ថ្ងៃ​អាទិត្យ, ខែ​វិច្ឆិកា 24, 2024

ព័ត៌មានជាតិ

​បុរស​មួយរូប​ជា អតីត​ប្តី​បាន​ទាញ​កាំបិត​ចុង​ស្រួច ចាក់ ស្ត្រី​អតីត​ប្រពន្ធ ជាច្រើន​កំបិត​ស្លាប់​ភ្លាមៗ​យ៉ាង​អណោច​ធម្ម​

កណ្តាល ÷ ករណី​ឃាតកម្ម​មួយ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កាលពី​វេលា​ម៉ោង​៦​នឹង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ស្ថិតនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ប្តី​ប្រពន្ធ​មួយគូរ​នេះ​រស់នៅ​មិន​ចុះសម្រុង​គ្នា បាន​សម្រេចចិត្ត​លែងលះ​គ្នា​ជាង​មួយខែ​ហើយ​ប្រពន្ធ​មក​រស់នៅ​ឯ​ភ្នំពេញ​បម្រើ​ការងារ​រោងចក្រ ដល់​ថ្ងៃ​បោះឆ្នោត​ស្ត្រី​រងគ្រោះ​មក​ស្រុក​កំណើត​ដើម្បី​បោះឆ្នោត​រួច ស្រាប់តែ​អតីត​ប្តី ឃើញ​ប្រពន្ធ​មក​ស្រុក​ដោយ​ខ្លូន​មាន​គំនុំ​ជាមួយ​ប្រពន្ធ​ផង​ក៏​ទាញ​កាំបិត​ចុង​ស្រួច​មក​ចាក់​ប្រពន្ធ​ដែល​ជា​ជនរងគ្រោះ​ជាច្រើន​កំបិត​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោច​អធ​ម ។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​បាល​បានអោយដឹងថា​ជនរងគ្រោះ​មាន​ឈ្មោះ​សែម គឹម​សាន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ត្រូវជា​ប្រពន្ធ​ជនសង្ស័យ​ចំណែកឯ​ជនសង្ស័យ​មាន​ឈ្មោះ​អឿន ស៊ិន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ត្រូវជា​ប្តី​ជនរងគ្រោះ គេចខ្លួន​។​

​យោង​តាម​ការបំភ្លឺ​របស់​ឈ្មោះ ឈឿន វណ្ណ​ដេត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ត្រូវជា​កូនប្រសារ​ជនរងគ្រោះ នឹង​ឈ្មោះ​ស៊ិន រក្សា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ត្រូវជា​កូនបង្កើត​ជនរងគ្រោះ បានឱ្យដឹងថា​ជនរងគ្រោះ នឹង​ជនសង្ស័យ​បាន​ឈ្លោះប្រកែក​គ្នា និង​ឈប់​រស់នៅ​ជាមួយ​គ្នា​តាំងពី​ចូលឆ្នាំ​ខ្មែរ​មក​ម្ល៉េះ រួច​ជនរងគ្រោះ​បាន​ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ​ប្រហែល​ជិត​មួយ​ខែ​មក​ហើយ​។​

​លុះដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង ១២​នឹង​១០​នាទី ជនរងគ្រោះ​បាន​មក​ពី​ភ្នំពេញ មក​ផ្ទះ​រួច​យក​ម៉ូតូ​របស់​កូន​ទៅ​បោះឆ្នោត បន្ទាប់​ពី​បោះឆ្នោត​រួច​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចូលមក​ផឹក​នៅ​ផ្ទះ​របស់​ឈ្មោះ​ហ៊ឹម ជឿន ភេទ​ប្រុស ជាមួយ​នឹង​ឈ្មោះ​នាង សុង ភេទ​ប្រុស អស់​ស្រា​ប៊ៀរ​កម្ពុជា​ចំនួន​០២​កំប៉ុង រួច​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ផឹក​នៅ​កន្លែង​ផ្សេងទៀត បាន​មួយសន្ទុះ​ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​មក​រក​ជនរងគ្រោះ​នៅផ្ទះ​ឈ្មោះ​ហ៊ឹម ជឿន ភេទ​ប្រុស តែ​មិន​ឃើញ​ជនរងគ្រោះ​នៅ​ទេ ជនសង្ស័យ​ក៏​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​ជនសង្ស័យ​ចេញផុត​ពី​ផ្ទះ​ឈ្មោះ​ហ៊ឹម ជឿន ភេទ​ប្រុស ភ្លាម ស្រាប់តែ​ជន​រងគ្រោះ​ក៏​បាន​មកដល់​ផ្ទះ​របស់​ឈ្មោះ​ហ៊ឹម ជឿន ភេទ​ប្រុស ម្តងទៀត រួច​ជនរងគ្រោះ​បាន​ផឹកស្រា​ប៊ៀរ​អស់​០១​កំប៉ុង​ទៀត ស្រវឹង​រួច​ក៏​ដេក​នៅលើ​អង្រឹង​ក្រោមផ្ទះ​របស់​ឈ្មោះ​ហ៊ឹម ជឿន ភេទ​ប្រុស រហូតដល់​ម៉ោង​១៥​នឹង​១០​នាទី មិន​ឃើញ​ជនរងគ្រោះ​មក​ផ្ទះ កូនស្រី​ឈ្មោះ​ស៊ិន រក្សា ភេទ​ស្រី ក៏​បាន​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ដើម្បី​យក​ម៉ូតូ តែ​ជនរងគ្រោះ​មិន​បាន​យក​ម៉ូតូ​មក​ឲ្យ​កូន​ទេ ពេលនោះ​ឈ្មោះ​ស៊ិន រក្សា ភេទ​ស្រី​បាន​ប្រើ​ប្អូនស្រី​របស់​ខ្លួន​ឈ្មោះ​ស៊ិន សុខ​ខេង ភេទ​ស្រី ឲ្យមក​យក​ម៉ូតូ តែ​ជនរងគ្រោះ​មិន​បាន​មក​ផ្ទះ​ទេ មូលហេតុ​ស្រវឹង​ដេក​នៅ​អង្រឹង លុះដល់​ម៉ោង​១៨.០០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល ជនរងគ្រោះ​បាន​ស្វាង​ពី​ស្រវឹងស្រា​ក៏បាន​ដើរចេញ​ពី​ផ្ទះ​របស់​ឈ្មោះ​ហ៊ឹម ជឿន ភេទ​ប្រុស មក​ដល់​ផ្លូវ​ប៊េ​តុង​មុខ​ផ្ទះ​ហ៊ឹម ជឿន ភេទ​ប្រុស ចំងាយ​ពី​កន្លែង​ផឹកស៊ី​២០​ម៉ែត្រ ស្រាប់តែ​ប្តី​ដែល​ជា​ជនសង្ស័យ​បាន​ឃើញ​ជនរងគ្រោះ​ក៏​ទាញ​កាំបិត​ចង់​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ​ជាច្រើន​កាំបិត​បណ្តាលឲ្យ​របួស​ចេញឈា​ម បន្ទាប់មក​ជនរងគ្រោះ​បាន​រត់​ចូល​ទៅ​ផ្ទះ​របស់​ឈ្មោះ​ហ៊ឹម ជឿន ភេទ​ប្រុស​វិញ​ស្រែក​ឲ្យគេ​ជួយ ប៉ុន្តែ​រត់​មិន​ទាន់​ដល់​ក្រោមផ្ទះ​ផង ជនរងគ្រោះ​ក៏​បាន​ដួល​នៅ​ជិត​ក្រោលគោ ឃើញ​ដូច​នោះ​អ្នកជិតខាង បាន​នាំគ្នា​ស្ទុះ​មក​ជួយ​មើល​ជនរងគ្រោះ និង​ទូរស័ព្ទ​ប្រាប់​អនុ​ភូមិ​ឲ្យ​ហៅ​ឡានពេទ្យ​ដើម្បី​ជួយសង្គ្រោះ​តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់បាត់​ទៅ​ហើយ​។​

​បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​បាន​ដើរមក​ផ្ទះ​ខ្លួន ដោយ​ដៃ​កាន់​កាំបិត​ចុង​ស្រួច​នៅ​នឹង​ដៃ រួច​និយាយ​ប្រាប់​ទៅ​កូនៗ​ថា​:​ទៅ​មើល​ម៉ែ​ងែង​ផង អញ​ចាក់​មួយ​កាំបិត​ហើយ​នៅផ្ទះ​ឈ្មោះ ជឿន ភេទ​ប្រុស លឺដូច្នេះ​កូនៗ​ក៏​នាំគ្នា​ទៅ​មើល​ក៏​ឃើញ​ម្តាយ​របស់​ខ្លួន​ដូច​ឪពុក​និយាយ​មែន ចំណែកឯ​ជនសង្ស័យ​ក៏​បាន​រត់គេចខ្លួន រួម​ជាមួយនឹង​វត្ថុតាង​។​

​ក្រោយ​ទទួលបាន​ពត័មាន កម្លាំង​ប៉ុស្តិ៍​សំរោង​ធំ នឹង​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ប្រមូល​ភស្តុតាង និង​កោសល្យវិច័យ​សព​ជនរងគ្រោះ ក្រោយ​ពិនិត្យ​សាកសព​រួច​កម្លាំង​ជំនាញ​បច្ចេកទេស​និង​កោសល្យវិច័យ​ខេត្តកណ្តាល បាន​ធ្វើការ​សន្និដ្ឋាន​ថា សាកសព​ស្លាប់​ដោយសារ​ជនសង្ស័យ​ចាក់​នឹង​កាំបិត​ចុង​ស្រួច​រងរបួស​ធ្ងន់ធ្ងរ​ជាច្រើន​កន្លែង​នៅលើ​ដងខ្លួន​បណ្តាលអោយ​ស្លាប់​តែម្តង ករណី​នគ​បាល​ជំនាញ​បាន​ពិនិត្យ​កោសល្យវិច្ចយ័​រួច​បានប្រគល​សាកសព​ជូ​នទៅ​សាចញ្ញាត្តិ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជនសង្ស័យ​សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ​ចាប់ខ្លួន​យក​មក​ដាក់ទោស​តាម​និតិ​វិធី​ច្បាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *