ខេត្ត​កែប​៖ ដោយ​ទទួលបាន​នូវ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​ដោយ​មាន​ការណែនាំ​ពី ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ក៏​ដូចជា​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ឆាង ឆៃ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ដំណាក់​ចង្អើរ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៣ បាន​ចាត់តាំង លោក អ៊ុក វុទ្ធី និង​លោក ធិន សុីណា អភិបាលរង​ស្រុក ដឹកនាំ​កម្លាំងចម្រុះ​មាន លោក ឌិ​ត សុវណ្ណ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ នៃ​មន្ត្រី​កសិកម្ម , លោក នួន នី អនុ​ការិយាល័យ​សេដ្ឋកិច្ច​ស្រុក , លោក ជិន ដា​រ៉ា មន្ត្រី​រដ្ឋបាល​ស្រុក , លោក ឆេង ស្រ៊ុន មន្ត្រី​រដ្ឋបាល​ស្រុក , លោក រ័ត្ន មុន្នី មន្ត្រី​ភូមិបាល​ស្រុក , លោក សំ ផូន អាវុធហត្ថ​ស្រុក , លោក សុខ កុសល អាវុធហត្ថ​ស្រុក , លោក ស៊ូ ចាយ អធិការដ្ឋាន​នគរបាល​ស្រុក , ទៀន សា​មមើ​ឌី នាយរង​ផ្នែក , លោក វរសេនីយ៍ឯក ង៉ែត ទូច ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប , លោក​វរសេនីយ៍ ប៊ុន ឡាយ , លោក​វរសេនីយ៍ ពៅ វុទ្ធិ , លោក​វរសេនីយ៍ អាត់ ភា​រ​: មន្ត្រី​កម្លាំង​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ ដែល​ជា​ក្រុម​កម្មករ​សុីឈ្នួល​កាប់​ព្រៃ​នៅ​ចំណុច ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ក្រោយ​ពី​ចុះ​ធ្វើ​ការហាមឃាត់ សមត្ថកិច្ច​ក៏​បាន​នាំ​ក្រុម​កម្មករ​សុីឈ្នួល​ទាំង​៤​នាក់​រួមមាន​៖ ទី​១ – ឈ្មោះ ឈឹម រុ​ី អាយុ ៤២​ឆ្នាំ នៅ​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត , ទី​២ – ឈ្មោះ ណា ខុំ អាយុ ២៤​ឆ្នាំ នៅ​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត , ទី​៣ – ឈ្មោះ បេ វ៉ាន់ អាយុ ៥៣​ឆ្នាំ នៅ​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត , ទី​៤ – ឈ្មោះ ខូវ ផូង អាយុ ៤៥​ឆ្នាំ នៅ​ភូមិ​អូរ​ស្លែង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត មកកាន់​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ ដើម្បី​មន្ត្រី​ជំនាញ​ធ្វើ​ការសាកសួរ និង​កសាង​នីតិវិធី​តាម​ផ្លូវច្បាប់​។​

​បើ​តាម​កំណត់ហេតុ​សាកសួរ ក្រុម​កម្មករ​ទាំង​៤​នាក់​ខាងលើ​បាន​សារភាព​ថា ពួកគាត់​ត្រូវបាន​ឈ្មោះ សិទ្ធ ច្រ​យ ភេទ​ស្រី នៅ​ភ្នំពេញ ជួល​កាប់​ព្រំ​ដី​ជុំវិញ​របង​ដែល​បាន​ធ្វើ ដោយ​គិត​តម្លៃ ៣០០​ដុល្លារ ក្នុង​១​ហិកតា​។​

​លោក ជួន សំរួល ប្រធានស្តីទី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កែប​បាន​ឲ្យ​ដឹងថា ដី​នៅ​ចំណុច​នោះ​ជា​ដី​ព្រៃ​សហគម​ន៏​របស់​រដ្ឋ ហើយ​កំពុងតែ​ប្តឹងទៅ​តុលាការ ចំពោះ​អ្នក​រំលោភ​បំពាន​កាប់​ព្រៃ​ត្រូវបាន​ឃាត់ខ្លួន និង​ស្នើសុំ​យោបល់​ថ្នាក់លើ​បន្ត​។​
​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២ កម្លាំងចម្រុះ​ស្រុក​ដំណាក់​ចង្អើរ ធ្លាប់​បាន​ចុះ​ធ្វើការ​ហាមឃាត់​ម្តង​រួចមកហើយ បន្ទាប់ពី​ក្រុម​កម្មករ​ខាងលើ​នេះ​បាន​ទៅ​សាងសង់​របង​ដោយ​គ្មាន​ការ​អនុញ្ញាត្ត និង​បាន​ឲ្យធ្វើ​កិច្ចសន្យា ប៉ុន្តែ​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង​ក្រុមកម្មករ​នេះ ហាក់ដូចជា​មិន​ខ្លាច​ច្បាប់​ឡើយ​។​

​ពាក់ព័ន្ធ​ករណី​នេះ​ដែរ​ចាំ​មើល​ថា តើ​មន្ត្រី​ជំនាញ​នឹង​ចាត់​វិធានការ​បែបណា​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ឈ្មោះ សិទ្ធ ច្រ​យ ដែលជា​អ្នក​ជួល​ក្រុមកម្មករ​ខាងលើ ខណៈ​សំណុំ​ឈូសឆាយ​ដី​ព្រៃ​នា​ពេលកន្លងមក នៅ​មិនទាន់​វែកមុខ​រក​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​ឃើញ​នៅឡើយ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​សូមបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៣ ថ្មីៗ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ទៅ​ដល់​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អភិបាលខេត្ត​នានា ដែល​មាន​ដី​ព្រៃ​រដ្ឋ ឲ្យ​ចាត់វិធានការ​ជាបន្ទាន់​ទៅលើ​អ្នក​រំលោភ​ដីព្រៃ​។ សម្តេច​តេជោ បាន​លើកឡើង​ថា ក្នុងឱកាស​នៃ​កម្ពុជា​រវល់​ក្នុង​ការរៀបចំ​ការបោះឆ្នោត ជានិច្ចកាល​ក្រុម​ជនខិលខូច​ដែល​រំលោភ​ដី​ព្រៃ​រដ្ឋ​បាន​កើតឡើង​ជា​ញឹកញយ​។​

​សម្ដេច​តេជោ បាន​បញ្ជា​ទៅ​ដល់​ក្រសួង​ពាក់ព័ន្ធ​និង​អភិបាលខេត្ត​ដែល​មាន​បញ្ហា​ទាំងអស់​នេះ​ឲ្យ​ចាត់វិធានការ​ជាបន្ទាន់​ទៅលើ​អ្នក​ដែល​រំលោភ​ដីព្រៃ​រដ្ឋ​ទាំងអស់​នោះ​។​

​សម្ដេច​ថា​៖ «​យើង​មិន​អាច​លើកលែង​ឬ​យោគយល់ ដើម្បី​តែ​សន្លឹក​ឆ្នោត​ពី​មនុស្ស​ប៉ុន្មាន​នាក់​នេះ​ទេ​។​»​។​
​សម្តេច​តេ​ជោថា នឹង​មិន​អត់អោន​ដល់​អ្នក​នៅ​ពីក្រោយ​ការកាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ទាំងអស់​នេះ​ទេ ទោះបីជា​ពួកគេ​មានបុណ្យ​ស័ក្កិធំ​យ៉ាងណាក៏ដោយ​៕