(ខេត្តកែប)៖ ប្រជាពលដ្ឋប្រមាណជាង៧០០គ្រួសារមកពី ១១ភូមិ នៃឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើ ខេត្តកែប បានទទួលពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗចំនួន៥មុខពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅដាំដុះសម្រាប់ផ្គប់ផ្គង់គ្រួសារ និងចូលរួមចំណែកពង្រឹងសុវត្ថិភាពស្បៀងតាមគ្រួសារ។
ពិធីចែកពូជដំណាំនេះ ធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា នៃស្រុកដំណាក់ចង្អើរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងជាប្រធានលេធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា រួមជាមួយប្រតិភូអមដំណើរដទៃទៀត នាព្រឹកថ្ងៃទី ៨ ខែកញ្ញា ២០២៣។
ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចែកពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗ ចំនួន៥មុខជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីជំរុញដល់ការដាំដុះលក្ខណៈគ្រួសារ និងការចូលរួមចំណែកពង្រឹងសុវត្ថិភាពស្បៀងតាមគ្រួសារក្នុងសហគមន៍ផងដែរ។
ឯកឧត្តមរំពឹងខ្ពស់ថា ក្រោយពីទទួលបាននូវពូជដំណាំទាំងនេះ ប្រជាពលរដ្ឋនឹងយកទៅដាំដុះលើផ្ទៃដីរៀងៗខ្លួន ហើយចន្លោះ២ខែ ទៅ ៣ខែខាងមុខទៀត ពលរដ្ឋនឹងទទួលបាន ផ្លែផ្លា ពីគ្រាប់ពូជទាំងនេះ ដើម្បីទទួលទានផង និងលក់តាមបណ្តាផ្សារក្នុងមូលដ្ឋានខេត្តកែបនេះផង។
សូមបញ្ជាក់ជូនថា បច្ចប្បន្នខេត្តកែបមាន ផ្សារចុងសប្តាហ៍មួយ កំពុងលក់ផលដំណាំ និងភោគផលធម្មជាតិចម្រុះជាច្រើនមុខ ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមូលផលបាន ដោយផ្សារនេះបើកលក់រៀងរាល់សប្តាហ៍(សៅរ៍-អាទិត្យ) ចាប់ពីម៉ោង៧ព្រឹកតទៅ ហើយទទួលបានការគាំទ្រពីពលរដ្ឋក្នុងតំបន់ផងដែរ៕