ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៩​រោច ខែ​ស្រាពណ៍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត តាម​រោងចក្រ សហគ្រាស ចំនួន ១៨,២៦៥​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​១៤ ដែល​មាន​មូលដ្ឋាន​នៅក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ រោងចក្រ សហគ្រាស​ទាំង​១៤​នេះ ជា​ប្រភេទ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ចំនួន ៣, ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប ចំនួន ៧, ដេរ​ស្បែកជើង ចំនួន ២ បោះពុម្ព​លើ​សម្លៀកបំពាក់ ចំនួន ១ និង​ផលិត​គ្រឿង​អេឡិចត្រូនិច ចំនួន ១​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ជំនួប​ជាមួយ​កម្មករ និយោជិត មិន​ត្រឹមតែ​១០​កម្មវិធី​ទេ គឺ​នឹង​ជួប​ជា​បន្តបន្ទាប់​ទៀត ហើយ​ក៏​នឹង​ជួប​ជាមួយ​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ផងដែរ នា​ពេល​ខាង​មុខ​ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​ព័ត៌មាន​មួយ​ច្បាស់លាស់​ពាក់ព័ន្ធ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ ការបោះឆ្នោត​នេះ បាន​បង្ហាញ​ឱ្យឃើញ​ពី​ការស្រឡាញ់​របស់​ប្រជាពលរដ្ឋ​ចំពោះ​សម្តេច​តេជោ ហ៊ុន​សែន និង​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​សម្តេច​បន្តថា ក្នុងឋានៈ​ជា​អ្នកដឹកនាំ​ប្រទេស​ដែល​កើតចេញ​ពី​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​នោះ សម្តេច​នឹង​ប្រឹងប្រែង​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​អោយបាន​ល្អ​។

​ទាក់ទង​នឹង​កិច្ចប្រជុំ​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី​ថ្មីៗ​នេះ សម្តេច​ធិបតី បាន​មាន​ប្រសា​ន៍​ថា សមិទ្ធផល​ជោគជ័យ​នៃ​បេសកកម្ម​ការងារ​របស់​ម្តេច​នៅ​ឥណ្ឌូនេស៊ី គឺជា​សមិទ្ធផល​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល មិនមែន​ជា​សមិទ្ធផល​ផ្ទាល់ខ្លួន​របស់​សម្តេច​តែ​ម្នាក់​ឯង​នោះ​ទេ​។ សម្តេច​ធិបតី ក៏​បាន​បញ្ជាក់ថា ការ​ទៅ​ប្រជុំ​នៅ​ឥណ្ឌូនេស៊ី មិនមែន​ទៅ​ដើម្បី​សម្ញែង​នោះទេ គឺ​ជា​បេសកកម្ម​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​។

​សម្តេច​ធិបតី​បាន​មានប្រសាសន៍ថា រាល់​ជំនួប​ជាមួយ​មិត្តភក្តិ​បរទេស​នៅ​ឥណ្ឌូនេស៊ី គឺ​ទទួល​សម្តេច​ក្នុង​ឋានៈ​នាយក​រដ្ឋមន្ត្រី ហើយ​អត់​មាន​មេដឹកនាំ​បរទេស​ណា​មិន​ទទួលស្គាល់​នោះឡើយ​។​បេសកកម្ម​របស់​សម្តេច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ក៏​ដើម្បី​បង្ហាញ​ជំហរ​របស់​កម្ពុជា លើ​បញ្ហា​នានា​ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក​ផង​ដែរ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​កញ្ញា​ខាង​មុខ​នេះ សម្តេច​នឹង​មាន​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក អ្នក​ធ្វើ​ធុរកិច្ច​របស់​អាមេរិក ដើម្បី​បញ្ជាក់​ជំហរ​នយោបាយ​លើ​បញ្ហា​អន្តរជាតិ ក៏​ដូចជា​ការបើក​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម​។ សម្តេច​ធិបតី​ក៏​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​ប្រមុខ​ការទូត​កម្ពុជា ក៏​ដូច​ជា​មន្ត្រី​ក្រសួងការបរទេស និង​មន្ត្រី​ស្ថានទូត ដែល​ធ្វើ​ការងារ​បាន​យ៉ាង​ល្អប្រសើរ​។ ថ្ងៃនេះ សម្តេច​ធិបតី​ក៏​បាន​បញ្ជាក់ថា រូបភាព​ដែល​សន្តិសុខ​ឥណ្ឌូនេស៊ី រារាំង​មន្ត្រី​ខ្មែរ គឺជា​ការយល់ច្រឡំ​លើ​ពិធីការ​។​

​សម្តេច​ធិបតី​បាន​មាន​ប្រសា​ន៍​បន្ត ថា ដំណើរ​ទៅកាន់​ឥណ្ឌូនេស៊ី សម្តេច​ទាញ​បាន​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​បាន​ច្រើនណាស់​រួម​មាន​ការ​លើក​យក​នូវ​អង្ករ​ឱ្យ​ឥណ្ឌូនេស៊ី បាន​២៥​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​, ការបើក​ការហោះហើរ​ជាមួយ​ឥណ្ឌូនេស៊ី ជាមួយ​ហ្វីលីពិ​ននិង​ការសាងសង់​បណ្តាញ​បញ្ជូ​ន​ថាមពល​ទៅ​សិង្ហ​បុរី​ជាដើម​។ សម្តេច​ក៏​បាន​ជួប ជជែក​ជាមួយ​មេដឹកនាំ​វ្រ​ទេសចិន ជប៉ុន និង​កូរ៉េខាងត្បូង​ផងដែរ ដើម្បី​បើក​ទីផ្សារ​ពាណិជ្ជកម្ម ក្នុង​នោះ​ប្រទេស​ហ្វីលីពិន ក៏​គ្រោង​នឹង​ទិញ​អង្ករ​ពី​កម្ពុជា​ផង​ដែរ​។​សម្តេច​ធិបតី​បាន​ថ្លែងថា ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង សម្តេច​បាន​ស្នើ​ឱ្យ​កូរ៉េ​បង្កើន​កូតា​ការងារ​សម្រាប់​ពលករ​កម្ពុជា​យើង​ទៀតផង​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាស៍​ទៀតថា ការចូលរួម​ជាមួយ​ប្រទេស​នានា​ក្នុង​ការទប់ស្កាត់​សង្គ្រាម​នោះ គឺ​វា​បាន​រក្សា​នូវ​សន្តិសុខ សន្តិភាព ដែល​ជា​ផ្នែក​ដល់​កម្ពុជា ជាក់ស្តែង​បើ​តំបន់​ទាំ​អស់​នោះ​មាន​សង្គ្រាម គឺ​កម្ពុជា​យើង​ក៏​រងគ្រោះ រង​ផលប៉ះពាល់​ព​ផង​សង្គ្រាម​នោះ​ផង​ដែរ​។
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា គោលការណ៍​របស់​បក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​ជាមួយ​ពលរដ្ឋ​ពេល​មាន​ទុក្ខ​លំបាក ពេល​ពលរដ្ឋ​មាន​ទុក្ខ គឺ​មាន​មុខ​បក្ស​ប្រជាជន​កម្ពុជា​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​សម្រេច​អនុញ្ញាត​ឱ្យ​រៀបចំ​ធ្វើ​លិខិតឆ្លងដែន​ជូន​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ដោយផ្ទាល់​តែម្តង​។ សម្តេច​ក៏​បាន​ណែនាំ​អោយ​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ឱ្យ​រៀបចំ​ប្រព័ន្ធ​អន​ឡា​ញ ដើម្បី​ស្នើសុំ​លិខិត​ថ្កោលទោស​។ សម្តេច​ធិបតី​ក៏​ណែនាំ​ផងដែរ​ដល់​ក្រសួងការបរទេស​បង្កើត​កុងស៊ុល​កម្ពុជា នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ដើម្បី​ផ្តល់​សេវា​នានា​ជូន​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ​។​

​ពាក់ព័ន្ធ​នឹង​សន្តិសុខ​សណ្តាប់ធ្នាប់ សម្តេច​ធិបតី​ក៏​បាន​ណែនាំ​ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន ឱ្យ​ដោះស្រាយ​រឿង​កម្រៃ​ក្រៅ​សេវា​ពាក់ព័ន្ធ​ការ​ធ្វើ​លិខិត​ស្នាម សម្រាប់​ការ​ឆ្លងដែន​ទៅ​ប្រទេស​ជិតខាង​។ នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ប្រកាស​ធ្វើកំណែទម្រង់​ការប្រលង​ចូល​ក្របខណ្ឌ​រដ្ឋ ដោយ​ត្រូវ​ឈរលើ​គោលការណ៍ «​អ្នកចេះ គឺ​ជាប់​»​។​

​សម្តេច​បញ្ជាក់ថា សម្តេច​ទើប​បង្កើត​អនុក្រឹត្យ​មួយ​ពង្រីក​វិសាលភាព​គ្រប់គ្រង និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​មួយរូប អមដោយ​ឧបនាយករដ្ឋមន្ត្រី​៣​រូប និង​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ពី​បណ្តា​ក្រសួង​ស្ថាប័ន​នានា ហើយ​មាន​រដ្ឋមន្ត្រី​មួយរូប​ប្រចាំ​ការដឹកនាំ​អនុវត្តន៍​ផងដែរ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បាន​មាន​ប្រសា​ន៍​ថា នយោបាយ​ការបរទេស​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ថ្មី គឺ​បន្ត​អនុវត្តន៍​ដូច​អ្វី​ដែល​បក្ស​ប្រជាជន​កម្ពុជា​ដាក់ចេញ គឺ​គោលការណ៍​ស្មើភាព ឯករាជ្យ​ផ្អែកលើ​ច្បាប់​។

​មុន​នឹង​បញ្ចប់ សម្តេ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ជូនពរ​ដល់​បងប្អូន​ក​ម្មករ កម្មការិនី​ទាំងអស់​នា​ថ្ងៃនេះ ជួប​តែ​សែ​សក្តីសុខ សេចក្តី​សម្រើន​គ្រប់ៗ​គ្នា​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *