ថ្ងៃ​សៅរ៍, ខែ​វិច្ឆិកា 23, 2024

ព័ត៌មានជាតិ

សំណើរ និង​សំណូមពរ​ជាង ១០០​ករណី​របស់​ពលរដ្ឋ​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ​ក្នុង​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត​នៅ​មូលដ្ឋាន​ក្រុង​-​ស្រុក​ទាំង​៩

រយៈពេល​ពីរ​ថ្ងៃ​នៃ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត នៅ​មូលដ្ឋាន​ក្រុង​-​ស្រុក​ទាំង​៩ វេទិការ​ទទួលបាន​សំណើរ និង​សំណូមពរ​ចំនួន ១៦៧​ករណី ហើយ​ត្រូវបាន​ដោះស្រាយ​ភ្លាមៗ​បាន​ចំនួន ១០៤​ករណី​។ វេទិការ​នេះ​តែងតែ​ធ្វើឡើង​រៀងរាល់ ១​ឆ្នាំ​ម្តង​ជា​ចាំបាច់ ដើម្បី​បាន​ដឹង​អំពី​ដំណើរការ​អភិវឌ្ឍន៍ បញ្ហា​ប្រឈម ការផ្តល់​សេវា​ផ្សេងៗ សំណើ និង​សំណូមពរ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​អា​ជ្ញធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ​។​

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត នៅតែ​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​មន្ត្រី​ជំនាញ អាជ្ញាធរ ថ្នាក់ដឹកនាំ ដើម្បី​ជា​ឱកាស​ជួបជុំគ្នា​ស្តាប់ និង​លើក​ឡើង​ពី​បញ្ហា​ប្រឈម សំណើរ សំណូមពរ និង​តម្រូវការ​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​សម្រាប់​រួមគ្នា​ដោះស្រាយ​។ ដោយឡែក​ក្នុង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៤-២៥ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត និង​ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត អាជ្ញាធរ​ក្រុង​-​ស្រុក មន្ត្រី​មន្ទីរ​ជំនាញ និង​ប្រជាពលរដ្ឋ បានរៀបចំ​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត​នៅ​ក្រុង​-​ស្រុក​ទាំង​៩ ទូទាំង​ខេត្ត​កំពត​។​

​ឯកឧត្តម ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បានបញ្ជាក់​ថា វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នៅ​តែ​មាន​សារៈសំខាន់ ដែល​ជា​ឱកាស​សម្រាប់​ជួបជុំ​រវាង​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ មន្ត្រី​ជំនាញ ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម សំណូមពរ តម្រូវការ​ផ្សេងៗ និង​ដើម្បី​រួមគ្នា​ធ្វើ​ការដោះស្រាយ និង​អភិវឌ្ឍន៍​នៅក្នុង​មូលដ្ឋាន​ឱ្យបាន​កាន់តែ រីកចម្រើន​ល្អប្រសើរ​ឡើង ស្របតាម​គោលនយោបាយ និង​គោលការណ៍​របស់​រាជរដ្ឋាភិបាល តាម​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការផ្ដល់​សិទ្ធិ​អំណាច​នៃ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នៅក្នុង​មូលដ្ឋាន​។

​ដោយឡែក​តាមរយៈ​អង្គ​វេទិកា​នេះ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក៏បាន​លើកឡើង​ដែរ​ថា តាម​ការកត់សម្គាល់​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ក្នុង​ខេត្ត​កំពត គឺ​មាន​លក្ខណៈ កាន់តែ​ល្អប្រសើរ​ឡើង​ជា​បន្តបន្ទាប់ ប្រព្រឹត្ត​ទៅ​មាន​ភាពរលូន ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ពី​សិទ្ធិ​អំណាច​របស់​ខ្លួន និង​មាន​ការចូលរួម​ប្រកប​ដោយ​ភាព​រីករាយ​នឹង​យ៉ាង​ផុលផុស ហើយ​ឆ្នាំ​នេះ​ជា​លទ្ធផល​មាន​លក្ខណៈ​ល្អ​ជាង​បណ្ដា​ឆ្នាំមុន​មុន​កន្លងទៅ ព្រោះ​បាន​កាត់បន្ថយ​រាល់​បញ្ហា​ប្រឈម​នានា​ជាច្រើន ដូច​ការឈ្លោះប្រកែក​គ្នា ការរំលោភបំពាន​ដីធ្លី​គ្នា​ជាដើម ហើយ​យើង​នៅតែ​មាន​សំណើរ សំណូមពរ និង​តម្រូវការ​សុំ​ផ្លូវថ្នល់ ដែល​តម្រូវការ​ទាំងនេះ​ស្របទៅនឹង​ផែនការអភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​មាន​មហិច្ឆតា​មិន​ឈប់​ឈរ​ដើម្បី​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ​។

​យោងតាម​របាយការណ៍​លទ្ធផល​នៃ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត នៅ​មូលដ្ឋាន​ក្រុង​-​ស្រុក​ទាំង​៩ គឺ​ទទួលបាន​សំណើរ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ចំនួន ១៦៧​ករណី ហើយ​បាន​ធ្វើ​ការដោះស្រាយ​ភ្លាមៗ​នៅនឹងកន្លែង​បាន​ចំនួន ១០៤​ករណី មិន​ទាន់​ដោះស្រាយ​ចំនួន ៦៣​ករណី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *