ខេត្ត​កែប​៖ រថយន្ត​តា​កូម៉ា​១​គ្រឿង​បាន​ធ្លាក់​ផ្លូវ​នៅវេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច ទល់មុខ​វិទ្យាល័យ​តេជោ​ហ៊ុន​សែន ចំការ​ដូង លើ​ផ្លូវជាតិ​លេខ​៣៣ ក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​មន្ត្រីនគរបាល​ការិយាល័យ​ជំនាញ​បានឲ្យដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក តា​កូម៉ា ពាក់​ស្លាក​លេខ ភ្នំពេញ BC-3606 បើ​បរ​ពី​កើត​ទៅ​លិច ដោយ​ឈ្មោះ មុីន អា​សុ​ី ភេទ​ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃំ​ុ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត ពេល​មកដល់​កន្លែងកើតហេតុ​បាន​ងោក រួច​ក៏​រ៉េ​ចង្កូត​បណ្តាល​ឲ្យ​ធ្លាក់ផ្លូវ​ដោយ​ខ្លួនឯង​។​

​ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​៧​នាក់ និង​របួសស្រាល ៣​នាក់​។ បច្ចុប្បន្ន​អ្នក​រងរបួស​ត្រូវ​បស​ន​នគរបាល​សហកា​រ​ជួយ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ចំណែក​អ្នកស្លាប់​បាន​រៀបចំ​ប្រគល់ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​