ថ្ងៃ​អាទិត្យ, ខែ​កញ្ញា 08, 2024

ព័ត៌មានជាតិ

​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​ដើរ​ប្រមូល​ទិញ​កូន​ខ្យង​ចំពុះទា​នៅ​ខេត្ត​កោះកុង​

កោះកុង​÷ ប្រភព​ពី​ក្រុម​អ្នកនេសាទ​បានឲ្យដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ នេះ មាន​ក្រុម​ឈ្មួញ វៀតណាម ឈ្មោះ វ៉ាង អាន់ បាន​កំពុង​សហការ​គ្នា​ជាមួយ​ជនជាតិខ្មែរ ឈ្មោះ ចែ រី​ម បាន​ប្រមូល​ទិញ​ផល​នេសាទ​កូន​ខ្យង​ចំពុះទា នៅ​តំបន់​ទេស ច​រណ៍ បាង​កាយា​ក ក្រុង​ខេមរៈភូមិន្ទ​ខេត្ត​កោះកុង និង​ដឹកជញ្ជូន​នាំចេញ​ទៅ ប្រទេស​វៀតណាម តាម​ផ្លូវគោក​និង​ផ្លូវទឹក មិនដឹង​ថា​មានច្បាប់​អនុញ្ញាត ចេញ​ពី​រដ្ឋបាល​ជលផល ឬក៏​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ មាញ់​និង​នេសាទ​នោះឡើយ ចំ​ណែ កឯ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កំពុងតែ​ធ្វើ​ព្រងើយ ខណៈ​ដឹងឮ​ហើយ បែរ​រុញ​ដាក់​គ្នា​ទៅវិញទៅមក ។​

​ពលរដ្ឋ​បាន​លើកឡើង​ថា កាលពី​ថ្ងៃ​ទី ១២ ខែ មីនា ឆ្នាំ ២០២៤ កន្ល ង​ទៅ មាន​ប្រជាពលរដ្ឋ ដឹក​កូន​ខ្យង​ចំពុះទា​មួយ​រទេះ ត្រូវបាន​ខណ្ឌ​ជល ផល​ខេត្តកោះកុង ធ្វើការ​បង្ក្រាប ដោយ​យក​ខ្យង ចាក់​ចូលក្នុង​ស​មុ ទ្រ​វិញ ហើយ​ឱ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា ឈប់​បន្ត ដឹកជញ្ជូន​កូន​ខ្យង ដែល​មិន​ទាន់​គ្រប់​អាយុ​តទៅទៀត ។​

​ចំណុច​មួយ​នេះ​ហើយ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​ការរិះគន់​យ៉ាង​ខ្លាំង​ទៅលើ​មន្ត្រី ជំនាញ​ពាក់ព័ន្ធ និង​មាន​ការ​ងើយ​ឆ្ងល់ កាន់តែ​ខ្លាំង​ឡើងៗ ទៅលើ​ទៅលើ​មន្ត្រី​ជំនាញ ហេតុអ្វី​បាន​បណ្ដែត បណ្ដោយ អោ យ​ក្រុម​ឈ្មួញ ជនជាតិ​វៀតណាម ចូល​មក​ទិញ​កូន​ខ្យង​ចំពុះទា​មិនទាន់​គ្រប់​អាយុ ដឹក​ឆ្លងទៅ​ប្រទេស​វៀតណាម​និង​ចែកចាយ​តាម​បណ្ដា​រាជធានី​ខេត្ត​។​

​បញ្ហា​ដឹកជញ្ជូន កូន​ខ្យង​ចំពុះ​ទា ខាងលើ ក្រុមការងារ​អង្គភាព​សារព័ត៌មាន​យើង ក៍​បាន​ទំនាក់ ទំនង​ទៅកាន់ លោកស្រី ប្រធានស្តីទី មន្ទីរ​កសិកម្ម ខេត្ត​កោះកុង លោកស្រី ឯម សុធា​រ៉ា បាន​ឆ្លើយ​បញ្ជាក់​តាម​ទូរស័ព្ទ​ថា លោក​ស្រី​កំពុង​ជាប់​ប្រជុំ អោយ​សួរ​ទៅ​លោក សេង ប៉ុនណា នាយ​ខណ្ឌ​ជលផល​ខេត្ត ។​

​ដើម្បី​ចង់​ដឹង​អោយ បាន​ច្បាស់​ថា តើ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​កូន​ខ្យង​ចំពុះ​ទា មាន ច្បាប់​អនុញ្ញាត ឬ​អត់​នោះ ក្រុម​អ្នកព័ត៌មាន​យើង បាន​ទំនាក់ ទំនង​ទូរ​សព្ទ​ទៅ លោក សេ ង ប៊ុន​ណា នាយខ​ណ្ឌ ជលផល​ខេត្ត​កោះកុង នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ ២០២៤ នេះ លោក​បាន​ឆ្លើយថា បង​សួរ​ទៅខាង​ក្រុម​គេ​ដឹក​ជញ្ជូន​ខ្យង​ទៅ តើ​គេ​ដឹក​ទៅ​វៀតណាម ឬ​ដឹក​ទៅណា បើ​នាំ​ទៅ​វៀតណាម​អត់​ច្បាប់ ត្រូវ​តែ​ចាប់​ហើយ នេះ​ជា​គោលការណ៍ ព្រោះ​ការនាំ ចេញ ទៅ​បរទេស ត្រូវតែ​មាន​ច្បាប់ សុំ​ការអនុញ្ញាត ពី​ក្រសួង​កសិកម្ម និង​មាន​លិខិត​ដឹកជញ្ជូន​ពីរ​រដ្ឋបាល​ជលផល​ថ្នាក់ជាតិ​។​

​លោក សេង ប៊ុន​ណា ប្រធាន​ខណ្ឌ​ជលផល បានបញ្ជាក់​បន្តថា បើ​អត់ ច្បាប់ គឺ​មិន​អាច​នាំ​ចេញ​បានទេ ទោះបី​នៅ​ច្រកព្រំដែន ក៏​គេ​មិន​អនុញ្ញាត ឱ្យ​នាំ​ចេញ​ដែរ ហើយ​បើ​អត់​ច្បាប់ នាំ​ចេញ​បាន​នោះ គេ​កំពុង​បង្កើត អំពើពុករលួយ​ហើយ​។​

​លោក​ថា រឿង​នេះ​ទៅ​សួរ​មន្ទី​រក​សិ កម្ម មាន​ផ្ដល់​លិខិតអនុញ្ញាត ដែរ​ឬ​អត់ ព្រោះ​ការនាំចេញ មាន​លក្ខណៈ​ចែក​ពី​ប្រភេទ​÷​ទី​១- ការដឹកជញ្ជូន​ចេញ​រវាង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ គឺ​មាន​ការផ្ដល់​សិទ្ធិ​អនុញ្ញាតិ​ពី​មន្ទីរ​កសិកម្ម​។​

​ទី​២-​បើ​ការនាំ​ចេញ​ទៅ ក្រៅប្រទេស គឺ​ចេញ​ដោយ​ក្រសួង​រដ្ឋមន្ត្រី​ក​សិ កម្ម ដោយឡែក​លោក ឡេង ចាន់​សុភា ប្រធានការិយាល័យ រដ្ឋបាល នៃ​មន្ទីរ​កសិកម្ម លោក​បាន​បញ្ជាក់ថា លោក​នៅ​មិនទាន់ បានចេញ ច្បាប់​អនុញ្ញាត ឲ្យ​ដឹក​ជញ្ជូន នៅក្នុង​ស្រុក​នៅឡើយ ហើយ​ខាង​មន្ទីរ​ក៏​
​បាន​ធ្វើ​ការណែនាំ​ឱ្យ​គាត់​ធ្វើ​អា ជីវ កម្ម សុំ​លិខិត​ប្រមូល​ទិញ​ផល​នេ សាទ​ជាមុនសិន មន្ទីរ​ក៏​បាន​តម្រូវ​ឲ្យ​នាំ​ចេញ ផលិតផល​ខ្យង ចំពោះ​ទាណា​ដែល​អាច​ហូប​បាន និង​បាន​ចុះ​ធ្វើ​ការណែនាំ​គាត់​ផង​ដែរ រីឯ​ការនាំ ចេញទៅ ប្រទេស​វៀតណាម​នេះ មន្ទីរ​មិនមាន​សិទ្ធិ​អនុញ្ញាទេ ទាល់តែ​រដ្ឋបាល​ជលផល​ថ្នាក់កណ្ដាល ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *