ខេត្តកំពត៖ប្រភពមួយបានឲ្យដឹងថា មន្ត្រីជំនាញពាក់ព័ន្ធនៅស្រុកកំពង់ ត្រាចកំពុង តែមានការឃុបឃិតគ្នាជាមួយ ជនខិល ខូចចាក់ រំលោភយកដីព្រៃលិចទឹក មួយកន្លែងធ្វើជាកម្មសឹទ្ធផ្ទាល់ខ្លួន ដែលស្ថិត នៅភូមិកោះស្វាំង ឃុំស្វាយ ទងខាងលិចស្រុកកំពង់ត្រាច ខេត្ត កំពត។
ប្រភពបានបន្តទៀតថា នៅស្រុកកំពង់ ត្រាចយើងនេះ មានជាហូរហែរទៅហើយ ខាងចាក់ដីរំលោភយកព្រៃលិចទឹកហើយអាជ្ញាធរនិងមន្ត្រីជំនាញ ធ្វើជាមើលមិន ឃើញអ្វីទាំងអស់។
ប្រជាពលរដ្ឋនៅទីនោះ បាននាំគ្នានិយាយថា សកម្មភាពចាក់ដីលុបព្រៃលិចទឹកនេះភាគច្រើនគឺធ្វើនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ព្រោះថ្ងៃដែលមន្ត្រីរាជការ ឈប់សម្រាកពីរការងារ ហើយមន្ត្រីជំនាញនិងអាជ្ញាធរ គាត់ ក៏យកលេស ថ្ងៃឈប់សម្រាកពីការងារផងដែរ។
អភិបាលស្រុកកំពង់ត្រាច លោកអូន ខន បានធ្លាប់ ប្រាប់អ្នកយកព័ត៌មានតាមទូរស័ ព្ទថា ដីគេមានប្លង់និងមាន ច្បាប់ បើអ្នកព័ត៌មានចង់ដឹងរឿងច្បាស់ សូមអញ្ជើញ មកសាលាស្រុក ដើម្បីពិនិត្យមើលឯកសារ។
ប្រភពបានលើកឡើងថា លោកអភិ បាលស្រុកនិយាយថា ដីមានប្លង់និងមានច្បាប់ ហេតុម្ដេច ពេលអ្នកសារព័ត៌មានចុះទៅផ្ដិតយករូបភាព ស្រាប់តែក្រុមគ្រឿងចក្រនាំគ្នាបើករត់ បាត់ស្រមោលអស់រលីង។
ទោះបីជាមានការបកស្រាយយ៉ាងក្បោះ ក្បាយ ពីសំណាក់ លោកអភិបាលស្រុកយ៉ាងណាក៏ដោយ មហាជននៅតែមាន ការរិះគន់ ទៅលើមន្ត្រីជំនាញនិងអាជ្ញាធរថា បើអាជ្ញាធរនិងមន្ត្រីជំនាញ មិនបើកដៃឲ្យទេនោះ ក្រុមជនខិលខូច ក៏មិនហ៊ានធ្វើព្យុះភ្លៀងតាមតែអំពើចិត្តនោះទេ។
អង្គភាពសារព័ត៌មានយើងរិះគន់ក្នុងន័យស្ថាបនា។