ថ្ងៃ​សៅរ៍, ខែ​វិច្ឆិកា 23, 2024

ព័ត៌មានជាតិ

ឯកឧត្តម​រដ្ឋមន្ត្រី បន្ត​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ជា​មន្ត្រីរាជការ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​

​កែប​៖ នា​រសៀល​ថ្ងៃ​សុក្រ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ បន្ទាប់ពី​បាន​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​ជា​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពត ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​បន្ត​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ជា​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កែប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​គណៈប្រតិភូ​អមដំណើរ​ជា​ច្រើន​រូប​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តល់​នូវ​មតិ​សំណេះសំណាល និង​អនុសាសន៍​ល្អៗ​ប្រកប​ដោយ​ខ្លឹមសារ​អត្ថន័យ ដើម្បី​បាន​ជា​គន្លឹះ​ក្នុង​ការអនុវត្ត​ការងារ​បន្ត ឱ្យ​កាន់តែ​មាន​គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ស្រប​តាម​ចក្ខុវិស័យ​កំណែ​ទម្រង់​របស់​ក្រសួង ក៏​ដូច​ជា​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ និង​គន្លឹះ​អាទិភាព​ទាំង​៥ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​បាន​ដាក់ចេញ​នា​ពេល​កន្លង​ទៅ​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូស​រំលេច​លើ​ការពង្រឹង​រចនាសម្ព័ន្ធ តួនាទី​ភារកិច្ច និង​វិន័យ​នៅក្នុង​អង្គភាព ការថែរក្សា​វប្បធម៌​សាមគ្គីភាព និង​កិច្ចសហការ​ផ្ទៃក្នុង ព្រមទាំង​ការពង្រឹង​សមត្ថភាព​មន្ត្រី​ឱ្យ​ចំ​គោលដៅ ពិសេស លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល និង​ការចូលរួម​ផ្សព្វផ្សាយ​បន្ត នូវ​សមិទ្ធផល​ដែល​សម្រេចបាន​។​

​មុន​នឹង​បញ្ចប់​កម្មវិធី ឯកឧត្តម​រដ្ឋមន្ត្រី បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ការងារ ជូន​ដល់​មន្ត្រី​ដែល​មាន​ស្នាដៃ និង​ផ្តល់​ជូន​នូវ​សម្ភារ ផ្លាកសញ្ញា​សុវត្ថិភាព​ការដ្ឋាន​ផ្លូវថ្នល់ មួក​ការដ្ឋាន អាវ​ចំណាំងផ្លាត ម៉ាស៊ីន​កាត់​ស្មៅ និង​កៅស៊ូ​ត្រជាក់ Cold Mix ចំនួន ២០០​បាវ ដល់​មន្ទីរ​សម្រាប់​ប្រើប្រាស់​ក្នុង​ការជួសជុល​ថែទាំ​ផ្លូវ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ព្រមទាំង​ផ្តល់​កិត្តិយស​ថតរូប​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ទុកជា​អនុស្សាវរីយ​ផងដែរ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *