ថ្ងៃ​សៅរ៍, ខែ​វិច្ឆិកា 23, 2024

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​កម្ពុជា និង​អា​រ៉ាប៊ីសាអូឌីត ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី បន្ថែមទៀត​

​នា​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជទាយាទ និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត ក្នុងឱកាស​នៃ​ការចូលរួម​ក្នុង “​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​” នៅ​ទីក្រុង​រី​យ៉ាដ ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត ។​

​ក្នុង​កិច្ច​ជំនួប​នេះ ព្រះអង្គម្ចាស់​នាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ចំពោះ សម្តេច​ធិបតី ក្នុងឱកាស​នៃ​ការ​ចូល​កាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ព្រមទាំង​បាន​ជម្រាបជូន សម្តេច​ធិបតី អំពី​ទិសដៅ​ប្រកបដោយ​សក្តានុពល​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង​រវាង​កម្ពុជា​-​អា​រ៉ាប៊ីសាអូឌីត សំដៅ​ឈាន​ទៅ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​មួយ​ចំនួន ជាអាទិ៍ វិស័យ​ពាណិជ្ជកម្ម​, វិនិយោគ​, ថាមពល និង​វិស័យ​សក្តានុពល​ដទៃទៀត ដើម្បី​សម្រេចបាន​នូវ​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស និង ប្រជាជន​ទាំង​ពីរ ។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ចូលរួម​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​អា​រ៉ាប៊ីសាអូឌីត ក្នុងការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ “​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​” ជា​លើកដំបូង​នេះ និង​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​អា​រ៉ាប៊ីសាអូឌីត ដូច​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការសម្រេច​បង្កើត​ស្ថាន​ឯកអគ្គរាជទូត​អា​រ៉ាប៊ីសាអូឌីត​ប្រចាំ​នៅ​កម្ពុជា ជាដើម ។

​ឆ្លង​តាម​កិច្ចពិភាក្សា​នេះ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​ពីរ បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​រួម​ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​បន្ថែមទៀត ដោយ​បាន​ឯកភាព​លើ​ទិសដៅ​នៃ​ការបង្កើត​យន្តការ​ទ្វេភាគី ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​មួយចំនួន ដូចជា វិស័យ​ពាណិជ្ជកម្ម​, វិនិយោគ​, និង​វិស័យ​ផ្សេងៗ​ទៀត ដែល​ជា​ផលប្រយោជន៍​រួម ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *