ថ្ងៃ​អង្គារ, ខែ​មីនា 03, 2026

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កំពត ជំរុញ​ឱ្យ​អភិបាលក្រុង​កំពត និង​ក្រុង​បូកគោ​ដែល​ទើប​តែងតាំង​ថ្មី រួម​កម្លាំង​គ្នា​បន្ត​អភិវឌ្ឍ «​ក្រុង​បេះដូង​» ឱ្យ​កាន់តែ​ស្អាត និង​ទាក់ទាញ​

[​កំពត​]៖ នា​ព្រឹក​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៦ នៅ​សាលសន្និសីទ​បូកគោ ខេត្ត​កំពត ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​អភិបាលក្រុង​ទាំងពីរ​នៃ​ខេត្ត​កំពត​។ ក្នុងឱកាស​នោះ ឯកឧត្តម​បាន​ដាក់ចេញ​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ ដើម្បី​ជំរុញ​ឱ្យ​ក្រុង​កំពត និង​ក្រុង​បូកគោ ក្លាយជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​មាន​សក្តានុពល​បំផុត​។​

១. ការដោះដូរ​បទពិសោធ​ន៍​ដើម្បី​ប្រសិទ្ធភាព​ការងារ​
​ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត បានបញ្ជាក់​ថា ការផ្ទេរ​ភារកិច្ច​រវាង លោក លាង រឿន​សុធី (​ទៅ​ជា​អភិបាលក្រុង​បូកគោ​) និង លោកស្រី ងឹន ផល​រ័ត្ន (​មក​ជា​អភិបាលក្រុង​កំពត​) គឺជា​ការអនុវត្ត​តាម​គោលការណ៍​រដ្ឋបាល​សាធារណៈ ដើម្បី​៖
​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ​រវាង​ថ្នាក់ដឹកនាំ​។​
​ពង្រឹង​សន្ទុះ​អភិវឌ្ឍន៍ ក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ភាពរស់រវើក​។​
​បន្ត​និរន្តរភាព​ការងារ ពី​អាណត្តិ​ចាស់​ទៅ​អាណត្តិ​ថ្មី​ឱ្យមាន​ភាពរលូន និង​ច្បាស់លាស់​។​

២. ក្រុង​ទាំង​ពីរ​ជា «​បេះដូង​» នៃ​ខេត្ត​កំពត​
​ឯកឧត្តម​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់ថា ក្រុង​កំពត និង​ក្រុង​បូកគោ គឺជា​ចំណុច​ស្នូល​ដ៏​សំខាន់​ដែល​តំណាង​ឱ្យ​មុខមាត់​ខេត្ត​ទាំងមូល​។ ក្នុងនោះ ឯកឧត្តម​បាន​ផ្តល់​ការណែនាំ​ដល់​អភិបាលក្រុង​ទាំង​ពីរ​ឱ្យ​៖

​លើកកម្ពស់​សោភ័ណភាព​៖ បន្ត​ដឹកនាំ​រៀបចំ កែលម្អ និង​អភិវឌ្ឍ​ក្រុង​ឱ្យ​កាន់តែ​ស្អាត និង​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវទេសចរ​។​

​ធានា​សុខ​សុវត្ថិភាព​៖ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​សន្តិសុខ​សណ្តាប់ធ្នាប់ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​មក​កម្សាន្ត​។​

​ភាពជា​អ្នកដឹកនាំ​៖ ត្រូវធ្វើ​ជា​មេដឹកនាំ​គំរូ​សម្រាប់​មន្ត្រីរាជការ និង​ជា​បង្អែក​ដ៏​រឹងមាំ​សម្រាប់​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​។​

“​សូម​លោក និង​លោកស្រី​អភិបាល​ក្រុង​ទាំង​ពីរ ចេះ​ពិភាក្សា សួរ​នាំ​គ្នា​ទៅវិញទៅមក ចំពោះ​ចំណុច​ណាមួយ ឬ​ការងារ​ណាមួយ​ដែល​សេសសល់​ត្រូវ​ធ្វើ​បន្ត​ឱ្យបាន​ច្បាស់លាស់​” ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *