កំពត ៖ ព្រឹកថ្ងៃពុធ ១៥ រោច ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានទទួលស្វាគមន៍ក្រុមការងារលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក ចូលសម្តែងការគួរសម ព្រមទាំងឧបត្ថម្ភកង់ចំនួន ៥០ គ្រឿង ស្មើនឹងទឹកប្រាក់ចំនួន $2500 ដើម្បីជូនរដ្ឋបាលស្រុកទុកសម្រាប់ចែកជូនដល់សិស្សក្រីក្រមួយចំនួន ព្រមទាំងជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិះកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាននានាមួយចំនួនទៀត ដោយឥតគិតថ្លៃ។
ក្នុងនាម អភិបាល នៃគណៈអភិបាលស្រុក សូមថ្លែងអំណរគុណជាអនេក ចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌នេះ៕