កោះកុង÷ ប្រភពពីក្រុមអ្នកនេសាទបានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃ នេះ មានក្រុមឈ្មួញ វៀតណាម ឈ្មោះ វ៉ាង អាន់ បានកំពុងសហការគ្នាជាមួយជនជាតិខ្មែរ ឈ្មោះ ចែ រីម បានប្រមូលទិញផលនេសាទកូនខ្យងចំពុះទា នៅតំបន់ទេស ចរណ៍ បាងកាយាក ក្រុងខេមរៈភូមិន្ទខេត្តកោះកុង និងដឹកជញ្ជូននាំចេញទៅ ប្រទេសវៀតណាម តាមផ្លូវគោកនិងផ្លូវទឹក មិនដឹងថាមានច្បាប់អនុញ្ញាត ចេញពីរដ្ឋបាលជលផល ឬក៏មន្ទីរកសិកម្មរុក្ខាប្រ មាញ់និងនេសាទនោះឡើយ ចំណែ កឯមន្ត្រីជំនាញពាក់ព័ន្ធ កំពុងតែធ្វើព្រងើយ ខណៈដឹងឮហើយ បែររុញដាក់គ្នាទៅវិញទៅមក ។
ពលរដ្ឋបានលើកឡើងថា កាលពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៤ កន្ល ងទៅ មានប្រជាពលរដ្ឋ ដឹកកូនខ្យងចំពុះទាមួយរទេះ ត្រូវបានខណ្ឌជល ផលខេត្តកោះកុង ធ្វើការបង្ក្រាប ដោយយកខ្យង ចាក់ចូលក្នុងសមុ ទ្រវិញ ហើយឱ្យម្ចាស់ធ្វើកិច្ចសន្យា ឈប់បន្ត ដឹកជញ្ជូនកូនខ្យង ដែលមិនទាន់គ្រប់អាយុតទៅទៀត ។
ចំណុចមួយនេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋ មានការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រី ជំនាញពាក់ព័ន្ធ និងមានការងើយឆ្ងល់ កាន់តែខ្លាំងឡើងៗ ទៅលើទៅលើមន្ត្រីជំនាញ ហេតុអ្វីបានបណ្ដែត បណ្ដោយ អោ យក្រុមឈ្មួញ ជនជាតិវៀតណាម ចូលមកទិញកូនខ្យងចំពុះទាមិនទាន់គ្រប់អាយុ ដឹកឆ្លងទៅប្រទេសវៀតណាមនិងចែកចាយតាមបណ្ដារាជធានីខេត្ត។
បញ្ហាដឹកជញ្ជូន កូនខ្យងចំពុះទា ខាងលើ ក្រុមការងារអង្គភាពសារព័ត៌មានយើង ក៍បានទំនាក់ ទំនងទៅកាន់ លោកស្រី ប្រធានស្តីទី មន្ទីរកសិកម្ម ខេត្តកោះកុង លោកស្រី ឯម សុធារ៉ា បានឆ្លើយបញ្ជាក់តាមទូរស័ព្ទថា លោកស្រីកំពុងជាប់ប្រជុំ អោយសួរទៅលោក សេង ប៉ុនណា នាយខណ្ឌជលផលខេត្ត ។
ដើម្បីចង់ដឹងអោយ បានច្បាស់ថា តើក្រុមឈ្មួញដឹកជញ្ជូនកូនខ្យងចំពុះទា មាន ច្បាប់អនុញ្ញាត ឬអត់នោះ ក្រុមអ្នកព័ត៌មានយើង បានទំនាក់ ទំនងទូរសព្ទទៅ លោក សេ ង ប៊ុនណា នាយខណ្ឌ ជលផលខេត្តកោះកុង នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៤ នេះ លោកបានឆ្លើយថា បងសួរទៅខាងក្រុមគេដឹកជញ្ជូនខ្យងទៅ តើគេដឹកទៅវៀតណាម ឬដឹកទៅណា បើនាំទៅវៀតណាមអត់ច្បាប់ ត្រូវតែចាប់ហើយ នេះជាគោលការណ៍ ព្រោះការនាំ ចេញ ទៅបរទេស ត្រូវតែមានច្បាប់ សុំការអនុញ្ញាត ពីក្រសួងកសិកម្ម និងមានលិខិតដឹកជញ្ជូនពីររដ្ឋបាលជលផលថ្នាក់ជាតិ។
លោក សេង ប៊ុនណា ប្រធានខណ្ឌជលផល បានបញ្ជាក់បន្តថា បើអត់ ច្បាប់ គឺមិនអាចនាំចេញបានទេ ទោះបីនៅច្រកព្រំដែន ក៏គេមិនអនុញ្ញាត ឱ្យនាំចេញដែរ ហើយបើអត់ច្បាប់ នាំចេញបាននោះ គេកំពុងបង្កើត អំពើពុករលួយហើយ។
លោកថា រឿងនេះទៅសួរមន្ទីរកសិ កម្ម មានផ្ដល់លិខិតអនុញ្ញាត ដែរឬអត់ ព្រោះការនាំចេញ មានលក្ខណៈចែកពីប្រភេទ÷ទី១- ការដឹកជញ្ជូនចេញរវាងពីខេត្តមួយទៅខេត្តមួយ គឺមានការផ្ដល់សិទ្ធិអនុញ្ញាតិពីមន្ទីរកសិកម្ម។
ទី២-បើការនាំចេញទៅ ក្រៅប្រទេស គឺចេញដោយក្រសួងរដ្ឋមន្ត្រីកសិ កម្ម ដោយឡែកលោក ឡេង ចាន់សុភា ប្រធានការិយាល័យ រដ្ឋបាល នៃមន្ទីរកសិកម្ម លោកបានបញ្ជាក់ថា លោកនៅមិនទាន់ បានចេញ ច្បាប់អនុញ្ញាត ឲ្យដឹកជញ្ជូន នៅក្នុងស្រុកនៅឡើយ ហើយខាងមន្ទីរក៏
បានធ្វើការណែនាំឱ្យគាត់ធ្វើអា ជីវ កម្ម សុំលិខិតប្រមូលទិញផលនេ សាទជាមុនសិន មន្ទីរក៏បានតម្រូវឲ្យនាំចេញ ផលិតផលខ្យង ចំពោះទាណាដែលអាចហូបបាន និងបានចុះធ្វើការណែនាំគាត់ផងដែរ រីឯការនាំ ចេញទៅ ប្រទេសវៀតណាមនេះ មន្ទីរមិនមានសិទ្ធិអនុញ្ញាទេ ទាល់តែរដ្ឋបាលជលផលថ្នាក់កណ្ដាល ៕