​លោក​វរសេនីយ៍ឯក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៩​និង​០០​នាទី​ព្រឹក មាន​បុគ្គលិក​ភោជនីយ៍ដ្ឋាន​ជប៉ុន​សាល​ម៉ុន​ស៊ូ​ស៊ីបា ឈ្មោះ​កេង ស្រី​និច ភេទ​ស្រី ជនជាតិខ្មែរ អាយុ​២៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​:​ភូមិ​ចំការ​តែ​សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី បាន​រាយការណ៍​ទៅ សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​ថា មាន​ករណី​មនុស្ស​ចង​ក​ស្លាប់​នៅក្នុង​ភោជនីយដ្ឋាន​ជប៉ុន​សាម៉ុន​ស៊ូ​ស៊ី​បា​។​

​លោក​អធិការ​បន្ត​ថា ភ្លាមៗ​នោះ​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ពាន​មានជ័យ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​។ សព​មាន​ឈ្មោះ លី សុខ​ធា ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៤៥​ឆ្នាំ មុខរបរ​ម្ចាស់​ភោជនីយ៍ដ្ឋាន​ជប៉ុន​សាល​ម៉ុន​ស៊ូ​ស៊ីបា ទីកន្លែង​កំណើត​:​ភូមិ​ត្រពាំង​ឈូក ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ស្នាក់​នៅ​ភោជនីយដ្ឋាន​ជប៉ុន​សាល​មុន​ស៊ូ​ស៊ី​បា ស្ថិតនៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។

​តាម​ការសាកសួរ​ពី​អ្នករាយការណ៍​ខាងលើ​ដែល​ជា​បុគ្គលិក​ក្នុង​ហាង​បាន​ឆ្លើយ​បំភ្លឺ​ថា នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៩​និង​០០​នាទី​យប់​សព​ខាងលើ​បាន​ប្រើ​គាត់​ឲ្យទៅ​ទិញ​ប៊ីយែ​ABC ចំនួន​១០​កំប៉ុង​មកឱ្យ​គាត់ នៅក្នុង​ហាង​រួច​ក៏​ឲ្យ​គាត់​ទៅ​ផ្ទះ​មុន ។​លុះ​ពេល​ព្រឹក​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៩​និង​០០​នាទី​ព្រឹក ពេល​គាត់​ត្រឡប់មក​ធ្វើការ​ដូច​រាល់ដង ស្រាប់តែ​បើកទ្វារ​មក​ឃើញ​ម្ចាស់​ភោជនីយដ្ឋាន​ចង​ក​ស្លាប់​តែម្ដង​។ ហើយ​ក៏​រាយការណ៍​ប្រាប់​មក​សមត្ថកិច្ច​។ ប្រភព​បញ្ជាក់ថា កន្លងមក​ជា​ទំលាប់​រៀងរាល់​ថ្ងៃ​សព​ខាងលើ​តែងតែ​ប្រើ​គាត់​ឲ្យ​ទិញ​ប៊ីយែ​ចំនួន​១០​កំប៉ុង​រាល់ថ្ងៃ​ហើយ​គាត់​ផឹក​តែម្នាក់ឯង ។​

​យោង​តាម​ការត្រួតពិនិត្យ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​សន្និដ្ឋានថា សព​ខាងលើ​ដែល​ត្រូវជា​ម្ចាស់​ហាង​ពិតជា​បាន​ចង​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​៕