ថ្ងៃ​សុក្រ, ខែ​វិច្ឆិកា 22, 2024

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់​៖ មន្ត្រីរាជការ​ថ្នាក់​ដឹកនាំ​ត្រូវមាន​ស្មារតី​សាមគ្គី​ឯកភាព​ផ្ទៃ​ក្នុងឲ្យ​ល្អ ដើម្បី​រួម​គ្នា​បន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ចម្រើន​ទៅ​មុន​ទៀត​

​ខេត្ត​កែប​: កម្ពុជា​បច្ចុប្បន្ន​រក្សាបាន​នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ឯករាជ្យ​ជាតិ មាន​សុខសន្តិភាព​ពេញលេញ ហើយ​ដើម្បី​បន្តដំណើរ​ការអភិវឌ្ឍ​ន៍​ទៅមុខទៀត ដូចនេះ មន្ត្រីរាជការ ថ្នាក់ដឹកនាំ​ទាំងអស់ ត្រូវមាន​ស្មារតី​ចូលរួម​រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ប្រសើរ​។​

​នេះ​ជា​ការលើកឡើង​របស់​ឯកឧត្តម​បណ្ឌិត សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប ក្នុងឱកាស​ថ្លែង​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត និង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២៤​។ ក្រោម​វត្តមាន​ចូលរួម​ពី​សំណាក់ ឯកឧត្ដម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ឯកឧត្តម លោកជំទាវ ជា​អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក និង​ប្រតិភូ​អមដំណើរ​ជា​ច្រើន​រូប​ទៀត​។

​ឯកឧត្តម​បណ្ឌិត សាយ សំ​អាល់ លើកឡើងថា កម្ពុជា​ធ្លាប់​ជា​ប្រទេស​មាន​ប្រវត្តិ​បែកបាក់ ឈ្លោះប្រកែក​ផ្ទៃក្នុង​ប្រមាណ​៥០០​ឆ្នាំ​មកហើយ ប៉ុន្តែ​ចាប់តាំងពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានដាក់ចុះ​នយោបាយ ឈ្នះ ឈ្នះ ដើម្បី​បង្រួបបង្រួម​ផ្សះផ្សា និង​ស្វែងរក​បាន​នូវ​សុខសន្តិភាព​ពេញបរិបូរណ៍​  ប្រទេស​ចាប់ផ្តើម​មាន​កា​រ​អភិវឌ្ឍន៍​គ្រប់​វិស័យ​ជា​លំដាប់ ហើយ​របប​នយោបាយ​មាន​ភាពល្អប្រសើរ ការ​ផ្ទេរតំណែង​នាយករដ្ឋមន្ត្រី​ត្រូវបាន​ធ្វើឡើង​ដោយ​សន្តិវិធី ដែល​នេះ​គឺជា​ជោគជ័យ​មួយ​ថ្មី​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​កម្ពុជា​ទាមទារ​ឱ្យ​មាន​ការបង្កើន​កិច្ចខិតខំ​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​កាន់តែ​រីក​ចម្រេី​ន ស្មើមុខស្មើមាត់​ជាមួយ​ប្រទេស​នានា​នៅលើ​ពិភពលោក​។ និយាយ​ដោយឡែក​ចំពោះ​ខេត្ត​កែប ឯកឧត្តម​បាន​ស្នើ​ដល់​មន្ត្រីរាជការ កងកម្លាំង ថ្នាក់ដឹកនាំ ព្រម​ទាំង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​ចូលរួម​ប្រឹងប្រែង​ទាំងអស់គ្នា ក្នុង​ស្មារតី​រក្សា​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង រិះគិត​គ្រប់​មធ្យោបាយ​ធ្វើយ៉ាងណា​រក្សាបាន​នូវ​គុណ​តម្លៃ និង​ប្រយោជន៍​រួម​របស់​ខេត្ត ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​សន្និបាត​នេះ​ដែរ​ថា កន្លងមក​ដោយ​មានកា​រ​ចូលរួម​ពី មន្ទីរ​-​អង្គភាព កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ រួមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប បាន​ធ្វើឱ្យ​រដ្ឋបាល​ខេត្ត​សម្រេចបាន​នូវ​លទ្ធផល​សំខាន់ៗ​ជាច្រើន ដែល​ធានាបាន​នូវ​សុវត្ថិភាព សន្តិសុខ​សណ្ដាប់ធ្នាប់​បាន​ល្អប្រសើរ ការងារ​អភិវឌ្ឍន៍​ផ្សេងៗ មាន​ដំណើរការ​ល្អ​គ្មាន​ការរាំងស្ទះ ហើយ​គម្រោង​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត ក៏​កំពុង​ដំណើរការ​ជា​បន្ត​បន្ទាប់​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *