ខេត្តមណ្ឌលគិរីៈ សេចក្តីរាយការណ៍មួយបានអោយដឹងថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី លោក យន់សារោម បើករថយន្តបុកក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ស្លាប់។
មន្ត្រីនគរបាលស្រុក អូររាំងបានប្រាប់បណ្ដាញ សារព័ត៌មាន ក្នុងស្រុកឲ្យដឹងថា កាលពីរវេលាម៉ោងជាង១រសៀល ថ្ងៃទី៣ ខែ សីហា ឆ្នាំ២០២៣ លោក យន់ សារោម បានធ្វើដំណើរចេញពីក្រុងសែន មនោរម្យ ក្នុងគោលដៅ ទៅពិនិត្យមើលផ្លូវដែលបាក់ស្រុត នៅចំណុចអូរងើយ ក្នុងស្រុកអូរាំង និង មើលដំណើរការ នៃការឈូសឆាយ ធ្វើផ្លូវវាង ដើម្បីអាចឲ្យរថយ ន្តតូច ធំធ្វើដំណើរជា បណ្ដោះអាសន្នសិន។
មន្ត្រីនគរបាលបញ្ជាក់ថាៈក្មេងប្រុសឈ្មោះ ជីង អាន អាយុ៥ឆ្នាំ រស់នៅជាមួយឪពុក ម្ដាយ ក្នុងក្រុមពូទ្រង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌល គិរី។
ក្មេងប្រុសជនរងគ្រោះ កំពុងធ្វើដំណើរនៅលើចិញ្ចើមផ្លូវ ក៏ត្រូវរថយន្ត លោកយន់ សារោម បើកបុកហើយ ជ្រុលចង្កូតទៅបុករថយន្ត កាមារីស្វិត១គ្រឿងទៀតបណ្ដាល ឲ្យខូចខាត គេសង្ស័យថាងងុយដេក។
ក្រោយពីកើតហេតុ លោកយន់ សារ៉ោមក៍រតគេចខ្លួនបាត់ស្រមោលតែម្ដង។
ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃ ណី រីឯវត្ថុតាងត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរាំង ដើម្បីរង់ចាំការដោះស្រាយ។