ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីភាពក្នុង ពិធីចែកអំណោយជូនប្រជាពលរដ្ឋដែលមាន ជីវភាព ខ្វះខាត ក្នុងក្រុងកែប មកពីសង្កាត់ទាំង៣ (កែប ព្រៃធំ អូរក្រសារ )មានចំនួន៨០គ្រួសារ និងស្រុកដំណាក់ចង្អើរ មកពីភូមិចំនួន៤ (អង្កោល អំពេង កោះសោម ទួលស្រងាំ )មាន៧០គ្រួសារ នៅបរិវេណ វត្តភ្នំសសៀរ និងវត្តពោធិ៍សត្ថារាម ក្រោមការរៀបចំរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប។
មានប្រសាសន៍សំណេះសំណាលក្នុង ឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលបានពាំនាំផ្ដាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្ដេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ ជាទីបំផុតចំពោះសុខទុក្ខរបស់លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន កូនក្មួយ ទាំងអស់ សំខាន់គឺទីណាមានទុក្ខទីនោះ មានសម្ដេចទាំង២ មកជួយ មិនដែលខាន ។
ជាក់ស្តែងនាឱកាសនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋបាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំង២ជូនពុកម៉ែ បងប្អូន ដែលកំពុងជួបបញ្ហាជីវភាពលំបាកខ្វះខាតនៅទីនេះ លើសពីនេះទៅទៀតបង ប្អូន លោកតា លោកយាយ ដែលមានជីវភាពខ្វះខាតដោយសារការរីករាលដាលនៃជំងឺ កូវីដ១៩កន្លងមក ជាភព្វសំណាងកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចបានដឹកនាំឆ្លងផុតគ្រោះថ្នាក់ ដំណាក់កាលធំៗ និងបានផ្តល់ជីវិតថ្មីដល់ប្រជាពលរដ្ឋ ពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាស្ត្រពលពត និងការរីករាលដាល ជំងឺកូវីដ ១៩ ដោយបានជួយសង្គ្រោះជីវិត និងផ្តល់វ៉ាក់សាំងគ្រប់ៗគ្នា ។
ក្រៅពីនោះឯកឧត្តមបណ្ឌិត អភិបាលខេត្តបានក្រើនរំលឹកដល់អភិបាលក្រុង ស្រុក និងមន្ត្រីទាំងអស់ត្រូវណែនាំដល់ អាជ្ញាធរភូមិ-ឃុំ បន្តពង្រឹងការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ក្រ១ ក្រ២ អោយបានត្រឹមត្រូវមានតម្លាភាព និងសមធម៌បមានប្រសិទ្ធភាពខ្ពស់ មិនត្រូវនិយមបក្សពួក ឬសាច់ញាតិ ដែល មិនមែនជាជនក្រីក្រ និងរងគ្រោះ ពិតប្រាកដនោះឡើយ ។
អាជ្ញាធរក្រុង ស្រុក ត្រូវ សហការ ជាមួយ ឃុំ សង្កាត់ ពង្រឹងសុវត្ថិភាពភូមិ- ឃុំ ចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនានាដូចជា បទល្មើស ព្រៃឈើ បទល្មើសគ្រឿងញៀន បទល្មើស ល្បែងស៊ីសង (ជល់មាន់ និង ឆ្នោតកន្ទុយលេខ ខុសច្បាប់) ចោរកម្មជាដើម។
ឯកឧត្តមបណ្ឌិតបន្តថា ការចុះចែកអំណោយជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតនៅពេលនេះ មិនមែនជាការឃោសនា នយោបាយអ្វីឡើយ គឺមកចែកតាមទម្លាប់របស់មន្ត្រីរាជការដែលបំរើផលប្រយោជន៍ជូនពលរដ្ឋប៉ុណ្ណោះ
ឯកឧត្តមបណ្ឌិត សូមអោយលោកតា លោកយាយ បងប្អូនទាំងអស់ត្រូវទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀលអោយបានគ្រប់ៗគ្នា
ឯកឧត្តមបណ្ឌិតក៏បានផ្ដាំផ្ញើផងដែរ ដល់លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន កូនក្មួយ ត្រូវថែរក្សា អនាម័យ ហូបស្អាត រស់នៅស្អាតជានិច្ច ។
សូមបញ្ជាក់ថាអំណោយចែកជូននាពេលនោះក្នុងមួយគ្រួសារទួលបាន អង្ករ២៥ គីឡូ មីជាតិ១កេះ ប្រេងឆា១ដប ត្រីខ ១យួ កន្ទេល១ ភូយ១ ម៉ុង១ ប៊ីចេង១កញ្ចប់ និងចានដែក១ផងដែរ ៕