ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

ទូក​នេសាទ ០២ គ្រឿង​ត្រូវបាន​សមត្ថកិច្ច​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​សមុទ្រ​ចាប់​កសាង​សំណុំរឿង​បញ្ជួន​ទៅ​តុលាការពាក់​ព័ន្ធ​បទល្មើស​នេសាទ (​ត្រី​បាយ​ទា​.​ហៅ​ខ្យង​ស​) ខុសច្បាប់​

ខេត្ត​ព្រះសីហនុ​៖ លោក សម តារា​ពៅ នាយរង​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល អង្គភាព​អធិការដ្ឋាន​រដ្ឋបាល​ជ​ល ផល​សមុទ្រ បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២២​ខែ កញ្ញា ឆ្នាំ ២០២៣​នេះ​កម្លាំង​សមត្ថកិច្ច​អង្គភាព​អធិការដ្ឋាន​រដ្ឋបាល ជលផល​សមុទ្រ បាន​ធ្វើ​ចាប់​ឃាត់ ទូក​នេសាទ​ចំនួន​០២​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​នេសាទ កូន​គ្រំ .​កូន​គ្រែង ជាពិសេស ត្រី​បាយ​ទា ឬ​ហៅ ខ្យង​ស ដែល​ជា​ប្រភេទ​ត្រី​ត្រូវបាន​ច្បាប់​ហាមឃាត់ (​មិន​អនុញ្ញាត​ឲ្យ នេសាទ​) ឬ​ធ្វើ​អាជីវកម្ម​ជួញដូរ​។​

​ទូក​នេសាទ​ទាំង​០២​គ្រឿង​ខាងលើ​ក្រោយពេល​ចាប់​ឃាត់ ត្រូវបាន​នាំយក​មក​រក្សាទុក នៅ​ផែ​ទំនប់ រលក​ស្រុក​ស្ទឹងហាវ ដើម្បី​បន្ត​និតីវិធី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​លោក សម តារា​ពៅ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​នេះ​ជា​លើ​ទី​០២​ហើយ ដែល​សមត្ថកិច្ច​បាន​ធ្វើ​ការ ចាប់​ឃាត់​ទូក​ទាំង​០២​ខាងលើ ។ គឺ​ចាប់​លើក​ទី​០១ នៅ​ថ្ងៃ​ទី​០៩​ខែ កញ្ញា ឆ្នាំ​២០២៣ ដោយ​កាលនោះ​តម្រូវ​ឲ្យ​ម្ចាស់ទូក ទាំង​០២​ធ្វើ​កិច្ចសន្យា​នៅ​ចំពោះមុខ​មន្ត្រី​មាន​សមត្ថកិច្ច បញ្ឈប់​ការនេសាទ​ល្មើស​ច្បាប់​បែបនេះ​តទៅ ទៀត ព្រមទាំង​បាន​ធ្វើ​ការផាកពិន័យ​អន្តរការណ៍​លើ​បទល្មើស​ជលផល ក្នុងនោះ​ឈ្មោះ ញឹម ឆោម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ស​ញ្ញាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៣ សង្កាត់​លេខ​១ ខណ្ឌ​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​ប្រាក់​ចំនួន ១០.០០០.០០០៛០០(​ដប់​លាន​រៀល​គត់​)​និង​ឈ្មោះភា សំណាង ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្ត​កោះកុង ជា​ប្រាក់​ចំនួន ១០.០០០.០០០៛០០(​ដប់​លាន​រៀល​គត់​)​។​ដោយឡែក​-​ចំពោះ​វត្ថុតាង​បទល្មើស​ជលផល ដូច​មាន​ក្នុង កំណត់ ហេតុ​បទល្មើស​ជលផល​ជាក់ស្តែង ត្រូវប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​លើកលែង​ឈ្នាង អូស គ្រែង​ឈាម ត្រូវ​រឹបអូស​

​រីឯ​ត្រី​បាយ​ទា ឬ​ហៅ ខ្យង​ស ទម្ងន់​ប្រមាណ ៦០០០​គីឡូក្រាម​ត្រូវ​បាន​លែង​ចូលក្នុង​សមុទ្រ​វិញ​ទុក​ជា​ប្រយោជន៍ សាធារណៈ ។​ហើយ​ការចាប់​ឃាត់​ជា​លើ​ទី​០២​នេះ ម្ចាស់​ទូក អាច​ប្រឈម​មុខ តាម​ផ្លូវច្បាប់​គេច​មិន​ផុត​នោះ ឡើយ​។​

​តែ​ទោះជា​យ៉ាងណា ក៏ដោយ ជុំវិញ​បញ្ហារ​នេះ បើ​តាម​ការ បញ្ជាក់ លោក កៅ មន្នី រិទ្ធ នាយ​អធិការដ្ឋាន រដ្ឋបាល​ជលផល​សមុទ្រ​បាន​ប្រាប់​ឲ្យ ដឹង​ផង​ដែរ​ថា ម្ចាស់​ទូក​ដែល​ពាក់​ពន្ធ​ទាំង​០២​ខាងលើនេះ កំពុង​ត្រូវបាន សមត្ថកិច្ច​ជំនាញ​កសាង​និតីវិធី ដើម្បី​បញ្ជូន ទៅ សាលាដំបូង​ខេត្ត​ចាត់ការ​តា​ម្លូ​វ​ច្បាប់​ហើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ត្រី​បាយ​ទា ឬ​ហៅ​ខ្យង់ ស នេះ​គឺជា​ប្រភេទ ត្រី​ដែល​ច្បាប់​ជលផល​ហាមឃាត់​មិន អនុញាត ឲ្យធ្វើ​ការនេសាទ​និង​ធ្វើ​អជីវ​កម្ម​នោះទេ ។ ប៉ុន្តែ​កន្លងមក ច្បាប់​នេះ​មិន​ត្រូវបាន​គេ​យក​អនុវត្ត​នោះទេ តែ​ផ្ទុយទៅវិញ បែរជា​មាន​ការឃុបឃិត​គ្នា រវាង​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ក្រុម​ប្រជា​នេសាទ​ខិលខូច​មួយ ចំនួន​បាន​ធ្វើការ នេសាទ​ក្នុង​មួយថ្ងៃៗ​រាប់រយ​តោន នាំយក​ទៅ​លក់ ក្រៅប្រទេស​បាន​លក់​ធ្វើ មានបាន ស្ទើ​គ្រប់ៗ​គ្នា ដោយ​មិន​មាន​ការហាមឃាត់ ដូច​ពេល​នេះ​ទេ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *