ថ្ងៃ​សុក្រ, ខែ​វិច្ឆិកា 22, 2024

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កែប ប្រារព្ធ​ពិធី​បួងសួង​តាម​ទី​សក្ការៈ​នានា និង​សូត្រមន្ត​សុំ​សេចក្តីសុខ​ចម្រើ​ន​ជូន​មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ

កែប​: នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២៤ នេះ ថ្នាក់ដឹកនាំ​ខេត្ត​កែប រួមមាន ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និង​លោកជំទាវ ស ម៉ា​លីដា សោម ពិសិដ្ឋ រួមជាមួយ ឯកឧត្តម​-​លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត លោក​-​លោកស្រី​អភិបាលរង​ខេត្ត មន្ត្រីរាជការ​តាម​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត និង​បងប្អូន អាជីវករ​លក់ដូរ ប្រជាពលរដ្ឋ បាន​រៀបចំ​ពិធីសែនព្រេន តាម​ទីតាំង​ដែល​ធ្លាប់​គោរពបូជា​នានា ដូចជា នៅ អាស្រម​លោកយាយ​ម៉ៅ​(​មុខ​សាលាខេត្ត​កែប​) និង​អាស្រម លោកយាយ ផ្កាយព្រឹក​(​ភ្នំ​ពោន​) ព្រមទាំង​រៀបចំ​ពិធី​សូត្រមន្ត លើក​រាសី សុំ​សេចក្តីសុខ​សេចក្តី​ចម្រេី​ន នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ដែល​នឹង​ចូលមក​ដល់​នាពេល​ខាងមុខ​នេះ​។​

​ក្នុង​ពិធីសែនព្រេន​ដល់​វត្ថុ​ស័ក​សិទ្ធ​នេះ គឺ​មាន​ប្រគុំ​ភ្លេងពិណពាទ្យ ថ្វាក្រ​យ៉ា ដល់​ម្ចាស់​ទឹកដី ដែល តែងតែ​ចាំ​ថែរក្សា​ការពារ​ខេត្ត​កែប និង​និមន្ត​ព្រះសង្ឃ​សូត្រមន្ត លើក​រាសី សុំ​ពរជ័យ សេចក្តីសុខ​ចម្រេី​ន ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់​រួម​ទាំង​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែល​មក​សម្រាកលំហែ​កម្សាន្ត​តាម​បណ្តា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​កែប​ផងដែរ​។

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប មានប្រសាសន៍​លើកឡើង​ក្នុងឱកាស​នោះ​ថា ជា​រៀង​រាល់​ពេល​ជិត​ដល់​រដូវចូលឆ្នាំ​ថ្មី​ឬ​កម្មវិធី​សំខាន់ៗ មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប តែងតែ​ប្រារព្ធ​ពិធី​សែនព្រេន សូត្រមន្ត​លើក​រាសី បង្សុកូល ឧទ្ទិស​កុសល ដល់​បុព្វការី​ជន​របស់ខ្លួន នៅតាម​ផ្ទះ វត្ត​អារាម និង​តាម​ទីសក្ការៈ​នានា ក្នុង​គោលបំណង​ជម្រះ​បាបកម្ម មន្ទិល​ឆ្នាំ​ចាស់ និង​សុំ​សេចក្តីសុខ​ចម្រេី​ន​ឆ្នាំ​ថ្មី ក៏ដូចជា​ដាស់ ស្មារតី​ខិតខំ​ប្រឹងប្រែង អនុវត្ត​ភារកិច្ច​ការងារ មន្ត្រីរាជការ និង​ការបង្កបង្កើន​ផល​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ អោយ​ទទួលបាន​ជោគជ័យ​ល្អប្រសើរ​ក្នុង​ឆ្នាំ​ថ្មី​ផងដែរ ។ ឯកឧត្តម បន្ថែមថា ដោយ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ក៏ដូចជា​ប្រជា​ល​ពលរដ្ឋ​យើង ទេីប​ធ្វើអោយ​ខេត្ត​កែប​មាន​ការវិវត្ត​ន៍​ប្រែប្រួល គួរ​អោយ​គាត់​សំគាល់ លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​រក្សាបាន​នូវ​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ តាម​តំបន់​ឆ្នេរសមុទ្រ លំហ​សមុទ្រ កោះ និង​តាម​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់ យ៉ាង​ល្អប្រសើរ ទាំងនេះ គឺជា​សមិទ្ធផល​មួយ​យ៉ាង​ធំធេង ក្នុង​ការអភិវឌ្ឍន៍​ខេត្ត​កែប​។ ឯកឧត្តម បញ្ជាក់បន្ថែម​ថា ដោយ​សក្តានុពល ដែល​ខេត្ត​មាន ដូចជា ភ្នំ និង​ឧទ្យាន​ជាតិ​ចំ​កណ្ដាល​ក្រុងកែប ដែល​មាន​ព្រៃឈើ​ស្រស់បំព្រង​គ្រប់​រដូវ​កាល ខ្យល់អាកាស​ល្អ​បរិសុទ្ធ ឆ្នេរសមុទ្រ កោះ ដែល​ជា​រមណីយដ្ឋាន ឧស្សាហកម្ម​គ្មាន​ផ្សែង បាន​ស្រូប​ទាញ​ភ្ញៀវទេសចរ មក​សម្រាកលំហែ​កម្សាន្ត​កាន់តែ​ច្រើនឡើង ជា​រៀងរាល់ឆ្នាំ ដូចនេះ យើង​ត្រូវ​រក្សា​អោយបាន​នូវ​សក្តានុពល​ទាំងនេះ​អោយបាន​គង់វង្ស​ល្អ និង​ខិតខំ​បង្កើន​សោភណភាព​បន្ថែមទៀត ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន ទាំង​រដ្ឋ និង​ឯកជន ត្រូវ​ចូលរួម​កែលំអ កាត់​កោ បោស​ជ្រះ និង​តុបតែង​លំអ ភ្លើង​ពណ៍ រៀបចំ​ជា​សង្ក្រាន​ឆ្នាំ​ថ្មី អោយបាន​សមរម្យ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ជា​កិត្តិយស​សម្រាប់​អង្គភាព ជា​ពិសេស​ខេត្ត​កែប​របស់​យើង​។ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាន​ផ្តល់​ជូន​ជា​វត្ថុ​អនុស្សាវរីយ៍​ជូន​ពរ​ឆ្នាំ​ថ្មី ដល់​មន្ត្រីរាជការ​សាលាខេត្ត និង​ថវិកា​មួយចំនួន​ផង​ដែរ​៕​អួ​ង​វឹង​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *