ថ្ងៃ​សុក្រ, ខែ​កញ្ញា 20, 2024

ព័ត៌មានជាតិ

ឯកឧត្តម​រដ្ឋមន្ត្រី អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ជា​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពត​

កំពត​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ បន្ទាប់​ពី ពិធី​សម្ពោធ​សមិទ្ធផល​អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​លូ និង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុង​កំពត ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ជា​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សាភិបាល​ខេត្ត ព្រមទាំង​គណៈប្រតិភូ​អមដំណើរ​ជា​ច្រើន​រូប​។​

​ក្នុង​ពិធី​សំណេះសំណាល​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តល់ជូន​នូវ​អនុសាសន៍​ល្អៗ ក្នុងនោះ​បាន​សង្កត់ធ្ងន់​លើ​ការពង្រឹង​វិន័យ​ការងារ ការរក្សា​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ផ្ទៃក្នុង ពិសេស​ការសិក្សា​ស្វែង​យល់​បន្ថែម​ពី​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ធ្វើ​ការងារ​បាន​លឿន​ឆាប់រហ័ស ឱ្យស្រប​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ដែល​បាន​ដាក់ចេញ​។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើង​ពី​ការរៀបចំ​កំណែ​ទម្រង់​របស់​ក្រសួង ដែលមាន​ផែនការ​អាទិភាព​ចម្បង​ចំនួន​២ និង​យន្តការ​គាំទ្រ​ចំនួន ៤​ចំណុច​ផ្សេងទៀត មក​ជម្រាប​ជូន​ដល់​សមាជិក សមាជិកា​នៃ​អង្គពិធី ដែល​ជា​មន្ត្រី​ឱ្យ​បាន​ជ្រាប ដើម្បី​បន្ត​អនុវត្ត​ក្នុង​អង្គភាព ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​

​មុន​នឹង​បញ្ចប់​កម្មវិធី ឯកឧត្តម​រដ្ឋមន្ត្រី បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ការងារ ជូន​ដល់​មន្ត្រី​ដែល​មាន​ស្នាដៃ និង​ផ្តល់​ជូន​នូវ​សម្ភារ ផ្លាកសញ្ញា​សុវត្ថិភាព​ការដ្ឋាន​ផ្លូវថ្នល់ មួក​ការដ្ឋាន អាវ​ចំណាំងផ្លាត ម៉ាស៊ីន​កាត់​ស្មៅ និង​កៅស៊ូ​ត្រជាក់ Cold Mix ចំនួន ២០០​បាវ ដល់​មន្ទីរ​សម្រាប់​ប្រើប្រាស់​ក្នុង​ការជួសជុល​ថែទាំ​ផ្លូវ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ព្រមទាំង​ផ្តល់​កិត្តិយស​ថតរូប​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ទុកជា​អនុស្សាវរីយ​ផងដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *