​ខេត្ត​កែប​៖ ករណី​ឈូសឆាយ​ដី​ព្រៃ​សហគមន៍ របស់​រដ្ឋ​ជាច្រើន​ហិកតា នៅ​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​ចុងឆ្នាំ​២០២១ កំពុង​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅគគុក និង​កំពុង​ត្រូវ​បាន​តាមដាន យ៉ាង​យកចិត្តទិកដាក់​ពី​មហាជន បើ​យោង​លិខិត​លេខ ១៩០/២៣ ល​.​ស ចុះ​ថ្ងៃ​ទី ០៥ ខែ ឧសភា ឆ្នាំ​២០២៣ ដែល​មាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល ខេត្ត​កែប គោរព​ជម្រាប​ជូន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បន្ទា ប់​ពី​មាន​ការ ស្នើ​សុំ​ជួយ​អន្តរាគមន៍ឲ្យ​មានកា​រ ចុះ​ពិនិត្យ​ទីតាំង​ដី វាស់ វែង និង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប្លង់រឹង​)​បាន​បញ្ជា ក់​ថា តាម​ការ​យក​និយាម​ការ មក​ពិនិត្យ​ផ្ទៀងផ្ទាត់ ជាមួយ​ផែនទី ដី​ព្រៃ​សហគមន៍​ឃើញថា ទីតាំង​ដី​ស្នើសុំ ស្ថិតនៅ​ក្នុង​ដីព្រៃ​សហគមន៍​អ្នកតា​ឈរ នៅ​ភូមិ​ចំការ​បី ឃុំ​ពង ទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​បើ​តាម​លិខិត​ខាងលើ គឺ​អាជ្ញាធរ​ខេត្ត​កែប គួរតែ​បង្កើត​គណៈកម្មកា​រ​ចម្រុះ ចុះ​អន​វត្ត​វិធានការ ដកហូត​ទីតាំង​ដី​ព្រៃ​សហគមន៍​ខាងលើ​នេះ​មក​ទុកជា​សម្បត្តិ​រដ្ឋ ដើម្បី​ស្តារ​ព្រៃ ឈើ​ឡើងវិញ ចំពោះ​សំណង់​របង​ដែល​បាន​ធ្វើ​ការហ៊ុមព័ទ្ធ​នៅលើ​ទីតាំង​ដី​សហគមន៍​នេះ ក៏​គួរតែ​ធ្វើការ​រុះរើ និង​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ​ផង​ដែរ​៕

​ប្រជាពលរដ្ឋ​មួយចំនួន សូម​អំពាវ នាវ ទៅ​ដល់​អាជ្ញាធរ​ខេត្ត មេត្តា​ជួយ​ពិនិត្យមើល​និង​តាមដាន​ឲ្យបាន​ល្អិត ល្អ​ន់ នៅ​តំបន់​ភូមិ​ចំការ បី ឃុំ​ពងទឹក ស្រុក ចង្អើរ​ខេត្ត​កែប ព្រោះ​ដី​នៅ​តំបន់​នោះ ភាគច្រើន​តែងតែ មានកា​ឃុបឃិត និង​លួច​កាប់​ឆ្ការ​បម្រុង​យកទៅ​លក់​ឲ្យ​អ្នកផ្សេង ។​