នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០ ២៣ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច និងភរិយា អមដំណើរដោយលោក លោកស្រី អភិបាលរងស្រុក លោកនាយក-នាយករងរដ្ឋបាល លោកអធិការនគរបាលស្រុកស្ដីទី មន្ត្រីរាជការជុំវិញស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំឫស្សីស្រុកខាងលិច បានចូលរួមកាន់បិណ្ឌ នៅវត្តកោះគ្រឹស្នា ស្ថិតនៅភូមិកោះគ្រឹស្នា និងបឹងកោះស្រែប្រាំង ស្ថិតនៅភូមិត្រពាំងនៀល ដោយបាននាំយកនូវទេយ្យទានរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកាសរុបចំនួន ១,២០០,០០០៛ និងបានជូនលោកយាយជី លោកតាជី នូវថវិកាសរុបចំនួន ៣០០,០០០៛។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលស្រុក បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ និងបាននាំយកនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពតផងដែរ។ បន្ថែមលើនេះ លោកអភិបាលស្រុក បានជួបសួរសុខទុក្ខដល់កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារដែលប្រចាំការ ព្រមទាំងបានឧបត្ថម្ភថវិកាលើកទឹកចិត្តសរុបចំនួន ៤០០,០០០៛៕