ថ្ងៃ​ព្រហស្បតិ៍, ខែ​កញ្ញា 19, 2024

ព័ត៌មានជាតិ

គ្រួសារ​អ្នកស្រី ហ៊ូ សឿន រំភើប​និង​ថ្លែង​អំណរ​អរគុណ ដល់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លោក​បណ្ឌិត ម៉ៅ ធនិន និង មន្ត្រី​ជំនាញ​ចុះ​ចែក​ប្លង់​ដី​ដល់​ផ្ទះ​

ខេត្ត​កំពត​÷ ប្រជាពលរដ្ឋ​ពិតជា​សប្បាយចិត្ត​ហួស​ពី​ការ​ស្មាន បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​កំពត​ចាត់តាំង​ក្រុម​ជំនាញ​ទៅ​វាស់វែង​និង​ចែក​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ​(​ប្លង់ដី​)​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ ខណៈ​ដែល​ពួកគាត់​ទន្ទឹង​រង់ចាំ​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី 15 ខែ​មីនា ឆ្នាំ 2024 គ្រួសារ លោកស្រី ហ៊ូ សឿន រស់នៅ​ភូមិ​ត្រពាំង​ស្គន់ ឃុំ​ត្រពាំង​រាំង ស្រុក​ជល​គី​រី ខេត្ត​កំពត ត្រូវបាន​អាជ្ញាធរ​ជំនាញ​ខេត្តកំពត​ចុះទៅ ផ្ដល់​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ​ជូន​គ្រួសារ​គាត់​យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវការ ព្រម​ទាំង​កំពុង​វាស់វែង​ដីធ្លី ធ្វើ​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ​ជូន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​នៅពេល​ក្រោយ​។​

​អ្នកស្រី ហ៊ូ​សឿន ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ស្គន់ ឃុំ ត្រពាំង​រាំង ស្រុក​ជល​គិរី ខេត្ត​កំពត ដែល​រស់​ក្រោម​ម្លប់​សន្តិភាព​របស់​រាជ​រដ្ឋាភិបាល​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្ដេច​មហា​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដោយ​ផ្ដល់​ដំណោះស្រាយ​ប្រគល់​ប្លង់ដី ជូន​គ្រួសារ​លោក​ស្រី​បាន​ទាន់ពេលវេលា និង​ឆាប់រហ័ស​បំផុត ។​

​អ្នកស្រី​ថ្លែងថា លោកស្រី​សែន​រំភើប​ខ្លាំង​ណាស់​រក​អ្វី​ប្រៀបផ្ទឹម​មិនបាន និង​ថ្លែង​អំណរ​អរគុណ ម្ដង​ហើយ​ម្ដងទៀត ចំពោះ​សម្ដេច​ធិបតី និង​លោក​ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត លោក​ព្រាប សុផាត អនុប្រធាន​មន្ទីរ​សុរិយោដី ដោយ​មាន​ការចូល​រូ​ម​ពី សំណាក់​លោក​ស្រី គឹម សុធា​រី អភិបាលស្រុក​ជុំ​គី​រី ព្រមទាំង​ន្ត្រី​អ្នកមុខអ្នកការ​ផងដែ​រ​។ អស់លោក លោកស្រី​បាន​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​បំផុត ក្នុង​កិច្ចការ​ប្រគល់​ប្លង់​ដី​ជូន​គ្រួសារ​លោក​ស្រី នៅលើ​ដី​មុខ​ផ្ទះ​នោះ​តែម្ដង ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​ស្គន់ ឃុំ​ត្រពាំង​រាំង បន្ទាប់​ពី​កន្លងមក​គ្រួសារ​គាត់​មានទំនាស់​តិចតួច​រឿង​ដីធ្លី​ជាមួយ​អ្នកជិតខាង ហើយ​ត្រូវបាន​រដ្ឋ​អំណាច​ពន្យារ​ក្នុងការ​ធ្វើ​ប្លង់​ដី​ជា​យូរ​ឆ្នាំ​មកហើយ​។​

​ចុងបញ្ចប់​លោក​ស្រី​បាន​ជូនពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល លោក​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក្រុម​ជំនាញ​និង​លោកស្រី​អភិបាល​ស្រុក​ជល​គី​រី​សូម​ទទួលបាន​ជ័យជំនះ​គ្រប់​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​ប្រគល់ជូន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *