កែប: គម្រោងវិនិយោគសាងសង់មជ្ឈមណ្ឌលកម្សាន្តខ្សែរ៉តឆ្លងស មុទ្រដំបូងគេ និងវែងជាងគេនៅកម្ពុជា ចាប់ផ្តើមសាងសង់ហើយនៅខេត្តកែប ដោយខ្សែរ៉តភ្ជាប់បីកំពូលឧទានជាតិខេត្តកែប មកទីតាំងអ តីតព្រះរាជដំណាក់ស្តេច ដោយគ្រោងចំណាយទុនប្រមាណ ២លានដុល្លារ ឥឡូវសាងសង់បានប្រមាណ 70% ហើយ។
តាមរយ:គម្រោងនេះ គេរំពឹងថានឹងអាចទាក់ទាញទេសចរ មកសម្រាកលំហែនៅខេត្តកែប ឱ្យបានកាន់តែច្រើន។
លោក ហេង តារា ម្ចាស់គម្រោងវិនិ យោគសាងសង់ មជ្ឈមណ្ឌលកម្សាន្តខេត្តកែប បានប្រាប់ឱ្យដឹងថា ដោយមើលឃើញ អំពីសក្តានុពលតំបន់ទេសចរណ៍ ខេត្តកែប ស្រស់ស្អាត ហើយកែបនៅមិនទាន់មានល្បែងកម្សាន្ត សម្រាប់ទេសចរផងនោះ លោកបានសម្រេចចិត្ត បោះទុនវិយោគ បង្កើតមជ្ឈមណ្ឌលកម្សាន្តខ្សែរ៉ត ឆ្លងសមុទ្រដំបូងគេ និងវែងជាងគេនៅខេត្តកែប។
លោកបានបន្តថា ដើម្បីទាក់ទាញទេសចរ ឱ្យមកស្នាក់នៅខេត្តកែប យ៉ាងហោចមួយយប់ ក្នុងគម្រោងរបស់លោក ត្រូវបង្កើតជាកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀត ឥឡូវនេះយើងសាងសង់បានប៉ុន្មាន 70% ហើយ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្ត កែប បានប្រសាសន៍ថា រដ្ឋបា លខេត្តបានខិតខំអភិវឌ្ឍខេត្តកែប សម្រេចបានសមទ្ធិផលយ៉ាងច្រើន បើទោះជាស្ថិតនៅក្នុងដំណាក់កាលណា ក៏ដោយ ហើ យ ជាក់ស្តែងគម្រោងខ្សែរ៉តនេះ គឺទស្សនវិស័យថ្មីមួយទៀត សម្រាប់ខេត្តកែបក្នុងការទាក់ទាញភ្ញៀវទេសចរ។
ឯកឧត្តម បានបន្ថែមថា ខេត្តកែបក៏មានគម្រោងអភិវឌ្ឍន៍តំបន់ទេសចរ ណ៍ជាច្រើនទៀត ដូចជា ទេសចរ ណ៍តាមតំបន់ភ្នំ ទេសចរណ៍តាមតំបន់សមុទ្រ ទេសចរណ៍តាមតំបន់ឆ្នេរកោះ ក្រៅពីនោះក៏នឹងរៀបចំឲ្យមានតំបន់ទេសចរណ៍ក្នុងបាតសមុទ្រផងដែរ៕