ថ្ងៃ​អាទិត្យ, ខែ​មករា 25, 2026

ព័ត៌មានជាតិ

រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន សូគីម៉ិច បើក​ខ្វះ​ការប្រុងប្រយ័ត្ន​បុក​ជាមួយ​រថយន្ត Prius បណ្តាល​ឱ្យ​បុរស​ជនជាតិ​ស្រីលង្កា​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​ខេត្ត​កែប​

​ខេត្ត​កែប​៖ ជនជាតិ​ស្រីលង្កា​ម្នាក់​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ធុន​ធ្ងន់ និង​រថយន្ត​ទេសចរណ៍ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៣៣​។​

​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​
​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦:១០ នាទី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មករា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​កោង ទល់មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេលា (​ជា ស៊ូ​អាន​) ក្នុង​ភូមិ​កំពង់​ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​អត្តសញ្ញាណ​ភាគី​ពាក់ព័ន្ធ​
១. រថយន្ត​បង្កហេតុ​៖ ជា​ប្រភេទ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ធុន​ធ្ងន់​របស់​ក្រុមហ៊ុន សូគីម៉ិច (SOKIMEX) ម៉ាក HYUNDAI ពណ៌​ក្រហម​-​លឿង​-​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6263​។ ក្រោយ​កើតហេតុ អ្នកបើកបរ​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​។​
២. រថយន្ត​រងគ្រោះ​៖ ម៉ាក TOYOTA PRIUS ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2BI-4764 បើកបរ​ដោយ​ឈ្មោះ ណុំ តុល ភេទ​ប្រុស អាយុ ៣០​ឆ្នាំ (​មិន​រងរបួស​)​។​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​
​អ្នករួមដំណើរ​ក្នុង​រថយន្ត Prius ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែងកើតហេតុ មានឈ្មោះ ASANKA SANJEEWA (​អា​សាន​កា សាន់​ជីវ៉ា​) ភេទ​ប្រុស កើត​ឆ្នាំ ១៩៨៤ ជនជាតិ​ស្រីលង្កា បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ខេត្ត​កែប​។​

​មូលហេតុ​នៃ​គ្រោះថ្នាក់​
​តាម​ការសន្និដ្ឋាន​បឋម​ពី​សមត្ថកិច្ច​ជំនាញ មូលហេតុ​គឺ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សូគីម៉ិច បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​ផ្លូវ​កោង​បាន​បើក​ជាន់​លើ​គំនូស​ហាម​វ៉ា​ជែង រំលោភ​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត ក៏​ជ្រុល​ទៅ​បុក​ចំ​រថយន្ត Prius ដែល​កំពុង​ធ្វើដំណើ​រ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង (​បុក​ចំ​កង់​មុខ​ជួរ​ទី​ពីរ និង​ធុង​ប្រេង​ចំហៀង​ខាងឆ្វេង​)​។​

​ចំណាត់ការ​របស់​សមត្ថកិច្ច​
​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​ក្រុងកែប បាន​ចុះមក​អន្តរាគមន៍ និង​វាស់វែង រួច​ស្ទូច​យក​វត្ថុតាង​រថយន្ត​ទាំង ២ គ្រឿង ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ដែល​រត់គេចខ្លួន សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​តាមរយៈ​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ឈ្មោះ តេង ភី​ស៊ាន (​រស់​នៅ​ខណ្ឌ​ច្បារអំពៅ ភ្នំពេញ​) ដើម្បី​យក​ខ្លួន​អ្នកបើកបរ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *