នៅវិមាន៧មករា ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គូម៉ូរ៉ា ម៉ាសាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន រួមទាំងឥស្សរជនជប៉ុនមួយចំនួនទៀត។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្វាគមន៍ចំពោះឯកឧត្តម គូម៉ូរ៉ា ពិសេសនៅពេលដែលសម្តេចធ្លាប់បានជួប និងស្គាល់ឯកឧត្តមចាប់តាំងពីឆ្នាំ១៩៩៨ ដែលជាទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម មកកាន់លំនៅដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ន។ សម្តេចតេជោបន្តថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងតូក្យូ គឺតែងតែមានវត្តមានឯកឧត្តម គូម៉ូរ៉ា ទទួលស្វាគមន៍ចំពោះសម្តេចជារៀងរហូត ហើយពេលនេះ បើទោះបីជារូបសម្តេចលែងជានាយករដ្ឋមន្ត្រីក៏ពិតមែន តែយើងនៅជួបពិភាក្សាគ្នា ក្នុងនាមសម្តេចជាឪពុករបស់នាយករដ្ឋមន្ត្រី។ សម្តេចតេជោបន្តថា រយៈពេលជាង២ខែកន្លងមកនេះ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា គឺសម្តេចមហាបវេធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរប្រកបដោយស្ថេរភាព និងមានថាមពលយូរអង្វែងសម្រាប់កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម គូម៉ូរ៉ា បានវាយតម្កៃខ្ពស់ជូនចំពោះសម្តេចតេជោ ដែលជាវិរៈជនតែម្នាក់គត់ដែលបានរួមជាមួយឥស្សរជនកម្ពុជាជាច្រើនរូបទៀត ធ្វើការរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម ប៉ុលពត និងដឹកនាំប្រទេសឲ្យមានការរីកចម្រើន មានសុខសន្តិភាព និងសង្គ្រោះប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ឯកឧត្តមក៏បានសំដែងនូវការភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា បន្ទាប់ពីទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តមមកកាន់កម្ពុជា កាលពីជាង២៥ឆ្នាំកន្លងមក ដែលនោះបង្ហាញពីស្នាដៃរបស់សម្តេចតេជោ និងឥស្សរជនកម្ពុជាដទៃទៀត ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រជាជន រហូតមានការអភិវឌ្ឍគួរឲ្យស្ងប់ស្ងែងនេះ។ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ដែលអមដំណើរដោយលោក ភីឌីអូ អូគុប៊ុក ជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មហ្វ៊រវ៉ើល និងជាប្រធានមូលនិធិស៊ីសេស ដែលជាអ្នកជំនួញនិងជាអ្នកសេដ្ឋកិច្ចមួយរូប ដែលបានមកកាន់ប្រទេសកម្ពុជារយៈពេលជាង១០ឆ្នាំកន្លងមក បានឧទ្ទេសនាមពីការងារដែលរូបលោក បានចូលមករួមចំណែកក្នុងការកសាងសេដ្ឋកិច្ច ជាទីប្រឹក្សាសេដ្ឋកិច្ច ជាទីប្រឹក្សាផ្តល់យោបល់នៅកម្ពុជា។
សម្តេចតេជោបានសំណូមពរឲ្យ លោក អូគុប៊ុក បានបន្តការវិនិយោគនិងលើកទឹកចិតតឲ្យអ្នកវិនិយោគជប៉ុន បង្កើនសកម្មភាពថែមទៀតនៅកម្ពុជា និងជួយរកទីផ្សារនាំទំនិញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន។ ដោយសាឆ្នាំ២០២៣នេះ គឺជាខួប៧០ នៃទំនាក់ទំនងការទូតកម្ពុជា ជប៉ុន ភាគីទាំងពីរនិងប្រារព្វកម្មវិធីរួមគ្នាជាច្រើន រួមទាំងការបាញ់កាំជ្រួច នៅមុខព្រះបរមរាជវាំង ដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចតេជោ និងឯកឧត្តម គូម៉ូរ៉ា បានសំដែងការពេញចិត្ត និងរីករាយចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានឈានដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរីករាយចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ និងពង្រីកលើគ្រប់វិស័យ។ ប្រទេសទាំងពីរមានការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ ក្នុងនោះកម្ពុជាគាំទ្រជប៉ុន ជាសមាជិកអចិន្រៃ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅពេលមានការកែទម្រង់។
ឯកឧត្តម គូម៉ូរ៉ា បានកោតសរសើរចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីនេះ ឲ្យកាន់តែល្អប្រសើរ និងរីកចម្រើនរឹងមាំ។ សម្តេចតេជោបានកោតសរសើ ចំពោះឯកឧត្តម គូម៉ូរ៉ា ដែលជាឥស្សរជនជប៉ុនមួយរូប ដែលបានរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានការរីកចម្រើន ជាដៃគូដ៏ល្អ ពោលគឺចាប់តាំងពីឆ្នាំ១៩៩០មក។ សម្តេចតេជោមានប្រសាសន៍ពីតួនាទីរបស់ជប៉ុន ក្នុងការដើរតួនាទីសំខាន់ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ពិសេសជប៉ុនបានដើរតួនាទី និងផ្តល់មូលនិធិច្រើនជាងគេ នៅអង្គការសហប្រជាជាតិ ដែលសក្តិសមទទួលបាននូវតួនាទីកំពូលនោះ។ សម្តេចតេជោបន្តថា ថ្វីត្បិតតែសម្តេចលែងកាន់អំណាច តែសម្តេចនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មិនមាននយោបាយប្រែប្រួលក្នុងនយោបាយការបរទេសរបស់ខ្លួន ចំពោះប្រទេសជប៉ុននោះទេ កម្ពុជានៅតែរក្សាទំនាក់ទំនង និងគោលនយោបាយល្អប្រសើរ និងពង្រឹងពង្រីកថែមទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្តេចតេជោបន្តថា កម្ពុជាគាំទ្រគោលនយោបាយ ឥណ្ឌូ-ប៉ាស៊ីហ្វីក សេរី និងបើកចំហ ដែលគំនិតផ្តួចផ្តើមនោះ ឈរលើគោលដៅសំខាន់៣ គឺទី១បម្រើឲ្យ្សន្តិភាព និងការអភិវឌ្ឍ ទី២មិនប្រឆាំងនិងប្រទេសណាមួយ និងទី៣គាំទ្រចំពោះមជ្ឈភាពរបស់ប្រទេសអាស៊ាន។ សម្តេចតេជោក៏បានវាយតម្លៃខ្ពស់ចំពោះទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បើទោះបីជាឆ្លងកាត់នូវការរីករាលដាល នៃជំងឺកូវីដ១៩ ការវិនិយោគរបស់ជប៉ុនមានការកើនឡើង។
សម្តេចតេជោផ្តល់នូវសេចក្តីសង្ឃឹមថា ជប៉ុននិងបន្តជួយកម្ពុជាថែមទៀត ទៅលើវិស័យហេដ្ឋរចនាសម្ព័ន្ធចាំបាច់ ដែលត្រូវតែលើកកម្កើន ក្នុងនោះសម្តេចបានសំណូមពរឲ្យមានការជំរុញការអភិវឌ្ឍនៅកំពុងផែក្រុងព្រះសីហនុ ធ្វើយ៉ាងណាឲ្យជំរៅទឹកជ្រៅដើម្បីអាចឲ្យនាវាធំៗ ដឹកទំនិញចូលដល់កំពុងផែក្រុងព្រះសីហនុ ដើម្បីឲ្យកំពុងផែក្រុងព្រះសីហនុ អាចមានសមត្ថភាពប្រកួតប្រជែងខ្លាំង រួមទាំងការពន្លឿនការតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោគ និងផ្លូវអាកាស។ ឯកឧត្តម គូម៉ូរ៉ា មានប្រសាសន៍ថា ឯកឧត្តមនិងរងចាំទទួលស្វាគមន៍សម្តេចតេជោ ដែលនឹងអញ្ជើញទៅពិនិត្យសុខភាពនៅប្រទេសជប៉ុន ក្នុងពេលវេលានាពេលខាងមុខ៕