កំពត ៖ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹ កឈូ ខេត្តកំពត បានប្រាប់អ្នកយក ព័ត៌មានយើង អោយបានដឹងថា ព្រៃលិចទឹកមួយកន្លែង ប្រមាណជាង១០ ហិកតា ដែលស្ថិតនៅចំ ណុចកំពង់ត្នោត ត្រូវបានរងការកាប់បំផ្លាញ ដើម្បីពង្រីកយកដី យកទៅលក់ទៅឱ្យអ្នកផ្សេង។
អង្គភាពសារព័ត៌មានយើង បានភ្ជាប់ទូរស័ព្ទ ទៅលោក ចាន់ រិទ្ធ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ដើម្បីសុំការបំភ្លឺអំពីបញ្ហាកាប់ឆ្ការព្រៃលិចទឹកនៅចំណុចភូមិឃុំខាងលើនេះ ប៉ុន្តែទូរស័ព្ទរបស់លោកខលចូលហើយពុំមានអ្នកលើក។
លោក សរ រិន្ទ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់អ្នកយកព័ត៌មានយើងថា ចាំមើលលោកសួរទៅខាងសហគមន៍សិន ។
អភិបាលស្រុកទឹកឈូ លោក អុឹមចន្ទ សោធន បានថ្លែនប្រាប់អ្នកយកព័ត៌មានថា ដីនោះ បើតាមការស្ដាប់មើលទៅប្រហែលជាគេមានប្លង់ ខ្ញុំឲ្យអភិបាលរងទទួលបន្ទុកចុះទៅពិនិត្យមើលហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា នៅតំបន់ឃុំកូនសត្វនេះ ភាគច្រើនតែងតែមានការឃុបឃិតគ្នា រំលោភ យកដីព្រៃលិចទឹក ហើយជួលកម្មករកាប់ឆ្ការ យកទៅលក់ឱ្យអ្នកផ្សេង ហើយអាជ្ញាធរនិងមន្ត្រីជំនាញ ធ្វើជាដេកលក់ មិនដឹងមិនឮអ្វីទាំងអស់។
ប្រជាពលរដ្ឋ សូមអំពាវនាវ ទៅដល់ប្រមុខរាជរដ្ឋាភិបាលថ្មី និងលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាជួយពិនិត្យមើលផងទាន បើនៅតែរក្សាភាពស្ងៀម ស្ងាត់បែបនេះ ព្រៃលិចទឹករបស់រដ្ឋមួយចំនួន ត្រូវបានធ្លាក់ដល់ដៃជន ខិលខូចហើយ ៕