កំពត ៖អភិបាលស្រុកទឹកឈូ លោក អ៊ឹម ចន្ទ័សាធន បានដឹកនាំក្រុមការងារចុះពិនិ ត្យមើល សកម្មភាពការកាប់ទន្ទ្រានព្រៃលិចទឹក មួយកន្លែងនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។
លោក អុឹម ចន្ទ័សាធន អភិបាលស្រុកទឹកឈូ បានប្រាប់អោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីការកាប់ឆ្ការព្រៃ លិចទឹកតាមរយៈសារព័ត៌មាន និងក្រោមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈ អភិបាលខេត្តកំពត ក្រុមការងារ ស្រុកបានចុះពិនិត្យទីតាំ ងជាក់ស្តែង ហើយក៏ពុំឃើញមានសកម្ម ភាព កាប់ឆ្ការបន្តទៀតទេ ហើយលោកអភិបាលស្រុក ក៏បានណែនាំ អាជ្ញាធរឃុំប្រាប់ទៅតំណាង ម្ចាស់ដីឲ្យបញ្ឈប់សកម្ម ភាពកាប់ឆ្ការនិង ត្រូវស្នេីសុំទៅរដ្ឋបាលខេត្តចំពោះទីតាំងដីខាងលើ ។
លោកបន្តទៀតថា ចុះពិនិត្យមើលទីតាំងរួចរាល់ហើយនោះ លោកក៏បានរាយការណ៍បឋមជូនទៅរដ្ឋបាលខេត្តរួចរាល់ហើយដែរជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះសារព័ត៌មាន ដែលបានផ្តល់ជាព័ត៌ មាននានា ក្នុងមូលដ្ឋាន ហើយលោកក៏បានសំណូមពរដល់អ្នកសារព័ត៌មាន ទាំងអស់ មុននឹងធ្វេីការចុះផ្សាយ សូមទទួលបានការឆ្លើយតបពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធសិន ជៀសវាងការទទួលបានព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ។