ថ្ងៃ​អង្គារ, ខែ​តុលា 21, 2025

ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុងកែប បណ្ដាលឱ្យ​មនុស្ស ២ នាក់​ស្លាប់ និង​របួសធ្ងន់ ១ នាក់​

កែប​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​ស្ទូច និង​ម៉ូតូ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៣៣ ស្ថិតនៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ខេត្ត​កែប បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ស្លាប់​បាត់បង់​ជីវិត​។​

​ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​អង្គារ ១៤ រោច ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ វេលា​ម៉ោង ៤:៤០ នាទី​ទាបភ្លឺ ត្រង់​ចំណុច​ខាងលិច​ស្ពាន​វត្ត​ចរិយា​វង្ស ចម្ងាយ ៣៥,៥០ ម៉ែត្រ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៤.១៥ ។​

​ដំណើររឿង​៖
​រថយន្ត​ម៉ាក FUSO ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3A.0815 ដែល​កំពុង​ខូច​ចត​នៅលើ​ទ្រូងផ្លូវ​ចំហៀង​ខាងស្តាំ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​ពុំ​បាន​ដាក់​ភ្លើង​សញ្ញា​។ អ្នកបើកបរ​រថយន្ត​ឈ្មោះ បិ​ន ដា ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​កោះ​ម៉ាក់​ប្រាំង ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់​។​

​ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌​ស​-​ក្រហម ផលិត​ឆ្នាំ ២០២៥ ពាក់​ផ្លាកលេខ កំពត 1W.4009 បាន​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ខាង​លិច ហើយ​បាន​បុក​គូថ​រថយន្តស្ទូច​ពីក្រោយ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង​។​

​លទ្ធផល​នៃ​គ្រោះថ្នាក់​៖
​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​
​អ្នករួមដំណើរ បាន​រងរបួស​ធ្ងន់ធ្ង​រ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​កែប តែ​ក្រោយមក​ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត​កំពត ហើយក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ដែរ​។​

​ជនរងគ្រោះ​ទាំង ២ នាក់ (​ដែល​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ និង​ក្រុមគ្រួសារ​) ត្រូវបាន​យក​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​មូលហេតុ​: បណ្ដាលមកពី​រថយន្ត​ស្ទូច​ម៉ាក FUSO ពណ៌​ស ខូច​ចត​លើ​ទ្រូងផ្លូវ​ចំហៀង​ខាងស្តាំ ដោយ​មិន​បាន​ដាក់​ភ្លើង​សញ្ញា ឬ​បិទ​គំនូស​សញ្ញា​ណាមួយ​ដើម្បី​ប្រាប់​អ្នកដំណើរ​ពីក្រោយ ដែល​ជាហេតុ​ធ្វើឱ្យ​ម៉ូតូ​បើកបរ​ស្រប​ទិស​បុក​ពីក្រោយ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​របួសធ្ងន់​តែម្ដង​។​

​ចំណាត់ការ​៖
​វត្ថុតាង​ទាំង​ពីរ​គ្រឿង​មាន រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប ដើម្បី​បន្ត​នីតិវិធី​។

​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​អ្នកបើកបរ​រថយន្ត​ស្ទូច​ដែល​បាន​រត់គេចខ្លួន និង​ស្វែងរក​អត្តសញ្ញាណ​ជនរងគ្រោះ​ដើម្បី​ទាក់ទង​ទៅ​ក្រុមគ្រួសារ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *