​នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៣​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​អបអរសាទរ​ខួប​លើក​ទី​៧២ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​បើក​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ដែល​មាន​សមាជិក សមាជិកា ចូលរួម​ប្រមាណ​ជាង​៧​ម៉ឺន​នាក់ បាន​ជួបជុំ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ពណ៌​កោះ​ពេជ្រ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ នា​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៣ មាន​គណបក្សនយោបាយ​ចំនួន​៤ បាន​បើក​យុទ្ធនាការ​ហែ​ក្បួន និង​ឃោសនាបោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ​។​

​ថ្លែង​នៅក្នុង​ពិធី​នេះ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ចេញ​នូវ​សេចក្តី​ការណ៍​ពិសេស ដែល​មាន​ចំនួន​៧​ទំព័រ ទាក់ទង​ទៅនឹង​គោល​នយោបាយ​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ត​ទៀត​នាពេលខាងមុខ​។

​បន្ទាប់​ពី​សេចក្តីថ្លែងការណ៍​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រួច ក្បួន​ឃោសនា​បោះឆ្នោត​ក៏​ត្រូវបាន​ចាប់ផ្ដើម​ដង្ហែ​ជា​បន្តបន្ទាប់​តាម​ផ្លូវ​គោលដៅ​ដែល​បានកំណត់​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រកប​ដោយ​បរិយាកាស​រីករាយ​បំផុត​៕