អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីមន្ទីរ អង្គភាព ស្ថាប័នរដ្ឋទាំងអស់ ឲ្យមានកិច្ចសហការល្អជាមួយអ្នកសារព័ត៍មាន ដើម្បីបង្ហាញអំពីតម្លាភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្តគ្មានរឿងអ្វីត្រូវលាក់លៀមជាមួយអ្នកសារព័ត៍មាននោះទេ។
ថ្លែងបើកកិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៍មាន ស្តីពីការអនុវត្តច្បាប់របបសារព័ត៍មាន ដែលរៀបចំដោយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា នៅសណ្ឋាគារសាន់នីក្រុងកំពត នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត និងជាអ្នកនាំពាក្យ បានលើកឡើងថា អ្នកសារព័ត៌មានបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិ តាមរយៈការផ្សព្វផ្សាយរាល់ព័ត៌មានពិតដែលកើតឡើងនៅក្នុងសង្គម ឲ្យថ្នាក់ដឹកនាំ អាជ្ញាធរ និងពលរដ្ឋបានដឹង និងមានវិធានការ។ ឯកឧត្តមបានលើកទឹកចិត្តឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីមន្ទីរ អង្គភាពទាំងអស់ត្រូវបន្តកិច្ចសហការល្អជាមួយអ្នកសារព័ត៍មាន ព្រោះរដ្ឋបាលខេត្តគ្មានរឿងអ្វីត្រូវលាក់លៀមនោះទេ។
នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា លោក រុន សារ៉ាយ បានឲ្យដឹងថា កិច្ចប្រជុំពិភាក្សារវាងអង្គភាពពាក់ព័ន្ធ និងអ្នកសារពត៌មាននេះមានគោលបំណង(១)ដើម្បីបង្កើនការយល់ដឹងរបស់អង្គភាពពាក់ព័ន្ធ ដូចជាមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត អាជ្ញាធរមូលដ្ឋានក្នុងខេត្ត តំណាងអាយ្យការ និងតុលាការខេត្ត ចំពោះតួនាទី និងសិទ្ធិរបស់អ្នកសារពត៌មាន (២)ធ្វើឪ្យប្រសើរដល់ទំនាក់ទំនងការងាររាយការណ៍ពត៌មាន និងស្វែងរកពត៌មាន និងជួយសម្រួលក្នុងការទទួលបានពត៌មាន។ (៣)បើកឱកាសឲ្យអ្នកសារព័ត៍មានលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាការលំបាក ដែលបានជួបប្រទះកន្លងមក ដើម្បីធ្វើការឆ្លើយតប ឬដំណោះស្រាយពីអង្គភាពពាក់ព័ន្ធនានា។
លោកជំទាវ ប៉ូ ចាន់រស្មី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៍មានខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតមានស្ថាននីយ៍ទូរទស្សន៍ផ្សាយបន្ត៣ស្ថានីយ៍ ខ្សែកាប៤ស្ថានីយ៍ ទីភ្នាក់ងារគេហទំព័ត៌ដែលមានទីតាំងក្នុងខេត្ត៧កន្លែង មានភ្នាក់ងារកាសែត១៤អង្គភាព ទូរទស្សន៍១៥អង្គភាព និងគេហទំព័ត៌១២អង្គភាព៕