កំពត ៖ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈ អភិបាល ស្រុកទឹកឈូ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទបើកវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យហ៊ុនសែនត្រសេកកោង ស្ថិតនៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។
ពិធីនេះមានការចូលរួមពី លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក លោកលោកស្រីជា ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកលោកមេឃុំថ្មី និងឃុំព្រៃថ្នង លោកមេប៉ុស្តិ៍ឃុំថ្មី និងឃុំព្រៃថ្នង មេភូមិគ្រប់ភូមិ អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណ ១៦០០នាក់ ។
ក្នុងឱកាលនោះដែរលោកអភិបាលស្រុក ក៏បានឧបត្ថម្ភ សៀវភៅសរសេរ ប្រភេទ២០០ទំព័រចំនួន ១៥០០ក្បាល សម្រាប់វិទ្យាល័យទាំង៣ក្នុងស្រុកទឹកឈូក្នុងការចែកជូនសិស្សានុសិស្សដែលជាប់លទ្ធផលល្អប្រចាំឆ្នាំផងដែរ ៕