ថ្ងៃ​អង្គារ, ខែ​វិច្ឆិកា 11, 2025

ព័ត៌មានជាតិ

ឯកឧត្តម ម៉ៅ ធនិន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​ស្ពាន និង​ផ្លូវ​ក្រវ៉ាត់​ក្រុង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នៅ​ខេត្ត​កំពត​

​កំពត​៖ រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥, ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​សាងសង់​ស្ពាន និង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ថ្មី​មួយ​ខ្សែ ដែលជា អំណោយ​ដ៏​ថ្លៃថ្លា របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គម្រោង​អភិវឌ្ឍន៍​នេះ នឹង​ត​ភ្ជាប់​ការធ្វើដំណើរ​ឆ្លងកាត់ ព្រែក​កំពង់បាយ ឆ្ពោះទៅកាន់ ភូមិ​ត្រើយ​កោះ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​។​

​ពិធី​ក្រុង​ពាលី ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​តាម​គន្លង​ប្រពៃណី​សាសនា ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន និង​ជោគជ័យ​ក្នុង​ការសាងសង់​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​មាន​សារៈសំខាន់​នេះ​។​

​ស្ពាន និង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ថ្មី​នេះ រំពឹងថា​នឹង​ជួយ​សម្រួល​ដល់​ការកកស្ទះ​ចរាច​រណ៍​ក្នុង​ក្រុង​កំពត ជាពិសេស​នៅ​រដូវ​បុណ្យទាន និង​ថ្ងៃ​ឈប់សម្រាក​នានា ក៏ដូចជា​លើកកម្ពស់​សោភ័ណភាព និង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កំពត​ទាំងមូល​។​

​គម្រោង​សាងសង់​ស្ពាន និង​ផ្លូវ​ក្រវ៉ាត់​ក្រុង​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​កើតចេញពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​គោលដៅ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដើម្បី​បម្រើ​ផលប្រយោជន៍ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *