ថ្ងៃ​ព្រហស្បតិ៍, ខែ​វិច្ឆិកា 21, 2024

ព័ត៌មានជាតិ

ខេត្ត​ជាប់​ដែនសមុទ្រ បាន​និង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន​

(​កែប​)៖ ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​កត់​ស ម្គាល់​ឃើញថា ខេត្ត​កែប កំពត ព្រះ​សីហ នុ និង​កោះកុង បាន​នឹង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ លើ​គោលនយោបាយ​អាទិភាព​ចំនួន ៦​ចំណុច និង​វិធានការ​គន្លឹះ​ទាំង ៥ របស់​រាជរដ្ឋាភិបាល​យ៉ាង​ខ្ជាប់ខ្ជួន​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទីមួយ ឆ្នាំ​២០២៤ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត និង​ជំរុញ​ការងារ​ចុះបញ្ជី​ដីធ្លី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​សាលាខេត្ត​កែប ។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ពិនិត្យឃើញ​ថា​បច្ចុប្បន្ន អាជ្ញាធរ​ដែនដី ក្រុមប្រឹក្សា​ស្រុក​ក្រុង ក្នុង​ខេត្ត​កែប​បាន​ខិតខំ​រួមគ្នា​អនុវត្ត​ការងារ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​កែប ស្រប​តាម​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ និង​សក្តានុពល​របស់​ខេត្ត ដើម្បី​ប្រែក្លាយ​ខេត្ត​នេះ​ទៅ​ជា​ទីក្រុង​ឆ្នេរសមុទ្រ​ដែល​ទាក់ទាញ​បំផុត​នៅ កម្ពុជា ហើយ ឯកឧត្តម​សង្ឃឹមថា ទាំងអស់​គ្នា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្ត​កិច្ចការងារ​នេះ​បន្ថែមទៀត សំដៅ​ជំរុញ​ឱ្យ​ខេត្ត​កែប​កាន់តែ​ទទួល​បាន​ភាព​លេចធ្លោ​សំរាប់​ទាក់ទាញ​ទេសចរ​មក​កំសាន្ត​ឱ្យបាន​កាន់តែ​ច្រើន និង​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​កាន់តែ​ប្រសើរឡើង​។​

​ជាមួយគ្នា​នោះ ឯកឧត្តម សាយ សំ​អាល់ បានចាត់ទុក​វិស័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជា​បំណែក​ដ៏​មាន​សារៈសំខាន់​នៅក្នុង​រដ្ឋបាល​ឯកភាព​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ហើយ​កិច្ចការ​រៀបចំ​ដែនដី និង​ការចុះបញ្ជី​ដីធ្លី​ត្រូវតែ​មាន​ការឯកភាព​ចូលរួម​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​មាន​ការគាំទ្រ​ពី​មន្ត្រី​ជា​អ្នកប្រតិបត្តិ និង​ការចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នោះ ដើម្បី​ឱ្យ​ការងារ​មាន​ភាពរលូន និង​ប្រសិទ្ធភាព ។​
​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ប្រគល់​សម្ភារៈ​បរិក្ខា​រជូន​ដល់​មន្ទី​ររៀប​ចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប ដើម្បី​ជំរុញ​ការងារ​ចុះបញ្ជី​ដីធ្លី រួមមាន​៖ កុំព្យូទ័រ Desktop ២​គ្រឿង រួម​ជាមួយ​សម្ភារៈ​បំពាក់​, ម៉ាស៊ីន​ព្រីនធ័​រ ២​គ្រឿង​,​និង​ម៉ាស៊ីន​ស្គែ​ន ២​គ្រឿង​ផង​ដែរ​។​

​សូមបញ្ជាក់​ថា យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧​នៃ​រដ្ឋសភា នឹង​ជំរុញ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព ទាំង ៦ រួមមាន​៖(១). ការពង្រីក​សេវា​ថែទាំ​សុខភាព ឆ្ពោះទៅ​រក​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​;(២). ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង បច្ចេកទេស ជូន​ដល់​យុវជន​មកពី​គ្រួសារ ក្រីក្រ និង គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស​;(៣). ការធ្វើ​ស្ថាបនូបនីយកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម សម្រាប់ គ្រួសារ​ក្រីក្រ​, ក្រុម​ជន​ងាយ​រងគ្រោះ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​, និង គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ក្នុង​គ្រា​មាន​វិបត្តិ សេដ្ឋកិច្ច និង គ្រា​មាន​គ្រោះអាសន្ន​;
(៤). ការដាក់ចេញ យុទ្ធសាស្ត្រ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យមាន​លទ្ធ ភាព ចូលរួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង អាច​ទទួលបាន​ផលប្រយោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្លូវការ​;(៥). ការដាក់ចេញ​នូវ​យន្តការ​សម្របសម្រួល និង កម្មវិធី​ហិរ ញ្ញ​ប្បទាន សំដៅ​លើក ស្ទួយ​ផលិតកម្ម​, រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ ក្នុង​កម្រិត​សមរម្យ​; និង​(៦). ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម ទៅ​គ្រប់​ឃុំ​- សង្កាត់ ដែលមាន សកម្មភាព​កសិកម្ម នៅ​ទូទាំង​ប្រទេស និង​ការរៀបចំ​ឱ្យ​មាន​សមាគម​កសិករ​នៅតាម​ទីជនបទ​។​

​ទន្ទឹមនេះ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​គន្លឹះ​ចំនួន ៥ ដើម្បី​ដោះ​ស្រា យ​បញ្ហា​ប្រឈម រួមមាន​៖ ការពង្រឹង​សម ត្ថភាព​រដ្ឋបាល​សាធារណៈ ដោយ​ផ្តោត​សំខាន់​លើ​ការពង្រឹង​គុណ ភាព​, ប្រសិទ្ធ ភាព​, និង​សមិទ្ធកម្ម​របស់​មន្ត្រី និង ស្ថាប័ ន​; ការលើកកម្ពស់​គុណភាព​អប់រំ ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹងគុណភាព​សាលា​រដ្ឋ​ចាប់ពី​ថ្នាក់​មត្តេយ្យ​ដល់​មធ្យម សិក្សា​; ការលើក កម្ពស់​គុណភាព​សេវា​សុខាភិបាល ដោយ​ផ្តោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​ផ្តល់​សេវា​សុខភាព​បឋម​នៅ​មូលដ្ឋាន​; ការពង្រឹង​ការអនុវត្ត​គោល នយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិ ភាព​» ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​លើ​ការកាត់បន្ថយ និង​ឈាន​ទៅដល់​ការលុបបំបាត់ ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ស​ហគ មន៍​; និង​ការពង្រឹង និង​លើកកម្ពស់​គុណ ភាព និង​ប្រសិទ្ធភាព នៃ​ប្រព័ន្ធ​យុត្តិធម៌ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *