ថ្ងៃ​សុក្រ, ខែ​វិច្ឆិកា 22, 2024

ព័ត៌មានជាតិ

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង លោក ខេង យ័ន ពី​អភិបាលក្រុង​កែប​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២៤​នេះ បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង លោក ខេង យ័ន ពី​គណៈ​អភិបាលក្រុង​កែប នៃ​ខេត្ត​កែប និង​បាន​បញ្ជាក់​តាម​រយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​ថា វិធានការ​នេះ​ស្ថិត​ក្នុង​អភិក្រម​ទាំង​៥​គឺ​៖ ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល និង​វះកាត់ ។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ត្រូវ​អនុវត្ត​អភិក្រម​ទី​៥ គឺ “​ការវះកាត់​” តាមរយៈ​ការចុះហត្ថលេខា ដើម្បី​បញ្ចប់​មុខតំណែង របស់​អភិបាលក្រុង​កែប ដែល​បាន​ប្រើប្រាស់​អំណាច​នៃ​តួនាទី​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍រ​ដ្ឋ និង​ផលប្រយោជន៍​ជាតិ​។ ការសម្រេចចិត្ត​នេះ​គឺ​ផ្អែក​ទៅលើ​មូលដ្ឋាន​ច្បាស់លាស់ នៃ​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​ខ្ញុំ​សង្ឃឹមថា​មន្ត្រី​ទាំងអស់​របស់​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ នឹង​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទី​១ រហូត​ដល់​ទី​៤ ឲ្យបាន​ជាប់​ជាប្រចាំ ជាពិសេស​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ និង​ដើម្បី​ជៀសវាង​ការឈាន​ទៅ​ដល់​ការអនុវត្ត​អភិក្រម​ទី​៥​។​

​ទោះជា​យ៉ាងណា​ក៏ដោយ រាជរដ្ឋាភិបាល​នឹង​បន្ត​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការវះកាត់​(​អភិក្រម​ទី​៥) ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​នាំអោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​។​
​គួរបញ្ជាក់​ថា លោក ខេង យ័ន អភិបាលក្រុង​កែប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៤​កន្លងទៅនេះ ទាក់ទិន​នឹង​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *