ថ្ងៃ​អង្គារ, ខែ​កញ្ញា 17, 2024

ព័ត៌មានជាតិ

sព្រៃ​លិច​ទឹក​មួយ​កន្លែង​នៅ​ស្រុក​កំពង់ ត្រាច កំពុងតែ​រង​ការចាក់​រំលោភបំពាន​ដោយ​បុគ្គល​មាន​លុយ​មានអំណាច​

ខេត្ត​កំពត​៖​ប្រភព​មួយ​បានឲ្យដឹងថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ស្រុក​កំពង់ ត្រាច​កំពុង តែ​មាន​ការឃុបឃិត​គ្នា​ជាមួយ ជន​ខិល ខូច​ចាក់ រំលោភ​យក​ដី​ព្រៃ​លិច​ទឹក មួយ​កន្លែង​ធ្វើ​ជា​កម្មសឹទ្ធ​ផ្ទាល់ខ្លួន ដែល​ស្ថិត នៅ​ភូមិ​កោះ​ស្វាំង ឃុំ​ស្វាយ ទង​ខាងលិច​ស្រុក​កំពង់ត្រាច ខេត្ត កំពត​។​

​ប្រភព​បាន​បន្តទៀតថា នៅ​ស្រុក​កំពង់ ត្រាច​យើង​នេះ មាន​ជា​ហូរហែរ​ទៅហើយ ខាង​ចាក់ដី​រំលោភ​យក​ព្រៃ​លិច​ទឹក​ហើយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ ធ្វើ​ជា​មើល​មិន ឃើញ​អ្វី​ទាំងអស់​។​

​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​នាំគ្នា​និយាយថា សកម្មភាព​ចាក់​ដី​លុប​ព្រៃ​លិច​ទឹក​នេះ​ភាគច្រើន​គឺ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ព្រោះ​ថ្ងៃ​ដែល​មន្ត្រីរាជការ ឈប់សម្រាក​ពីរ​ការងារ ហើយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ គាត់ ក៏​យក​លេស ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​ផងដែរ​។​

​អភិបាល​ស្រុក​កំពង់ត្រាច លោក​អូន ខន បាន​ធ្លាប់ ប្រាប់​អ្នកយក​ព័ត៌មាន​តាម​ទូ​រស័ ព្ទ​ថា ដី​គេ​មាន​ប្លង់​និង​មាន ច្បាប់ បើ​អ្នកព័ត៌មាន​ចង់​ដឹង​រឿង​ច្បាស់ សូម​អញ្ជើញ មក​សាលាស្រុក ដើម្បី​ពិនិត្យមើល​ឯកសារ​។​

​ប្រភព​បាន​លើកឡើង​ថា លោក​អភិ បាល​ស្រុក​និយាយថា ដី​មាន​ប្លង់​និង​មានច្បាប់ ហេតុម្ដេច ពេល​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ផ្ដិត​យក​រូបភាព ស្រាប់តែ​ក្រុម​គ្រឿងចក្រ​នាំគ្នា​បើក​រត់ បាត់ស្រមោល​អស់រលីង​។​

​ទោះបីជា​មាន​ការបកស្រាយ​យ៉ាង​ក្បោះ ក្បាយ ពី​សំណាក់ លោក​អភិបាលស្រុក​យ៉ាងណាក៏ដោយ មហាជន​នៅ​តែ​មាន ការរិះគន់ ទៅលើ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ថា បើ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ មិន​បើកដៃ​ឲ្យ​ទេនោះ ក្រុម​ជនខិលខូច ក៏​មិន​ហ៊ាន​ធ្វើ​ព្យុះ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​នោះទេ​។​

​អង្គភាព​សារព័ត៌មាន​យើង​រិះគន់​ក្នុងន័យ​ស្ថាបនា​។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *