ខេត្ត​កែប​៖ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅក្នុង​ពិធី​រំលឹក​ខួប​ទី​១៦ នៃ​ទិវា​អតីតយុទ្ធជន​កម្ពុជា ២១​មិថុនា បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ការពារជាតិ ជូន​បងប្អូន​អតីតយុទ្ធជន និង​គ្រួសារ​ពលី ខេត្ត​កែប ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ នេះ នៅ​សាលប្រជុំ​ថ្មី​សាលាខេត្ត​កែប​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​កត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​ថ្លែងថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោជា​ប្រមុខ លោក​មាន​ការយកចិត្ត​ទុកដាក់​ខ្លាំងណាស់​ចំពោះ បងប្អូន​ជា​អតីតយុទ្ធជន រាប់​ទាំង​យុទ្ធជន​ដែល​បាន​ពលី និង​ពិការ រួម​ទាំង​ក្រុម​គ្រួសារ តាមរយៈ​ការយកចិត្តទុកដាក់​លើ​ជីវភាព​រស់នៅ ជាមួយ​ការឧបត្ថម្ភ​នានា​។

​ឯកឧត្តម​បន្តថា វីរភាព​របស់​បងប្អូន​អតីតយុទ្ធជន​ក្នុង​ការចូលរួម​រំដោះប្រទេស​ជាតិ និង​ទប់ស្កាត់​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត មិន​ឱ្យ​វិល​ត្រឡប់​មក​វិញ គឺជា​គុណបំណាច់​ដ៏​ថ្លៃថ្លា ធំធេង​ពុំ​អាច​កាត់ថ្លៃ​បានឡើយ បងប្អូន បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ព្រមទាំង អវៈយវៈ របស់​ខ្លួន​ដើម្បី​ជាតិ​មាតុភូមិ​។ ដូចនេះ​ក្នុងនាម​យើង​ជា​អ្នក​ដែល​កំពុង​រស់រានមានជីវិត​ក្នុង​សង្គម​ដែល​ពោរពេញ​ដោយ​សន្តិភាព មាន​ការដឹងគុណ នឹង​សូម​ថ្លែងអំណរគុណ​ចំពោះ​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន​យើង​ទាំងអស់ ចំពោះ​ការលះបង់​មួយ​នេះ​។

​ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ក៏​មានប្រសាសន៍​ដែរ​ថា​រៀងរាល់​ឆ្នាំ​សមាគម​អតីតយុទ្ធជន​បាន​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​សាលាខេត្ត​កែប ក្នុង​ការរៀបចំ​ពិធី​រំលឹក​ខួប​អតីតយុទ្ធជន​ពុំដែល​ខាន​ឡើយ​។ ការ​ប្រារព្ធ​ពិធី​ថ្ងៃនេះ គឺជា​ការ​រំលឹក​ខួប​លើក​ទី​១៦ ទិវា​អតីតយុទ្ធជន​កម្ពុជា ២១​មិថុនា រួម​ទាំង​បំពាក់​គ្រឿង​ឥស្សរិយ​យ​ការពារជាតិ​ជូន​បងប្អូន​អតីតយុទ្ធជន និង​គ្រួសារ​ពលី​ជា​លើក​ទី​២ ចំនួន​២៨០​នាក់​ក្រោម​អធិបតីភាព​ឯកឧត្តម កត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​មាន​គ្រឿង​ឥស្សរិយយស​ថា្នក់​មាស​ចំនួន​៥០ និង​គ្រឿង​ឥស្សរិយយស​ថ្នាក់​ប្រាក់​ចំនួន​២៣០​។ ដោយឡែក ចំពោះ​សា្ថន​ភាព​ជីវភាព​រស់នៅ របស់​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កែប គឺ​មាន​មុខរបរ​គ្រប់គ្នា ធ្វើស្រែ ចំការ និង​នេសាទ​។​

​តាម​របាយការណ៍ របស់​លោក​ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​ខេត្ត​កែប បានបញ្ជាក់​ថា ចំពោះ​បងប្អូន​អតីតយុទ្ធជន និង​គ្រួសារ​យុទ្ធជន​របស់​យើង អ្នកទទួល​ប្រាក់​ប្រចាំខែ​ទាប​បំផុត​ចំនួន ៧៧០,០០០​រៀល និង​ខ្ពស់បំផុត​ចំនួន ១,៩១០,០០០​រៀល អតីតយុទ្ធជន និង​គ្រួសារ​ពលី ក៏​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជ​រាជរដ្ឋាភិបាល​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ មាន​បុណ្យ​ចូលឆ្នាំថ្មី​-​បុណ្យ​ភ្ជុំបិណ្ឌ ម្នាក់ៗ​ទទួល​បាន​ចំនួន ៥០,០០០​រៀល ដូច​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​បំពេញ​ភារកិច្ច​ផងដែរ​៕