ថ្ងៃ​អង្គារ, ខែ​កញ្ញា 17, 2024

ព័ត៌មានជាតិ

តំណាង​ក្រសួង​បរិស្ថាន​៖ មន្ត្រី​ឧទ្យានុ​រក្ស ជា​អ្នក​ជួរមុខ​ដើម្បី​រក្សាបាន​នូវ​ធនធាន​ធម្មជាតិ

កែប​៖ មន្ត្រី​ឧទ្យានុ​រ​ក្ស​ជា​កម្លាំង​ជួរមុខ និង​ជា​អ្នកអនុវត្ត​ទីវាល​នៅតាម​តំបន់ការពារធម្មជាតិ ក្នុង​កិច្ចការពារ ការអភិរក្ស ការត្រួតពិនិត្យ ការគ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ ការអនុវត្ត​ច្បាប់ និង​ការផ្តល់​សេវាកម្ម​ដល់​ភ្ញៀវទេសចរ​ជាដើម​។

​នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុងការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក ធ្វើឡើង​នៅ​ឧទ្យាន​ជាតិ​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៤ ក្នុងនោះ​ក៏​មាន​វត្តមាន​ចូលរួម​របស់​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ប្រតិភូ​អមដំណើរ ឯកឧត្តម រដ្ឋលេខាធិការ តំណាង​កងកម្លាំង​ទាំង​បី មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រី​ឧទ្យានុ​រក្សតាម​បណ្តា​ខេត្ត និង​តំណាង​អង្គការ​ដៃគូ​ជាដើម​។

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានអោយដឹងថា ខេត្ត​កែប​មាន​ឧទ្យាន​ជាតិ​មួយ​ចំ​កណ្តាល​ក្រុង ដែល​ជួយ​លើកកម្ពស់​សោភ័ណភាព​ក្រុងកែប ទាំងមូល​អោយ​រក្សា​បាន​នូវ​ភាព​បៃតង​គ្រប់​រដូវ​កាល តាមរយៈ​ការខិតខំ​ការពារ​ពី​សំណាក់ មន្ត្រី​ឧទ្យានុ​រក្សរ​បស់​យើង ឧទ្យាន​ជាតិ​មួយ​នេះ​រក្សាបាន​នូវ​ធាតុ​ដើម និង​បន្ត​ជាទី​ចាប់​អារម្មណ៍​របស់​សាធារណជន​ទូទៅ​។

​ឯកឧត្តម​បន្តថា តាមរយៈ​ការ​ប្រារព្វ​ទិវា​នេះ​ឡើង និង​ជួយ​ផ្សព្វផ្សាយ​ដល់​សាធារណៈជន និង​សហគមន៍ កាន់តែ​យល់ច្បាស់​ពី តួនាទី ភារកិច្ច និង​ការលះបង់​របស់​មន្ដ្រី​ឧទ្យានុ​រក្ស ក្នុង​ការបំពេញ​បេសកម្ម ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​កេរ្ដិ៍​ដំណែង​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​។ (​សម្លេង​អភិបាលខេត្ត​កែប​)

​ថ្លែង​នាឱកាស​នោះដែរ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានអោយដឹងថា ការ​ប្រារព្វ​ទិវា​ឧទ្យានុ​រ​ក្ស​ពិភព​លោក ឆ្នាំ​២០២៤ លើក​ទី​១៧ ធ្វើឡើង​ក្នុង​គោលបំណង លើកទឹកចិត្ត និង​ជា​ការដឹងគុណ​ដល់​មន្ដ្រី​ឧទ្យានុ​រក្ស ក្នុង​ការខិតខំ​បំពេញ​បេសកកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការការពារ បរិស្ថាន និង​ធនធានធម្មជាតិ​។

​ឯកឧត្តម​បន្តថា ដោយសារ​កត្តា​សន្តិភាព កម្ពុជា​មាន​ឱកាស​បង្កើត​តំបន់ការពារធម្មជាតិ តាម​មុខងារ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេងៗ រហូត​ដល់​ចំនួន ៧៣​តំបន់ មាន​ផ្ទៃដី​ប្រមាណ ៧​លាន​ហិកតា (​សរុប ៧.០៤៦.៨៦៣ ហិកតា​) ស្មេី​នឹង​ជិត​៤០%​នៃ​ផ្ទៃ​ប្រទេស​។

​ឯកឧត្តម​បន្ថែមថា បើ​យោង​តាម​ក្រុម​ជំនាញ នៅ​ទូទាំង​ពិភពលោក យ៉ាងហោច​ណាស់​មន្ដ្រី​ឧទ្យានុ​រក្សចំនួន ១,០០០​នាក់​ត្រូវបាន​ស្លាប់​ពេល​បំពេញ​កាតព្វកិច្ច ក្នុង​រយៈពេល​១០​ឆ្នាំ កន្លងទៅនេះ ដោយ​កត្តា​ផ្សេងៗ​ជាពិសេស​ក្នុង​ការប៉ះទង្គិច​ជាមួយ​ឧក្រិដ្ឋជន​ជាដើម​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *