ខេត្តកែប ៖ មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តកែប ចំនួន៨០រូប បានទទួលប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នាពេលកន្លងមក ដែលត្រូវទទួលប័ណ្ណសរសើរ មានមន្ត្រីសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ នៃមន្ទីរពេទ្យខេត្ត និងមណ្ឌលសុខភាព ។
នេះបើយោងតាមរបាយការណ៍របស់ លោក ម៉ែន សុធីរ ប្រធានមន្ទីសុខាភិបាល នៃរដ្ឋបាលខេត្តកែប ក្នុងពិធីផ្តល់ប័ណ្ណសរសើរដល់មន្ត្រីនៃមន្ទីរសុខាភិបាល ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានសំដែងនូវការកោតសសើរចំពោះមន្ត្រីសុខាភិបាលខេត្តកែប ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីចូលរួមចំណែក ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ១៩កន្លងទៅ បើទោះបីជាមានការឆ្លងជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏មន្ត្រីសុខាភិបាលនៅតែបន្តការងាររហូតប្រកបដោយជោគជ័យ ហើយទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ប័ណ្ណសរសើរជូនដល់មន្ត្រីសុខាភិបាលខេត្តកែប ដោយទទួលបានគ្រប់ៗគ្នា។
ឯកឧត្តមបណ្ឌិតបន្តថា ផ្តើមចេញពីភាពឈ្លាតវៃពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាទទួលបានលទ្ធផលល្អប្រសើរជាងប្រទេសនានាលើពិភពលោក ជាពិសេសការរក្សាបានកំណើនសេដ្ឋកិច្ច លំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកក្នុងតំបន់និងអន្តរជាតិ តាមរយៈការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ត្រូវខិតខំពង្រឹងអនុវត្តតួនាទីភារកិច្ច និងក្រមសីលធម៌ រួមគ្នាចុះបង្រាបការលក់ឱសថក្លែងក្លាយអោយបានល្អប្រសើរ តាមមន្ទីរពេទ្យរដ្ឋត្រូវពង្រឹងសេវាសុខាភិបាល ហើយត្រូវតម្លើងCPA1 ទៅCPA2 និងសូមអោយមន្ទីរសុខាភិបាលបំពាក់សម្ភារៈអោយបានគ្រប់គ្រាន់ ដើម្បីធានាការផ្តល់សេវាដល់បងប្អូនអ្នកជំងឺដែលមកសម្រាកព្យាបាល៕