ថ្ងៃ​ពុធ, ខែ​វិច្ឆិកា 27, 2024

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​រវាង​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្សនយោបាយ​ចំនួន​២៧​ផ្សេងទៀត​

នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន អញ្ជើញ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​រវាង គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​បណ្ដា​គណបក្ស​នយោបាយ​នៅ​កម្ពុជា ចំនួន​២៧​ផ្សេងទៀត​។ ពិធី​នេះ​ធ្វើឡើង​នៅ​វិមាន​៧​មករា ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​កោតសរសើរ​ដល់​គណបក្ស​ទាំង​២៨ ដែល​រៀបចំ​ឱ្យ​មាន​ការចុះ​កិច្ចព្រមព្រៀង​នៅថ្ងៃនេះ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា គណបក្ស​ទាំងអស់​មិន​ស្ថិត​នៅ​លេីការ​គ្រប់គ្រង​ពី​គណបក្ស​ណាមួយ​ទេ គឺ​ស្មើ​សិទ្ធិ ស្មើភាព​គ្នា មិនមែន​ស្ថិតក្រោម​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បើទោះបីជា​បក្ស​ប្រជាជន​កំពុងកាន់​អំណា​ចក្តី និង​មាន​ធនធាន​ហិរញ្ញវត្ថុ​ក្តី​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា ការអញ្ជើញ​អនុប្រធាន​បក្ស​ប្រជាជន​ទាំង​៤​រូប ចូលរួម​នៅ​ពេល​នេះ​ដែល​មាន​ចំនួន​ច្រើន​ជាង​បក្ស​ដទៃ គឺ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ជាការ​ទទួលភ្ញៀវ​។ ការចុះ​កិច្ចព្រមព្រៀង​នៅថ្ងៃនេះ គណបក្ស​ផ្សេង​ទៀត​អាច​នឹងរង​ការចោទប្រកាន់​ពី​ក្រុម​ប្រឆាំង ថា​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្តេច​តេជោ​បាន​បន្តថា បើ​ទោះបី​គណបក្ស​ប្រជាជន មាន​ធនធានមនុស្ស​ច្រើន និង​មាន​ធនធាន​ហិរញ្ញវត្ថុ តែ​មិន​បាន​មើលឃើញ​គណបក្ស​ផ្សេងៗ​ថា​តូច មិនមែន​ជា​ដៃគូ​របស់​ខ្លួន​នោះទេ គឺ​ស្មើភាព និង​ស្មើ​សិទ្ធិ​គ្នា​។ សម្តេច​តេជោ​បាន​ថ្លែងទៀតថា អ្វី​ដែល​យើង​ចុះ​កិច្ចព្រមព្រៀង​នេះ គឺ​មាន​ការ​គ្របដណ្តប់​ក្នុង​រដ្ឋធម្មនុញ្ញ​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោបាន​ចោទ​ជា​សំណួរ​ថា សម្តេច​មិន​យល់​មនុស្ស​មួយចំនួន ដែល​បាន​បកស្រាយ​មិន​ត្រឹមត្រូវ លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ដោយ​សម្តេច​បាន​រំលឹក​ពី​ដំណើរការ​នៃ​ការចុះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទៀត​។ សម្តេច​បាន​ចាត់ទុក​ការបកស្រាយ​របស់​ក្រុម​មួយចំនួន​នោះ គឺ​បំពាន​លើ​ភាពជាក់ស្តែង នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ សម្តេច​តេជោ​ចង់​បាន​ការគោរព​នូវ​សច្ចភា​ពនូវ​អ្វី​ដែល​បាន​ឆ្លងកាត់ ហើយ​ពេលនេះ​កម្ពុជា​គោរព​តែ​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្តេច និង​សម្តេច​នរោត្តម សីហនុ គឺជា​តួអង្គ​២​នាក់​ដែល​សំខាន់ នាំឱ្យ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​ការយក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មក​សង្កត់​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ​។​សម្តេច​បាន​ថ្លែងថា ក្នុង​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ជាមួយ​បក្សនយោបាយ​ទាំង​២៨ មាន​ចំណុច​ដែល​តម្រូវ​ឱ្យ​មាន​ការពា​រ​របប​រាជនិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយសារ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ក្រុមប្រឆាំង​បាន​បំពាន និង​ប្រមាថ​លើ​ព្រះមហាក្សត្រ រួម​ទាំង​ការទាមទារ​ឱ្យ​ព្រះមហាក្សត្រ ដាក់​រាជ​ជាដើម​។​

​សម្តេច​តេជោ​បាន​ថ្លែងថា ការពារ​របបរាជានិយម​បានទាមទារ​ឱ្យ​មាន​ចលនា​ជាតិ​និយម​មួយ ដែល​ទាមទារ​ឱ្យ​គណបក្ស​នយោបាយ​ចូលរួម​ផង​ដែរ​។​ការពារ​ទឹកដី ការពារ​សន្តិភាព និង​ស្ថិរភាព គឺជា​រឿង​ចាំបាច់​បំផុត​សម្រាប់​កម្ពុជា «​ពេល​មាន​សន្តិភាព គេ​មិនសូវ​នឹក​ពី​តម្លៃ​នៃ​សន្តិភាព​ទេ ប៉ុន្តែ​ពេល​មាន​សង្គ្រាម​ទើប គេ​នឹក​រក​សន្តិភាព​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា យើង​មិន​ត្រូវ​អត់ឱន​ដល់​ក្រុម​ណាក៏ដោយ បក្ស​ណា​ក៏​ដោយ​ដែល​ចង់​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​។ អ្វី​ដែល​យើង​ទាមទារ​នៅពេលនេះ គឺ​កម្លាំង​ជាតិ និង​កម្លាំង​បក្សនយោបាយ ដែល​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​សម្ព័ន្ធភាព​នេះ គឺ​ត្រូវ​ការពារ​សន្តិភាព ឱ្យខាងតែបាន​។​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ចលនា​៩​វិច្ឆិកា ដែល​ជា​ចលនា​នៃ​ការផ្តួលរំលំ​រាជរដ្ឋាភិបាល គឺ​មិន​ត្រូវ​អត់ឱន​ទេ ហើយ​តុលាការ​កំពុង​បន្ត​ដំណើរកា​រលើ​រឿងក្តី​នេះ​។ សម្តេច​តេជោ​បានជូ​នសារដ​ល់បរ​ទេស និង​អង្គការ​មួយចំនួន ឱ្យ​ឆាប់​ដកខ្លួន​ចេញ​ពី​ចលនា​បដិវត្ត​ពណ៌ យើង​មិន​អាច​ទទួលយក​បាន​ទេ​។​នយោបាយ​ជ្រុលនិយម គឺជា​ការ​នាំឱ្យ​កើត​បដិវត្តន៍​ពណ៌ ដែល​យើង​ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​កម្ចាត់​ចោល​។​

​សម្តេច​តេ​ជោបាន​អំពាវនាវ​ឱ្យ​បណ្តា​គណបក្ស​យោ​បាយ​ទាំងអស់ ចូលរួម​ទប់ស្កាត់​នូវ​នយោបាយ ឬ​ចលនា​ជ្រុលនិយម​នេះ និង​អំពាវនាវ​ដល់​បណ្តា​គណ​បក្ស​ទាំងអស់ អប់រំ​សមាជិក​របស់​ខ្លួន ដើម្បី​កម្ចាត់​នូវ​ចលនា​ជ្រុលនិយម​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប៉ុន្មាន​ថ្ងៃនេះ​រាជរដ្ឋាភិបាល​កម្ពុជា ឬ​គណបក្ស​ប្រជាជន ពិតជា​លំបាក​ណាស់​ក្នុង​ការគាំទ្រ លើ​អ៉ីស្រាអែល ឬ​ក្រុម​ហា​ម៉ាស របស់​ប៉ាឡេ​ស្ទីន ដោយសារតែ​មាន​ចលនា​ជ្រុលនិយម​។​

​សម្តេច​បាន​ណែនាំ​ឱ្យ​មាន​ការរៀបចំ​ប​ទ​បញ្ជា​ផ្ទៃក្នុង​មួយ សម្រាប់​សម្ព័ន្ធភាព​នៃ​គណបក្ស​នយោបាយ​ទាំង​២៨ ដែល​ចុះ​ព្រមព្រៀង​នេះ រួមមាន​ទាំង​ការជួបប្រជុំ ទីតាំង​ជួបជុំ រយៈពេល​ជួបប្រជុំ​ជាដើម​។ សម្តេច​បាន​ថ្លែងថា ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​បើក​ទូលាយ​ឱ្យ​គណបក្ស​ផ្សេងទៀត ចួលរួម​ក្នុង​សម្ព័ន្ធភា​ព ដែល​ត្រូវ​ទាមទារ​ឱ្យ​មាន​ការស្រុះស្រួល​គ្នា​មួយ ដែល​ទាមទារ​ឱ្យ​មាន​បទបញ្ជា​ផ្ទៃក្នុង​មួយ​ថា តើ​ជ្រើសរើស​យក​ការសម្រេច​បែប​កុង​សង់​ស៉ី​ស ឬ​៥០​បូក​១?

​សម្តេច​តេជោ ហ៊ុន សែន ការចង​សម្ព័ន្ធ​នេះ ជា​ការឆ្លុះបញ្ចាំង​អំពី​សាមគ្គីភាព នៃ​ការថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។ យើង​ត្រូវការ​កម្លាំង​មួយ​ដើម្បី​ការពា​រដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និង​សន្តិភាព ទប់ស្កាត់​កម្លាំង​ជ្រុលនិយម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ការចង​សម្ព័ន្ធ​នេះ​មិនមែន​ជា​បញ្ហា​កញ្ឆក់​កណ្តៀត ដូច​សម្ព័ន្ធភាព​របស់​គណបក្សនយោបាយ​ខ្លះ ដែល​មាន​គោលដៅ​រយៈពេល​ខ្លី​នោះ​ទេ​។​

​ការ​ចងសម្ព័ន្ធភាពរ​វាង​បក្សនយោបាយ​២៨ គឺ​មាន​គោលដៅ​យូរអង្វែង​សម្រាប់​ប្រទេស​របស់​យើង​។ សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា អាណត្តិ​មុន សម្តេច​ផ្តួចផ្តើម​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដោយ​មាន​សមាជិក​មក​ពី​គណបក្ស​ចូលរួម​ការបោះឆ្នោត ប៉ុន្តែ​អាណត្តិ​នេះ នាយក​រដ្ឋមន្ត្រី​ថ្មី មានគំនិត​មួយ​ទៀត ដែល​យក​សមាសភាព​គ​ណ​បក្ស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​។ សមាសភាព​ថ្មី ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ជា​ឱកាស​សម្រាប់​បក្សនយោបាយ​ទាំងអស់​ផ្តល់​ធាតុ​ចូល​រាជរដ្ឋាភិបាល​។ ការចុះហត្ថលេខា​លើ​សម្ព័ន្ធភាព​ថ្ងៃនេះ គឺ​ស្ថិតនៅក្នុង​គោលដៅ​មួយ​ចំនួន ដែល​យើង​បាន​ដាក់​ចូល​ទៅក្នុង​កិច្ចព្រមព្រៀង​នេះ ដែល​នឹង​ធ្វើ​ការសហការ​ជាមួយគ្នា​ក្នុង​គោលដៅ​ទូលាយ ដូច​ជា​ការពារ​រដ្ឋធម្មនុញ្ញ របបរាជានិយម ឯករាជ្យ អធិបតេយ្យភាព សន្តិភាព ការអភិវឌ្ឍ និង​ការ​កម្ចាត់​ចោល​នយោបាយ​ជ្រុលនិយម ដែល​គ្រោះថ្នាក់​រយៈពេល​វែង​សម្រាប់​កម្ពុជា ហើយ​មិន​គួរ​ឱ្យ​កើតមានឡើង​ចំពោះ​កម្ពុជា​ទៀត​ទេ​។

​បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​រវាង​គ​ណ​បក្ស​ទាំង​២៨ រួចហើយ សម្ដេច​តេជោ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា ក៏​បាន​អញ្ជើញ​សមាជិក សមាជិកា គណបក្សនយោបាយ​ទាំងអស់ ទទួលទាន​អាហារ​សាមគ្គី​ជាមួយគ្នា នៅ​វិមាន​៧​មករា ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​ជាទីបំផុត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *