លោក អ៊ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹឈូ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីសាលាស្រុក បានប្រារព្ធពិធីប្រោសព្រំលើករាសីទូក (ង) ស្រុកទឹកឈូ ដែលមានឈ្មោះថា “ទឹកឈូសែនជ័យ ” របស់រដ្ឋបាលស្រុក បានដាក់ចុះចូលទីលានហ្វឹកហាត់ ដើម្បីត្រៀមប្រកួតក្នុងឱកាសអបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ចាប់ពីថ្ងៃទី ១០- ១១- ខែវិច្ឆិកា ឆ្នាំ២០២៣ រៀបចំឡើងដោយរដ្ឋបាលខេត្តកំពត។
ជាមួយគ្នានេះលោក អភិបាល ក៏បានជួបសំណេះសំណាលជាមួយក្រុមកីឡាករប្រណាំងទូក (ង) ត្រៀមចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលតំណាងឲ្យរដ្ឋបាលស្រុកទឹកឈូ ដែលមានឈ្មោះថា ទឹកឈូ សែនជ័យ ដែលកំពុងត្រៀមហ្វឹកហាត់ នៅទីតាំង សហគមត្រពាំងសង្កែ ជារៀងរាល់ថ្ងៃផងដែរ។
ក្នុងឱកាសជួបសំណេះសំណាលលើកទឹកចិត្តជាមួយនិងក្រុមកីឡាករទាំងអស់ លោកអភិបាល បានឧបត្ថម្ភ ឯកសណ្ឋានកីឡាជូនក្រុមកីឡាករចំនួន ២៦អាវ និងថវិកា មួយម្នាក់ ៥ម៉ឺនរៀល និងអង្ករ ១០គីឡូ សរុបថវិកា ១,៣០០,០០០ រៀល ( មួយលានសាមសិបម៉ឺន រៀលគត់)) ៕