ខេត្តកែប: នៅព្រឹកថ្ងៃទី៩ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី138 ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយ ជាមួយសហគមន៍សុខសាន្តមួយ”នៅក្នុងសាលប្រជុំធំសេះស។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានអង្គភាពចំណុះនៃរដ្ឋបាលខេត្ត នាយក នាយករង និងអាជ្ញាធរមូលដ្ឋានផងដែរ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងដោយកោតសរសើរនូវស្នាដៃខិតខំរបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលជានិច្ចកាលបានយកចិត្តទុកដាក់ខ្ពស់ដើម្បីសម្រេចការងាររបស់ខ្លន នៅគ្រប់អង្គភាពរបស់ខ្លួន។ ដោយផ្តោតលើការងារសំខាន់ ឯកឧត្តមបានជំរុញដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បនកថែមទៀត ដើម្បីសម្រេចបានសមិទ្ធផលធំៗ ពិសេសការប្រឡងប្រជែងយកស្នាដៃ សម្រាប់ជាគំរូនៅតាមអង្គភាពនិមួយៗ។
ផ្តើមចេញពីភាពខិតខំទាំងអម្បាលមាន ការងារទាំងឡាយទទួលបានជោគជ័យ ព្រោះតែភាពអត់ធ្មត់និងការលះបង់ខ្ពស់ ពីសំណាក់មន្ត្រីរាជការទាំងអស់។ ម្លោះហើយកិច្ចខិតខំប្រឹងប្រែងរបស់យើងនឹងទទួលបានផលប្រយោជន៍ យ៉ាងធំធេងមិននឹកស្មានដល់។
ជាមួយគ្នានេះ ឯកឧត្ដម អភិបាលខេត្តកែប បានផ្តាំផ្ញើដល់មន្ត្រីរាជការ-កម្លាំងសមត្ថកិច្ច គ្រប់អង្គភាពត្រូវចេះរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ធ្វើបែបនេះដើម្បីលើកស្ទួយសក្តានុពលទេសចរណ៍ ខេត្តកែបយើងអោយកាន់តែរីកចម្រើន។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តែផ្តាំផងដែរ ដោយសូមអោយមន្ត្រីរាជការគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត នូវបញ្ហាសុខភាពជាចម្បង ព្រោះក្នុងឆ្នាំនេះអាកាសធាតុក្តៅខុសពីធម្មតា ដែលងាយធ្វើអោយយើងប្រឈមនឹងបញ្ហាសុខភាព ដូចជាមានជំងឺផ្សេងៗ។ដូច្នេះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីរាជការក្រោមឱវាទ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារ ទៅតាមតួនាទីរបស់ខ្លួន អោយបានហ្មត់ចត់ ម៉ឺងម៉ាត់ ដើម្បីខេត្តរបស់យើងកាន់តែមានការរីកចម្រើនជាលំដាប់៕a