​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​រដ្ឋបាល​ខេត្ត​កែប គាំទ្រ​ដោយ​ក្រុមហ៊ុន​កូកាកូឡា​កម្ពុជា បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការប៉ម​ចម្រោះ​ទឹកស្អាត និង​ម៉ាស៊ីន​អនាម័យ ជូន​ដល់​សាលាបឋមសិក្សា ប៊ុន​រ៉ា ហ៊ុន​សែន ដំណាក់​ចង្អើរ ក្រុងកែប ខេត្ត​កែប ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត សាត សាមី រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​កិតិ្ត​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុវត្ត​។ ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម​លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ងិន ងិន​ដា អភិបាល​ស្ដីទី​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត គណៈ​គ្រប់គ្រង និង​សិស្សានុសិស្ស​សាលាបឋមសិក្សា ប៊ុន​រ៉ានី​ហ៊ុន សែន ដំណាក់​ចង្អើរ ក្រុងកែប ចំនួន​ប្រមាណ 380 រូប​។​

​តំណាង​ក្រុមហ៊ុន​កូកាកូឡា​កម្ពុជា បានបញ្ជាក់​ថា ការផ្ដល់​ប៉ម​ចម្លោះ​ទឹកស្អាត និង​ម៉ាស៊ីន​អនាម័យ​នេះ ក្នុងន័យ​កាត់បន្ថយ​ការចំណាយ របស់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅក្នុង​សាលា និង​សហគមន៍ ដើម្បី​បាន​ប្រើប្រាស់​ទឹកស្អាត និង​មាន​អនាម័យ ប្រកបដោយ​គុណភាព ព្រមទាំង​អប់រំ​ណែនាំ​ពី​របៀប នៃ​ការហូប​ស្អាត និង​រស់នៅ​ស្អាត​ដល់​សិស្សានុសិស្ស និង​សហគមន៍​ផងដែរ​។​

​លោក ងិន ងិន​ដា អភិបាល​ស្ដីទី​នៃ​គណៈ​អភិបាលខេត្ត ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់ ពី​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក្រោម​ការចង្អុលបង្ហាញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល បាន​ធ្វើឲ្យ​ខេត្ត​កែប ក្លាយ​ជា​ខេត្ត​ទេសចរណ៍​ល្អ​ប្រណិត ទទួលបាន​ជ័យលាភី​លើ​ការប្រឡងប្រណាំង​ជាច្រើន ធ្វើឲ្យ​ភ្ញៀវទេសចរណ៍ ដែល​មក​សម្រាក​កំសាន្ត​នៅ​ខេត្ត​កែប មាន​កំណើន ទោះបីជា​ក្នុង​បរិបទ​កូវី​ដ ១៩ មិនទាន់​បាន​បញ្ចប់​ទាំងស្រុង​ក៏ដោយ​។ ទាំងនេះ​ជា​កត្តា​ធ្វើឲ្យ​មាន​កំណើន​នៃ​មុខរបរ សេដ្ឋកិច្ច​មាន​កំណើន និង​កាត់បន្ថយ​បាន​ភាពក្រីក្រ ជា​បន្តបន្ទាប់​។​

​ក្នុង​ពិធី​សម្ពោធ​នេះ ឯកឧត្តម​បណ្ឌិត​រដ្ឋលេខាធិការ​ប្រចាំការ បានបញ្ជាក់ ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​គ្រប់​រូបភាព ដោយ​បាន​គៀងគរ​ពី​គ្រប់​វិស័យ​ឯកជន ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង​គម្រោង​ប៉ម​ចម្រោះ​ទឹកស្អាត​និង​ម៉ាស៊ីន​អនាម័យ​នេះ​ក្រោម​ការឧបត្ថម្ភ​អំពី​ក្រុមហ៊ុន​កូកាកូឡា​កម្ពុជា​និង​កិច្ចសហប្រតិបត្តិកា​រគ​ម្រោង Plane water បាន​រៀបចំ​ឲ្យមាន សម្រាប់​ដាក់​ឱ្យ​ប្រើប្រាស់ ក្នុង​គោលបំណង​កាត់បន្ថយ​ការចំណាយ​ទិញ​ទឹកស្អាត​ប្រើប្រាស់ របស់​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស និង​សហគមន៍​។ ព្រមជាមួយ​នោះ​ឯកឧត្តម​បណ្ឌិត​រដ្ឋលេខាធិការ​ប្រចាំការ បាន​ប្រគល់​ជូន​ធុងសំរាម​ចំនួន 10 ធុង និង​បាន​ដាំ​ដើមឈើ ជា​និមិត្តរូប ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​នេះ​ផងដែរ​៕