កែប: ព្រឹកថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤ បដិមាព្រះពុទ្ធអភយមុទ្រៈ កម្ពស់៤៥ម៉ែត្រ នៅខេត្តកែប ចាប់ផ្ដើមបើកការដ្ឋានសាងសង់ ហើយ នេះជាបំណងប្រាថ្នាក្នុងការចូលរួមអភិវឌ្ឍន៍ផ្នែកពុទ្ធចក្រនៅលេីទឹកដីខេត្តកែប ថ្ងៃនេះត្រូវបានបើកជាផ្លូវការហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធរូបអង្គធំមួយព្រះអង្គ ក្នុងទម្រង់អភយមុទ្រៈ កម្ពស់ ៤៥ម៉ែត្រ និងសំណង់នានានៅលេីកំពូលភ្នំនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។
គម្រោងនេះ គឺជាគម្រោងវប្បធម៌ទេសចរណ៍ថ្មីមួយទៀតរបស់ខេត្តកែប សម្រាប់បម្រើឲ្យវិស័យពុទ្ធចក្រ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការរីកចម្រើនផ្នែកចំណេះដឹង និងអាចកៀរគរប្រាក់ចំណូល ដេីម្បីបង្កើនជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ទូទាំងខេត្តកែប ៕