កំពង់ស្ពឺ​៖ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ បានឱ្យដឹងថា អ្នកជំនួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ដ៏​ចាស់​វស្សា និង​ល្បីល្បាញ​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់ នៅ​បន្ត​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពី​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ដោយ​ឆ្លងកាត់់​មុខ​ស្នាក់​មន្ត្រី​បរិស្ថាន និង​ស្នាក់ការ​មេព្រៃ និង​ស្ថាន​ប័ន​ពាក់់ព័ន្ធ​ជាច្រើន​ទៀត​បាន​ដោយរ​លួ​ន និង​គ្មាន​ការបង្ក្រាប​ឡើយ​។​

​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣ កន្លងមកនេះ រថយន្ត​កូរ៉េ​ធន់​ធំ​មួយ​គ្រឿង បាន​ដឹក​ឈើ​ចេញ​តា​សាល ក្នុង​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ តាម​តាម​ទេ​ទឹក​ពុះ​ឆ្លងកាត់​មុខ​ស្នាក់​ការ​របស់​បរិស្ថាន​មក​ទីរួមស្រុក​ឱ​រ៉ា​ល់ ដើម្បី​ឆ្ពោះ​ទ​កាន​ទី​ផ្សាយ​ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ជំនាញ​បរិស្ថាន ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់់ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​ឈរជើង​តាម​ដងផ្លូវ​ឡើយ​។​

​ពាក់ព័ន្ធ​ករណី​មេ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ​ឈ្មោះ ណុប ឌី ជើង​ខ្លាំង​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់ នៅតែ​បន្ត​រកស៊ី​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ដោយរ​លួ​ន​បែបនេះ មហាជន​មាន​លើក​ជា​សំណួរ​ថា តើ​បុគ្គល​ឈ្មោះ​ណុប ឌី មាន​ទំនាក់ទំនង​អ្វី​ជាមួយ​នាយក​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់ និង​អាជ្ញាធរ​មាន​សតម្ថកិច្ច​ដ៏ទៃទៀត ក្នុង​ស្រុក​ឱ​រ៉ា​ល់​? បានជា​គាត់​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​សុខ​ស្រួល​បែបនេះ​?

​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ឱ​រ៉ា​ល់ បានឱ្យដឹងថា មេ​ឈ្មួញ​ឈ្មោះ ណុប ឌី រកស៊ី​បទល្មើស​ព្រៃឈើ​ចាស់វស្សា​ជាច្រើន​ឆ្នាំ​កនម្លងមកហើយ ដោយ​មាន​ខ្នងបង្អែក​ជា​មន្ត្រី​ធំៗ​ក្នង​ខេត្តកំពង់ស្ពឺ​ម​យ​យ​ចំនួន​ជួយ​បិទបាំង និង​ជួយ​កាង​បទល្មើស​ព្រៃឈើ​។ ប្រជាពលរដ្ឋ បានឱ្យដឹងថា បុគ្គល​ឈ្មោះ ណុប ឌី មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​នាយក​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ប៉េអឹម នគរបាល​សេដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​គ្មាន​ខ្វះ​ចន្លោះ​ឡើយ ទើប​អាច​រកស៊ី​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​បាន​ដោយ​សុខសាន​បែបនេះ​។​សូមជម្រាបថា សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញ​ពី​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ភាគច្រើន​ឈើ​ទាំងនោះ​មេ​ឈ្មួញ​ឈ្មោះ ណុប ឌី ប្រមូល​ទិញ​ពី​ដៃ​ជើង​របស់​គាត់​ដែល កាប់​ក្នុង​ជួរ​ភ្នំ​ក្រវ៉ា​ញ​ភាគ​កណ្តាល ក្នងុភូមិ​សាស្ត្រ ខេត្ត​ពោធិ៍សាត់ ខេត្ត​កោះកុង និង​មួយ​ផ្នែក​ទៀត ក្នុង​ខេត្ត​កំពង់ស្ពឺ កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​។ សកម្មភាព​ប្រព្រឹត្ត​បទល្មើស​បាន​យ៉ងរ​លួ​ន​បែបនេះ ដោយសារ​មានការ​បើកភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ដែន​ជំរក​សត្វព្រៃ​ភ​ភ្នំ​ឱ​រ៉ា​ល ខេត្ត​កំពង់ស្ពឺ​។​

​លោក ហ៊ុន ម៉ា​រ៉ា ប្រធាន​ការិយាល័យ​ការពារ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៣ នេះ​ថា ពាក់ព័ន្ធ​ករណី​ឈ្មោះ ណុប ឌី ដែល​ជា​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ដូចជា​បាត់​យូ​មកហើយ​! ឈប់​យូ​ហើយ​!​អត់​មាន​ទេ​! ស្ងាត់បាត់​យូ​ហើយ​ចាប់តាំងពី​បើក​យុទ្ធនាកា​រលើ​មុន​ម្លេះ​។​

​លោក ហ៊ុល ម៉ា​រ៉ា បាន​បន្តទៀតថា «​បន្ទាប់​ក្រោយនេះ សមត្ថកិច្ច​ចាប់បាន​ឈើ​មួយ​កុងតឺន័រ​មិនមែន​ជា​របស់​គាត់​ទេ យក​ផាកពិន័យ​តាមច្បាប់ ប៉ុន្តែ​មិនមែន​ជា​ឈើ​របស់​ឈ្មោះ ណុប ឌី ហ្នឹង​ទេ គឺ​ឈ្មោះ​ផ្សេង​ដោយ​ប្រើប្រាស់​រូបភាព​ដាក់​កុងតឺន័រ ហើយ​ឈ្មោះ ណុប ឌី លោក​ធ្លាប់​ឭ​ឈ្មោះ​ប៉ុន្តែ​បាត់​យូ​ណាស់​ហើយ​ចាប់តាំងពី​បើក​យុទ្ធនាការ​ខាង​ផ្ទៃ​ប្រទេស ចុះបង្ក្រាប​គោយន្ត​ច្នៃ ប្រភេទ​ប៉ា​កុង ដុត​កម្ទេច​ចោល​ម្លេះ​»​។​

​មេ​ឈ្មួញ​ដុះ​ស្លែរ​រកស៊ី​បទល្មើស​ព្រៃ​ឈ្មោះ ណុប ឌី ជើង​ខ្លាំង​ប្រចាំ​ស្រុក​ឱ​រ៉ា​ល មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ដោយ​លោក​បាន​មើល​តេ​លេក្រា​ម​ហើយ​មិន​មាន​ការឆ្លើយតប ។​