ថ្ងៃ​ព្រហស្បតិ៍, ខែ​កញ្ញា 19, 2024

ព័ត៌មានជាតិ

លោក ម៉ៅ ធនិន ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ជំរុញ​ការស្ថាបនា​សួន​កម្សាន្ត​ត្រី​ផ្សោត​និង​និង​រូបសំណាក​សេះ​សមុទ្រ ឲ្យទាន់​ក​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​

ខេត្ត​កំពត​÷ ដើម្បី​សម្រេច​បាន​ជា​ស្ថាពរ​នូវ​ការអភិវឌ្ឍ​ឆ្នេរ​ខ្សាច់​នៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​ការ​ការសាងសង់​ពង្រីក​សួន​កម្សាន្ត​ត្រី​ផ្សោត​ឲ្យទាន់​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៤ លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​មន្ត្រី​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ចុះទៅ​ពន្លឿ​ន​និង​ត្រួតពិនិត្យដ​ល់​ការដ្ឋាន​កំពុង​ស្ថាបនា​ដោយ​យកចិត្តទុកដាក់​បំផុត​។​

​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​បាន​លើកឡើង​ថា ការខិតខំ​របស់​រដ្ឋ​បាល​ខេត្ត​កំពត បាន​ធ្វើឡើង​ក្រោម​យន្តការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេចមហា​បវរ​ធីប​តី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​ដែល​សម្តេច​បាន​ដាក់​ចុះ​នូវ​គោលការណ៍ ក៏ដូចជា​ការចង្អុលបង្ហាញ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​តាម​បណ្តា​រាជធានី​-​ខេត្ត រៀបចំ​កែលម្អ​សោ​ភណ្ឌ​ភាព បង្កើត​ឱ្យមាន​កន្លែង​កម្សាន្ត ពិសេស​អភិវឌ្ឍន៍ កែសម្អ​បន្ថែមនូវ​តំបន់​ទេសចរណ៍​នានា​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ធ្វើយ៉ាងណា​ឱ្យមាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​មក​កម្សាន្ត​កាន់តែច្រើន​។​

​សម្រាប់​ខេត្ត​កំពត​យើង​វិញ​យើង​មាន​គម្រោង​ក្នុងការ​ពន្លូត​សម្រាប់​ការអភិវឌ្ឍ និង​កែលម្អ​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង​បន្ថែមទៀត ទាំង​ត្រើយ​ខាងកើត​ព្រែក និង​ខាងលិច​ព្រែក​កំពង់បាយ រួម​នឹង​គម្រោង​បង្កើត​ឱ្យ​មាន​ឆ្នេរសមុទ្រ​កម្សាន្ត​នាពេលខាងមុខ​ផងដែរ​។​ដោយហេតុនេះ​ហើយ​ទើប​លោក​អភិបាលខេត្ត បាន​ជំរុញ​ដល់​ក្រុមការងារ​សាងសង់​ពង្រីក​សួន​កម្សាន្ត​ត្រី​ផ្សោត និង​រូបសំណាក​សេះ​សមុទ្រ​មុខ​សាលាខេត្ត​ចាស់ ធ្វើយ៉ាងណា​ស្ថាបនា​ឱ្យ​រួចរាល់​ជាស្ថ​ពរមុន​ថ្ងៃ​ចូលឆ្នាំថ្មី​ខាងមុខ ដើម្បី​អាច​ឱ្យ​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត​បាន​ដោយ​ក្តី​រីករាយ ។​រដ្ឋបាល​ខេត្ត​កំពត​សង្ឃឹម​ថា​ក្រោយ​ស្ថាបនា សួន​កម្សាន្ត​ត្រី​ផ្សោត និង​រូបសំណាក​សេះ​សមុទ្រ​មុខ​សាលាខេត្ត​ចាស់​រួច មហាជន​ជាពិសេស​ភ្ញៀវទេសចរ​កាន់តែ​មាន​ចំណាប់​អារម្មណ៍​មក​កំសាន្ត​នៅ​ខេត្ត​កំពត​កាន់តែ​ច្រើនឡើងៗ​ជាមិនខាន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *