ​ច្បាស់លាស់​របស់​ក្រសួង​ក្នុង​ការកសាង​តំបន់​ជនបទ​កម្ពុជា​ប្រកប​ដោយ​វិបុលភាព បរិ​យាប​ន្ន នវានុវត្តន៍ ឌីជីថល និង​ភាព​ធន់ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​។ ពាក់ព័ន្ធ​នឹង​វិស័យ​ទឹកស្អាត និង​អនាម័យ​ជនបទ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​បញ្ជាក់បន្ថែម​ថា ក្រសួង​បាននិងកំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការផ្គត់ផ្គង់​ទឹក ការសំអាត និង​អនាម័យ​ជនបទ ដែល​បច្ចុប្បន្ន​សម្រេច​បាន​អត្រា​គ្របដណ្តប់​ទឹកស្អាត និង​អនាម័យ​ទូទាំង​ប្រទេស​ប្រមាណ ៨៩,៩០% ក្នុងនោះ​អត្រា​គ្របដណ្តប់​ទឹកស្អាត​កម្រិត​មូលដ្ឋាន ៨៧,៤០% និង​អនាម័យ​ជនបទ​កម្រិត​មូលដ្ឋាន ៩២,៤០% ហើយ​បាន​កំណត់​ថា នៅ​ឆ្នាំ​២០៣០ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ និង​ការប្រតិបត្តិ​អនាម័យ ១០០% ព្រមទាំង​រស់នៅ​ក្នុង​បរិស្ថាន​ប្រកបដោយ​និរន្ដរភាព ហើយ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ដ​ចូលរួម​រក្សា​ឱ្យបាន​នូវ​និរន្ដរភាព​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាល​កាល សូម​ឱ្យ​បន្ត​ចូលរួម​យ៉ាង​សកម្ម និង​សហការ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​លើកកម្ពស់​អនាម័យ​ជនបទ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដោយ​បន្ត​យកចិត្តទុកដាក់​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ដាច់ស្រយាល និង​ជន​ងាយ​រងគ្រោះ​នានា ដើម្បី​ឱ្យ​ពួកគាត់​មានលទ្ធភាព​ពេញលេញ​ក្នុង​ការទទួលបាន​សេវា​ទឹក​ស្អាត ការសំអាត និង​អនាម័យ​ជនបទ​គ្រប់ៗ​គ្នា​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ច្បាស់​ថា សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ខេត្ត និង​អង្គពិធី​ដ៏​អធិកអធម​នាពេលនេះ អាច​ប្រព្រឹត្តទៅបាន​គឺ​ដោយសារ​គុណបំណាច់​នៃ “​សុខសន្តិភាព​” ដែល​កើតចេញ​ពី​ការលះបង់​ដ៏​ធំធេង និង​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​ដើម្បី​ជាតិ និង​ប្រជាជន ដោយ​យក​ជីវិត​ធ្វើ​ជា​ដើមទុន​របស់ សម្តេច​តេជោ ហ៊ុន សែន ជា​បិតា​សន្តិភាព ស្ថាបនិក​មគ្គុទេសក៍​ឯ​ក ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ និង​ជា​អតីត​នាយករដ្ឋមន្ត្រី និង​តាមរយៈ​ការដាក់ចេញ និង​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ និង​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង ៤​ដំណាក់កាល​ជា​បន្តបន្ទាប់ និង​ក្រោម​ការ​បន្តវេន​ដឹកនាំ​ប្រកបដោយ​ថាមវន្ដ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់ចេញ និង​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដើម្បី “​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​” ព្រមទាំង​បាន​កំណត់​អាទិភាព​គន្លឹះ​ចំនួន ៥ គឺ “​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌីជីថល​” ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​កម្ពុជា ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *