ខេត្តកំពត ៖ នៅព្រឹកថ្ងៃអាទិត្យ៧រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពតបានអញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាលទទួលយកសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៤២០នាក់ ដែលជាអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងនានា ក្នុងមូលដ្ឋានឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឡេង សុវណ្ណារ៉ា ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ឯកឧត្តម ហុង ភាព ក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោក អុឹម វិរៈ ក្រុមចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោក អ៊ួច សំណាង ក្រុមចលនាកសាងសមាជិកបក្សខេត្តកំពត លោក គង់ គឹមសាធ ប្រធានក្រុមប្រឹក្សាស្រុក លោកអធិការ លោកមេឃុំ មេភូមិ និងបងប្អូនប្រជាការពារជាច្រើនរូបទៀត ដោយមានការចូលរួមពីអតីតសមាជិក-សមាជិកា ចំនួន៤២០នាក់ មកពីគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗទៀតបញ្ចូលសមាជិកគណបក្សប្រជាជន។
នៅក្នុងឱកាសកម្មវិធីនោះឯកឧត្តមបណ្ឌិត ហ៊ុន សុខាបានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជន ហើយបាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងមានមតិសំណេះសំណាលទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិកសមាជិកាអតីតគណបក្សប្រឆាំងនានា៤២០នាក់ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននៅក្នុងកម្មវិធីថ្ងៃនេះ ។
ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យសមាជិកថ្មី ត្រូវខិតខំចូលរួមថែរក្សាសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំស្វែងរកយ៉ាងលំបាក ទោះជាស្ថិតនៅក្នុងតម្លៃណាមួយក៏ដោយ និងធ្វើយ៉ាងខិតខំធ្វើឱ្យបក្សប្រជាពលជនឱ្យបានរឹងមាំ តាមរយៈការខិតខំសាមគ្គីគ្នា និងត្រូវគោរពសិទ្ធិរបស់សមាជិកបក្សដែលមានចែងក្នុងលក្ខន្តិកៈគណបក្ស និងបានរំលឹកជូនសមាជិក សមាជិការបក្សអំពីប្រវត្តិការតស៊ូ និងសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិចាប់ពីបាតដៃទទេ ពិសេសអំពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មកដល់សព្វថ្ងៃនេះ។